សារធាតុសំណបង្កគ្រោះថ្នាក់ដល់កុមារ១ក្នុងចំណោម៣នាក់នៅទូទាំងពិភពលោក

ភ្នំពេញ – អង្គការ UNICEF Cambodia បានបង្ហាញថា ការបំពុលដោយសារធាតុសំណបង្កគ្រោះថ្នាក់ដល់កុមារ ១ក្នុងចំណោម ៣នាក់នៅទូទាំងពិភពលោក រួមទាំងកុមារជាច្រើននាក់នៅកម្ពុជាផងដែរ។ មូលហេតុចម្បងមួយនៃការបំពុលដោយសារធាតុសំណ គឺបណ្តាលមកពីកាកសំណល់គ្រឿងអេឡិចត្រូនិច ដូចជា ផលិតផលប្រើប្រាស់ទូទៅមួយចំនួន អាគុយម៉ូតូ ឬរថយន្តជាដើម ។

បើនិយាយពីវត្ថុឈប់ប្រើប្រាស់ ដូចជា ឆ្នាំងសេរាមិច ក្នុងបន្ទះសូឡា សំបកកំប៉ុង អាគុយប្រើក្នុងផ្ទះ អាគុយម៉ូតូ ឬអាគុយរថយន្ត ទំនងប្រជាជនកម្ពុជាពុំបានគិតថា សាធារធាតុសំណរបស់វាបង្ករឱ្យមានបញ្ហាដល់សុខភាពឡើយ ។ ប៉ុន្តែធាតុពិតសំណល់ទាំងនេះ អាចបង្ករគ្រោះថ្នាក់ដល់សុខភាពកុមារគ្រប់ពេល ប្រសិនបើម្តាយឪពុក ឬអាណាព្យាបាលធ្វេសប្រហែសគ្រប់គ្រងមិនបានល្អ ។

តើការពុលសំណជាអ្វី?  សំណ គឺជាលោហៈពុលដែលឃើញមាននៅក្នុងផលិតផលទូទៅ ដូចជា ថ្នាំពណ៌ បំពង់ទឹក និងក្នុងឆ្នាំងសេរាមិកលាបរលោង ថាស ឥដ្ឋកម្រាល សំបកកំប៉ុង សាំង និងផ្សែងម៉ាស៊ីន។ រាងកាយប៉ះ ឬស្រូបសំណក្នុងកម្រិតខ្ពស់មួយលើក អាចបណ្តាលឱ្យ​មានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ប៉ុន្តែជាញឹកញាប់ ការពុលសំណកើតឡើងបន្តិចម្តងៗ ដោយសារការប៉ះពាល់ញឹកញាប់ក្នុងបរិមាណតិចតួច។ ការពុលសំណអាចគ្មានរោគសញ្ញាច្បាស់លាស់នោះទេ ប៉ុន្តែពេលយូរៗទៅ វាបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

ការពុលសំណនេះកាន់តែគ្រោះថ្នាក់ចំពោះកុមារជាងលើមនុស្សធំ ដោយសារវាមានឥទ្ធិពលទៅលើការលូតលាស់ខួរក្បាល និងប្រព័ន្ធប្រសាទរបស់កុមារ។ កុមារកាន់តែក្មេង នោះគ្រោះថ្នាក់កាន់តែធ្ងន់។ យូរៗទៅ សូម្បីតែការប៉ះពាល់ក្នុងកម្រិតតិចតួច ក៏អាចមានគ្រោះថ្នាក់ទៅលើការលូតលាស់ផ្លូវចិត្តរបស់កុមារដែរ។

អាគុយ ឬថ្មពិលផ្ទុកដោយសារធាតុសំណ ។ ការកែច្នៃអាគុយបង្កើតការបំពុលដោយជាតិសំណយ៉ាងធ្ងន់ធ្ងរ ដែលបំផ្លាញដល់សុខភាពមនុស្ស និងបរិស្ថាន។ ការប្រឈមនឹងជាតិសំណកម្រិតខ្ពស់ក្នុងរយៈពេលខ្លី អាចបណ្តាលឱ្យក្អួត រាក ប្រកាច់ សន្លប់យូរ ឬថែមទាំងស្លាប់ទៀតផង។

