អ្នកជំនាញ ៖ ទឹកដោះម្តាយសំខាន់បំផុតនិងជាអាហារតែមួយ​មុខគត់​សម្រាប់ទារក​អាយុ​​ពី​សូន្យដល់ ៦ខែ

ភ្នំពេញ – នៅក្នុងពិធីដាក់ឱ្យដំណើរការបន្ទប់បំបៅដោះកូនគំរូ ស្ថិតនៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក កាលពីថ្ងៃសុក្រកន្លងទៅ​ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ទឹកដោះម្តាយសំខាន់បំផុតនិង​ជាអាហារតែមួយ​មុខគត់​សម្រាប់​ទារកនិងកុមារ​អាយុ​ពីសូន្យ​ដល់ ៦ខែ ។ ទន្ទឹមគ្នានេះ ការដាក់ឱ្យដំណើរការបន្ទប់បំបៅដោះកូន មាន​គោលបំណងលើកកម្ពស់សុខភាពទារកនិងកុមារ តាមរយៈ​ការផ្តល់​កន្លែង​សមសម្រប​សម្រាប់ម្តាយគ្រប​រូបបំ​បៅ​កូនដោយទឹកដោះម្តាយឱ្យបានពេញ​លេញ ស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជា​ជំរុញ​សកម្មភាព​បំបៅ​ទឹកដោះ​ម្តាយ​ឱ្យបាន​ដល់ ​៨៥% ​ត្រឹមឆ្នាំ២០៣០ ខាងមុខ ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី មានប្រសាសន៍បញ្ជាក់ថា ៖ ​“ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជា​បង្កើន​អត្រា​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ខ្ញុំសូមអំពាវ​នាវ​ដល់ក្រសួង ស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ម្ចាស់ជំនួយ អង្គការសហប្រជាតិ អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់ សូមចូល​រួម​លើក​​កម្ពស់​​ការ​បំបៅដោះ​កូនដោយ​ទឹក​ដោះ​ម្តាយ​នៅក​ន្លែង​ធ្វើការ​…”​ ។

នៅក្នុងពិធីសម្ពោធន៍សមិទ្ធផលគាំពារទារកនេះដែរ អ្នកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មានប្រសាសន៍ថា ការបង្កើត​បន្ទប់​បំបៅដោះកូន និងទារកដ្ឋានដើម្បីសម្រួលដល់ម្តាយដែលបម្រើការងារនៅមជ្ឈមណ្ឌលនេះផ្ទាល់ ក៏ដូចជាម្តាយ​មកពិនិត្យសុខ​ភា​ពមាន​កូនតូចម​កជាមួយ អាចមានកន្លែងសមរម្យបន្តបំបៅដោះកូនដោយ​កក់ក្តៅ ។

នៅក្នុងពិធីសម្ពោធន៍សមិទ្ធផលគាំពារទារកនេះដែរ អ្នកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធាន បានបញ្ជាក់ថា បន្ទប់បំបៅដោះកូនគំរូ មាន​កន្លែងបំបៅចំនួន ៤កន្លែង អាចឱ្យ​ម្តាយចំនួន ៤នាក់បំបៅដោះកូនក្នុងពេលតែមួយ បរិយាកាស​ផាសុកភាព និងមានលក្ខណៈ​ឯកជន​សម្រាប់​ម្តាយ​ ។ ស្ត្រីជាម្តាយអាចប្រើ​ប្រាស់បន្ទប់នេះ ដើម្បីច្របាច់ ឬបូមទឹកដោះ ហើយរក្សាទុកទឹកដោះ​របស់​ខ្លួន​នៅក្នុងទូរទឹកកក មុនពេលយកវាត្រឡប់ទៅផ្ទះវិញក៏បាន ​។ 

