ភាពដៃគូរវាងមាតាបិតា និង​សាលារៀន ជំរុញកុមារ និង​យុវជន ​ទទួលបានការអភិវឌ្ឍពេញលេញ

នៅក្នុងការអប់រំមួយ យើង​មិន​អាចសង្កត់ធ្ងន់ទៅ​លើតែភាគីម្ខាងបាននោះទេ ពោល​គឺយើងមិនអាចគិតថា សាលារៀនមួយមុខ កុមារអាចទទួលបានការរៀនសូត្រ ការអភិវឌ្ឍពេញលេញនោះឡើយ គឺមានតែការសហការគ្នារវាងឪពុកម្តាយ សាលារៀន ព្រមទាំង​សហគមន៍ផងដែរ ដែលជារឿងសំខាន់ជួយ​ឱ្យ​កុមារទទួលបានការអភិវឌ្ឍពេញលេញ ។  

​​អ្នកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការ នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ គ្រុប មានប្រសាសន៍ថា ​ការសហការគ្នារវាងសាលារៀន និងអាណាព្យាបាល គឺជាកត្តាសំខាន់​ជួយ​ឱ្យ​ការអភិវឌ្ឍ​របស់កុមារ និង​យុវជន ទទួលបានភាពជោគជ័យ​ ​ក្នុងនោះបើតាមការសិក្សាស្រាវជ្រាវ នៅពេលមានការសហការ ក៏​ដូចជា​ការ​ជួយ​គាំទ្រទំនុកបម្រុង​ពីអាណាព្យាបាលចំពោះ​កូនៗ​នៅផ្ទះ ឃើញថា អត្រារៀនសូត្រ​របស់កុមារ គឺទទួលបានខ្ពស់ជាង​កុមារ​ដែលមិនទទួលបានការទំនុកបម្រុង ការ​យក​ចិត្ត​ទុកដាក់ពីឪពុកម្តាយ​នៅផ្ទះ។

នាយិកាសិក្សាធិការ នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ គ្រុប មានប្រសាសន៍ថា ដើម្បី​ឱ្យ​សាលារៀន និង​អាណាព្យាបាលអាចសហការគ្នាបានល្អក្នុងការជួយដល់ការសិក្សារបស់កូនៗ សាលារៀនគួរតែមានការអញ្ជើញអាណាព្យាបាល​មក​ចូលរួមស្តាប់ និង​បង្ហាញពី​កម្មវិធីសិក្សា​ដែលកូនៗរបស់គាត់ត្រូវរៀន ប្រាប់ពីសម្ភារៈសិក្សា​ដែលត្រូវមាន អំពី​កិច្ច​ការ​សាលាដែលត្រូវធ្វើ អំពី​ការ​ប្រឡង ក៏​ដូចជា​ពិន្ទុប្រឡងជាដើម ដើម្បីអាណាព្យាបាលមានភាពងាយស្រួល​នៅ​ក្នុង​ការ​ជួយ​កូនៗរបស់គាត់នៅ​ក្នុងការសិក្សា ។ ជាមួយ​គ្នា​នេះ សាលា​ក៏​គួរ​តែ​មានការជូនដំណឹងដល់អាណាព្យាបាលពីកាលវិភាគសិក្សា​របស់កូនៗ​ផងដែរ។

បន្ថែម​លើនេះ អ្នកអាណាព្យាបាល ក៏​ត្រូវយល់ពីរបៀបចិញ្ចឹមកូន ការ​អភិវឌ្ឍរបស់កុមារ ឬយុវជនជាដើម ដែលវា​ជា​បំណិនមួយ​ក្នុងការអប់រំ ងាយស្រួល​នៅក្នុងការ​ជួយ​កូនៗ ។ នៅសាលារៀនវេស្ទឡាញន៍វិញ សាលាតែងរៀបចំជាសិក្ខាសាលាពីរបៀបចិញ្ចឹមកូននេះសម្រាប់អាណាព្យាបាល ថែមលើនេះ សាលា​ក៏​តែងតែមានជាកម្មវិធីផ្សេងៗទៀតដើម្បីផ្តល់ភាពជិតស្និទ្ធរវាងឪពុកម្តាយ និង​កូនៗ ដូចជា​ កម្មវិធី «អ្នកអានអនាមឹក» ដោយ​ការ​អញ្ជើញ​ឪពុកម្តាយមក​អានសៀវភៅ​នៅក្នុងថ្នាក់របស់កូនគាត់ ឬអញ្ជើញ​ឪពុកម្តាយ​មក​ចម្អិនម្ហូបអាហារ​ជាមួយ​កូនៗ​នៅសាលា​ជា​ដើម​ ដែលសកម្មភាពទាំងនេះ វា​ជាការ​បញ្រ្ជាបមួយឱ្យ​អាណាព្យាបាលដឹងថា កុមារ​មានចំណាប់អារម្មណ៍​នៅ​ពេល​ដែលទទួលបាន​ការ​ចូលរួមពីឪពុកម្តាយ ធ្វើឱ្យ​ពួកគេ​​សប្បាយចិត្តនៅក្នុងការ​រៀន។

យ៉ាងណាក៏ដោយបើតាម អ្នកស្រី អ៊ុក សូនីតា ប្រសិនបើ​យើងចង់​ឱ្យ​កុមារ​ ឬយុវជន​មាន​ឥរិយាបទ​ល្អ​នៅ​ក្នុងការ​រៀនសូត្រ ស្រឡាញ់​ការ​រៀនសូត្រ គឺឪពុកម្តាយ ត្រូវ​ធ្វើជា​គំរូដ៏​អស្ចារ្យមួយ​នៅ​ផ្ទះ ហើយ​នៅ​សាលា​រៀន គឺមានលោកអ្នកគ្រូ ជាអ្នកណែនាំបន្ថែម ដូច្នេះ​ភាគីទាំងពីរ ពោល​គឺអាណាព្យាបាល និង​សាលារៀន ត្រូវពួតដៃគ្នា នោះ​កុមារ​ និងយុវជន នឹង​ទទួលបានលទ្ធផល​ល្អប្រសើរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...