អង្គការសុខភាពពិភពលោក (WHO) បានចុះផ្សាយថា សំណ គឺជាលោហៈធាតុពុលដែលកើតឡើងដោយធម្មជាតិដែលមាននៅក្នុងសំបកផែនដី។ សំណបានប្រើប្រាស់យ៉ាងទូលំទូលាយ ព្រមទាំងបង្កឱ្យមានជាតិបំពុលដល់បរិស្ថានយ៉ាងសម្បើមផងដែរ ។ កុមារតូចៗ ងាយរងគ្រោះដោយឥទ្ធិពលពុល នៃសារធាតុសំណ ហើយអាចទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ និងជាអចិន្ត្រៃយ៍ ជាពិសេសលើការអភិវឌ្ឍន៍ខួរក្បាល និងប្រព័ន្ធប្រសាទ។

ទន្ទឹមគ្នានេះ សំណក៏បណ្តាលឱ្យមានគ្រោះថ្នាក់យូរអង្វែងចំពោះមនុស្សពេញវ័យ រួមទាំងការកើនឡើងហានិភ័យ នៃជំងឺលើសឈាម និងការខូចខាតតម្រងនោម។ ការបញ្ចេញជាតិសំណខ្ពស់ប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះ អាចបណ្តាលឱ្យរលូតកូន ការសម្រាលកូនមិនគ្រប់ខែ និងទម្ងន់សម្រាលទាប។

ចំណែកសំណល់ថ្មពិលវិញ ក៏បង្កគ្រោះថ្នាក់ខ្លាំងដែរ ដោយនៅកន្លែងខ្លះ ថ្មពិលតូចៗត្រូវបានគេផ្តាច់ចេញពីគ្នា ដើម្បីយកម្សៅពណ៌ខ្មៅនៅខាងក្នុងធ្វើជាថ្នាំជ្រលក់ពណ៌ ថ្នាំពណ៌ និងផលិតផលសម្អាង។ ម្សៅនេះមានជាតិពុលខ្លាំងណាស់ និងមិនគួរយកមកប្រើក្នុងគោលបំណងទាំងនេះឡើយ។ វាបានផលិតចេញពីកាតមីញ៉ូម សំណ ស័ង្កសី បារត និងលោហៈធ្ងន់ពុលផ្សេងទៀត។ ប្រសិនបើប្រើម្សៅនេះ ត្រូវតែប្រុងប្រយ័ត្នដោយពាក់ស្រោមដៃនិងម៉ាស់ ហើយបោះចោលវាឱ្យមានសុវត្ថិភាព។ នៅកម្ពុជាក្រសួងបរិស្ថានបានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ថ្មពិតត្រូវបោះសំណល់ចោលឱ្យបានត្រឹមត្រូវ និងទុកដាក់ឱ្យមានរបៀបបំផុត ។

ដើម្បីបញ្ជៀសបញ្ហាខាងលើ វិធីល្អបំផុតក្នុងការកាត់បន្ថយការប្រឈមនឹងសារធាតុពុលក្នុងអាគុយ និងថ្មពិល គឺអ្នកផលិតរបស់ទាំងនេះជាអ្នកប្រមូលអាគុយ និងថ្មពិលដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយប្រាកដថា វាបានកែច្នៃនៅក្នុងស្ថានភាពសុវត្ថិភាព។ ប្រទេសខ្លះ មានច្បាប់ដាក់កម្រិតលើការកែច្នៃអាគុយ និងថ្មពិលដោយសុវត្ថិភាព។ កុំបោះចោលវានៅជិតផ្ទះ កុំបោះទៅក្នុងទឹក កុំជីកកប់ក្នុងដី ព្រមទាំងមានស្មារតីចូលរួមកាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ គ្រឿងអេឡិចត្រូនិក និងអាគុយ (ត្រូវមានជំនាញច្បាស់លាស់) តាមដែលអាចធ្វើទៅបាន ឬយកវាចោលក្នុងធុងសំរាមថ្មពិលរបស់ក្រសួងបរិស្ថានឱ្យបានសមរម្យ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។