ស្របនឹងទស្សនៈវិស័យគាំទ្រព្រមទាំងលើកទឹកចិត្តម្តាយឱ្យបំបោះកូនដោយទឹកដោះម្តាយតែមួយមុខគត់ពីអាយុសូន្យដល់ ៦ខែ អ្នកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា តាមការកត់សម្គាល់​បច្ចុប្បន្នស្ត្រី និ​ង​​និយោជិតជាស្ត្រីកំពុង​​ចំណាយពេលវេលា​ពួកគេភាគច្រើន​នៅកន្លែង​ធ្វើការ ហើយកន្លែងធ្វើការជាទីតាំងសំខាន់សម្រាប់ស្ត្រីបំបៅដោះកូនដោយទឹកដោះម្តាយ ។

“កន្លែងធ្វើការបានក្លាយទៅជាផ្នែកដ៏សំខាន់សម្រាប់អាហារូបត្ថម្ភ និងសុខភាពរបស់មាតា កុមារ អាហារូបត្ថម្ភ និងសុខភាពរបស់និយោជិតទូទៅ ។ បន្ទប់សម្រាប់បំបៅដោះកូនពុំមែនផ្តល់ប្រយោជន៍សម្រាប់តែបុគ្គលិកជាស្រ្តី ឬម្តាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់សុខភាព និងការអភិ​វឌ្ឍន៍​សម្រាប់កុមារ ផ្តល់អត្ថប្រយោជន៍ដល់ក្រុមការងារទាំងមូល ដែលជួយដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ” ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ ។ 

ចំណែកលោកវេជ្ជបណ្ឌិត ឈួន វឌ្ឍនា អ្នកឯកទេសសុខភាព និងអាហារូបត្ថម្ភ នៃអង្គការ UNICEF កម្ពុជា មានប្រសាសន៍ដែរថា ក្នុងនាមអង្គការយូនីសេហ្វកំពុង​គាំទ្រពេញទំហឹងក្នុងការរៀបចំបន្ទប់បំបៅដោះកូន និងផ្តល់ពេលវេលាឱ្យម្តាយសម្រាប់បំបៅដោះកូននៅកន្លែងធ្វើការ ដែលជាការលើកទឹកចិត្តដល់ម្តាយទាំងអស់បន្តការបំបៅដោះកូននៅពេលត្រឡប់ចូលធ្វើការវិញ ។  លោកថាអង្គការ UNICEF មានបន្ទប់បំបៅដោះកូនរួចហើយសម្រាប់ម្តាយបំបៅដោះកូន ហើយ​ប្រសិនបើកន្លែងធ្វើការទាំងអស់អនុត្តបានដូច្នោះ នោះ​អត្រានៃកា​របំបៅកូនដោយទឹកដោះម្តាយអាចនឹងមានសន្ទុះឡើងលឿន​ ។  

សូមជម្រាបថា នៅកិច្ចប្រជុំកំពូលទីក្រុងតូក្យូ ស្តីពីអាហារូបត្ថម្ភដើម្បីកំណើន កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ តាមរយៈឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងឱ្យប្រទេសកម្ពុជា មានប្រសា​ស​ន៍​ថា ប្រទេសកម្ពុជាបានប្តេជ្ញានឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យដល់ ៦ខែឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ ដើម្បីលើកកម្ពស់សុខភាព ការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញា ស្មារតី របស់កុមារ​កម្ពុជា ។ 

បើតាមរបាយការណ៍អង្កេតសុខភាព និងប្រជាសាស្ត្រកម្ពុជា ឆ្នាំ២០១៤ បានបង្ហាញថា អត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជា មាននិន្នាការធ្លាក់ចុះគួរឱ្យព្រួយបារម្ភពីអត្រា ៧៤% នៅឆ្នាំ២០១០ ទៅ ៦៥% នៅឆ្នាំ២០១៤ ដោយក្នុងនោះមានការធ្លាក់ចុះយ៉ាងខ្លាំង នៅតំបន់ទីប្រជុំជនពីអត្រា ៦៤% ទៅ ៣៤% ។ ចំណែក​ការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ គឺស្របតាមមាត្រា១៨៤, ១៨៥, និង១៨៦ នៃច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១