នៅក្នុងគ្រួសារនីមួយៗ តែងតែកើតមានបញ្ហាដូចជា ការខ្វែងគំនិតគ្នា ជម្លោះ ឬការមិនសប្បាយចិត្ត រវាងឪពុកម្ដាយ ឬអាណាព្យាបាលជាមួយនឹងកូន ឬកុមារ ហើយករណីនេះគឺកើតមានស្រដៀងៗគ្នាពីគ្រួសារមួយទៅគ្រួសារមួយ ។ នៅពេលដែលបញ្ហាទាំងនេះកើតឡើង ឪពុកម្តាយ ឬអាណាព្យាបាល មិនគួរធ្វើការស្រែកគំហក ស្តីបន្ទោស ឬវាយដំកូនៗនោះឡើយ ដោយវាមិនបានជួយដោះស្រាយបញ្ហាអ្វីនោះទេ ហើយវាគ្រាន់តែជាការបង្រៀនកូនឱ្យធ្វើដូចអ្នកតែប៉ុណ្ណោះ។
បើយោងតាមសៀវភៅ ការចិញ្ចឹមកូនបែបវិជ្ជមាន របស់ក្រសួងកិច្ចការនារី កូន ឬកុមារដែលមានអាកប្បកិរិយាមិនសមរម្យដូចជា យំ កាច កុហក ឬមិនស្តាប់បង្គាប់ មិនមែនដោយសារតែគេ មិនល្អ នោះទេ, គេមានអាកប្បកិរិយាបែបនោះ គឺដើម្បីព្យាយាមបំពេញតម្រូវការដែលគេចង់បាន និងសុវត្ថិភាពសម្រាប់ខ្លួនគេតែប៉ុណ្ណោះ។ ភារកិច្ចរបស់អាណាព្យាបាល គឺត្រូវជួយកូន ឬកុមារឱ្យបំពេញតម្រូវការតាមបែបវិជ្ជមាន ដោយត្រូវជួយពួកគេឱ្យមើលឃើញ និងកែតម្រូវនូវអាកប្បកិរិយាមិនសមរម្យទាំងនោះ។

ការស្រែកគំហក ស្តីបន្ទោស គំរាមកំហែង ឬវាយដំកូនមិនបានជួយដោះស្រាយបញ្ហាទេ វាគ្រាន់តែបង្រៀនកូនអ្នកឱ្យចេះស្រែកគំហក ចាប់កំហុស និងចេះប្រើអំពើហិង្សា នៅពេលដែលមាននរណាម្នាក់ធ្វើអ្វីមួយដែលគេមិនពេញចិត្តតែប៉ុណ្ណោះ។ ដូច្នេះហើយ សូមស្តាប់ហេតុផលនានារបស់កូន ឬកុមារ រួមទាំងពន្យល់ ឬផ្តល់ជាយោបល់ទូន្មាន។ អាណាព្យាបាល ក៏ត្រូវគោរព ឱ្យតម្លៃ ជឿជាក់ និងទទួលស្គាល់មតិយោបល់ ទស្សនៈ និងអារម្មណ៍របស់កូន ឬកុមារផងដែរ។ មួយវិញទៀត ត្រូវយល់ពីដំណាក់កាលនៃការលូតលាស់ និងអភិវឌ្ឍរបស់កុមារ និងប្រាប់ ឬពន្យល់ហេតុផលទៅកូន ឬកុមារអំពីអ្វីដែលឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំមិនចូលចិត្ត និងអ្វីដែលអាចទទួលយកបាន ឬអ្វីដែលអាចធ្វើជំនួស។
កុមារគ្រប់រូប (រួមទាំងកុមារដែលមានពិការភាព) ត្រូវការឱ្យឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំរបស់ពួកគេយកចិត្តទុកដាក់ គោរព ឱ្យតម្លៃ ស្តាប់ហេតុផល យល់ពីការគិត និងអារម្មណ៍ ដឹងពីតម្រូវការ ទទួលស្គាល់ពីភាពសំខាន់ៗ ភាពប៉ិនប្រសព្វ និងប្រព្រឹត្តស្មើភាពគ្នារវាងកូនស្រី និងកូនប្រុស ស្របទៅតាមកម្រិតអាយុ និងដំណាក់កាល នៃការលូតលាស់ និងអភិវឌ្ឍរបស់ពួកគេ។

ដូច្នេះឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំត្រូវធ្វើជាគំរូល្អសម្រាប់កូន ឬកុមារ ពិសេសគឺការផ្តល់ភាពកក់ក្ដៅ និងដែនកំណត់ រួមទាំងយល់អំពីការគិត និងអារម្មណ៍ របស់កូន ឬកុមារទៅតាមកម្រិតអាយុ និងដំណាក់កាលនៃការលូតលាស់ និងអភិវឌ្ឍ របស់ពួកគេ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។

អាហារូបករណ៍ជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួច ដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/03/2023
ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/03/2023
ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2026
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការផ្តល់ជូនការបណ្តុះបណ្តាលជំនាញដូនតាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេសដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
ឱកាសទទួលបានការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































