ការស្រែកគំហក ឬស្តីបន្ទោស មិនមែនជាដំណោះស្រាយ នៃបញ្ហានោះឡើយ

នៅក្នុងគ្រួសារនីមួយៗ តែងតែកើតមានបញ្ហាដូចជា ការខ្វែងគំនិតគ្នា ជម្លោះ ឬការមិនសប្បាយចិត្ត រវាងឪពុកម្ដាយ ឬអាណាព្យាបាលជាមួយនឹងកូន ឬកុមារ ហើយ​ករណីនេះ​គឺ​កើត​មាន​ស្រដៀងៗគ្នាពីគ្រួសារមួយទៅគ្រួសារមួយ ។ នៅ​ពេល​ដែល​បញ្ហា​ទាំងនេះ​កើត​ឡើង ឪពុកម្តាយ ឬ​អាណាព្យាបាល មិន​គួរ​ធ្វើការ​ស្រែក​គំហក ស្តីបន្ទោស ឬ​វាយ​ដំ​កូនៗនោះ​ឡើយ ដោយវាមិន​បានជួយ​ដោះ​ស្រាយ​បញ្ហាអ្វីនោះទេ ហើយ​វា​គ្រាន់តែជា​ការ​បង្រៀន​កូនឱ្យ​ធ្វើដូចអ្នក​តែប៉ុណ្ណោះ។

បើយោង​តាម​សៀវភៅ ការចិញ្ចឹមកូនបែបវិជ្ជមាន របស់ក្រសួងកិច្ច​ការ​នារី កូន ឬកុមារដែលមានអាកប្បកិរិយាមិនសមរម្យដូចជា យំ កាច កុហក ឬមិនស្តាប់បង្គាប់ មិនមែនដោយសារតែគេ មិនល្អ នោះទេ, គេមានអាកប្បកិរិយាបែបនោះ គឺដើម្បីព្យាយាមបំពេញតម្រូវការដែលគេចង់បាន និងសុវត្ថិភាពសម្រាប់ខ្លួនគេតែប៉ុណ្ណោះ។ ភារកិច្ចរបស់អាណាព្យាបាល គឺត្រូវជួយកូន ឬកុមារឱ្យបំពេញតម្រូវការតាមបែបវិជ្ជមាន ដោយត្រូវជួយពួកគេឱ្យមើលឃើញ និងកែតម្រូវនូវអាកប្បកិរិយាមិនសមរម្យទាំងនោះ។

ការស្រែកគំហក ស្តីបន្ទោស គំរាមកំហែង ឬវាយដំកូនមិនបានជួយដោះស្រាយបញ្ហាទេ វាគ្រាន់តែបង្រៀនកូនអ្នក​ឱ្យចេះស្រែកគំហក ចាប់កំហុស និងចេះប្រើអំពើហិង្សា នៅពេលដែលមាននរណាម្នាក់ធ្វើអ្វីមួយដែលគេមិនពេញចិត្តតែប៉ុណ្ណោះ។ ដូច្នេះហើយ សូមស្តាប់ហេតុផលនានារបស់កូន ឬកុមារ រួមទាំងពន្យល់ ឬផ្តល់ជាយោបល់ទូន្មាន។ អាណាព្យាបាល ក៏ត្រូវគោរព ឱ្យតម្លៃ ជឿជាក់ និងទទួលស្គាល់មតិយោបល់ ទស្សនៈ និងអារម្មណ៍របស់កូន ឬកុមារផងដែរ។ មួយវិញទៀត ត្រូវយល់ពីដំណាក់កាលនៃការលូតលាស់ និងអភិវឌ្ឍរបស់កុមារ និងប្រាប់ ឬពន្យល់ហេតុផលទៅកូន ឬកុមារអំពីអ្វីដែលឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំមិនចូលចិត្ត និងអ្វីដែលអាចទទួលយកបាន ឬអ្វីដែលអាចធ្វើជំនួស។

កុមារគ្រប់រូប (រួមទាំងកុមារដែលមានពិការភាព) ត្រូវការឱ្យឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំរបស់ពួកគេយកចិត្តទុកដាក់ គោរព ឱ្យតម្លៃ ស្តាប់ហេតុផល យល់ពីការគិត និងអារម្មណ៍ ដឹងពីតម្រូវការ ទទួលស្គាល់ពីភាពសំខាន់ៗ ភាពប៉ិនប្រសព្វ និងប្រព្រឹត្តស្មើភាពគ្នារវាងកូនស្រី និងកូនប្រុស ស្របទៅតាមកម្រិតអាយុ និងដំណាក់កាល នៃការលូតលាស់ និងអភិវឌ្ឍរបស់ពួកគេ។

ដូច្នេះឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំត្រូវធ្វើជាគំរូល្អសម្រាប់កូន ឬកុមារ ពិសេសគឺការផ្តល់ភាពកក់ក្ដៅ និងដែនកំណត់ រួមទាំងយល់អំពីការគិត និងអារម្មណ៍ របស់កូន ឬកុមារទៅតាមកម្រិតអាយុ និងដំណាក់កាលនៃការលូតលាស់ និងអភិវឌ្ឍ របស់ពួកគេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...