ជំនាញជីវិត ៥ ដែលអាចបង្រៀនកុមារមានអាយុក្រោម ១០ឆ្នាំ

នៅក្នុងសម័យឌីជីថល មានរឿងរ៉ាវជាច្រើន ដែលកូនៗរបស់អ្នកត្រូវរៀនសូត្រ។ ទម្លាប់មមារញឹករបស់កុមារ និងការចំណាយពេលច្រើនលើសលប់នៅអេក្រង់ នាំឱ្យឪពុកម្ដាយធ្វើកិច្ចការប្រចាំថ្ងៃជំនួសកូនសឹងតែគ្រប់យ៉ាង។ ផ្ទុយទៅវិញ ការគិតបែបនេះ ធ្វើឱ្យកុមារមួយចំនួនសឹងតែមិនមានជំនាញជីវិតទាល់តែសោះ។ ដូច្នេះ អ្នកជំនាញណែនាំឱ្យឪពុកម្ដាយ គួរបង្កើតទម្លាប់មួយចំនួនសម្រាប់កូនៗ ដើម្បីឱ្យពួកគេក្លាយជាបុគ្គលដែលមានបំណិនជីវិត។

១. បោកសំលៀកបំពាក់ ៖ ទម្លាប់បោកសំលៀកបំពាក់ដោយខ្លួន​​ឯងជាជំនាញមូលដ្ឋានមួយ ដែលក្មេងជំទង់គួរយល់ដឹង។ អ្នកអាចបង្រៀនកូនៗរបស់អ្នកឱ្យមានទម្លាប់មួយនេះ ចាប់តាំងពីគេនៅតូច។ ការបង្រៀនពីរបៀបបោកគក់សំលៀកបំពាក់ ហាល និងរៀបចំឱ្យមានរបៀប អាចធ្វើឡើងនៅពេលកុមារឈានចូលអាយុ ៧ឆ្នាំ ឬប្រសិនបើនៅផ្ទះអ្នកមានម៉ាស៊ីនបោកគក់ អ្នកអាចបង្រៀនពួកគេអំពីរបៀបបញ្ជាម៉ាស៊ីន។

២. ដាំដំណាំ ៖ ការឈានចូលវ័យ ៦ ទៅ ៧ឆ្នាំ កុមារអាចរៀនដាំដំណាំ តាមរយៈកាលអនុវត្តជាក់ស្ដែងទាំងនៅសាលា និងនៅផ្ទះ ដោយម្ដាយឪពុក ឬលោកគ្រូអ្នកគ្រូអាចបង្រៀនពួកគេ តាមរយៈការអនុវត្តជាជំហានៗចំនួន ៤ដូចជា ៖ ១.ការស្វែងរកកន្លែងដែលត្រឹមត្រូវ និងដីមានជីវជាតិ, ២.បង្ហាញរបៀបជីកដី, ៣.ការដាក់គ្រាប់ក្នុងរន្ធ, ៤.លុបដី និងស្រោចទឹក។

៣. របៀបបិតបង់របួស ៖ ការបិតបង់របួស គឺជាបំណិនជីវិតមួយ ដែលកុមារគួរយល់ដឹង ដើម្បីចេះជួយសង្គ្រោះខ្លួនឯង នៅស្ថានការណ៍បន្ទាន់ណាមួយ។ យោងតាមសមាគមន៍បណ្ឌិតសភាសើស្បែកអាមេរិក បានណែនាំនូវជំហានចំនួន ៥ ដើម្បីបិតបង់របួសឱ្យបានត្រឹមត្រូវ។ ១. លាងដៃជាមួយសាប៊ូ និងទឹក ដើម្បីជៀសវាងការបង្កមេរោគលើមុខរបួស, ២. លាងមុខរបួសឱ្យបានស្អាត ជាមួយអាកុល ឬទឹកក្ដៅឧណ្ហៗ ដើម្បីកម្ចាត់ភាពកខ្វក់ និងកំទេចកំទី, ៣. យកក្រណាត់ស្អាត ឬសំឡីខ្ទប់លើមុខរបួសរហូតឈប់ហូរឈាម (១ ទៅ ២នាទី), ៤. លាប petroleum jelly នៅលើមុខរបួស ដោយប្រើសំឡី, ៥. បិតបង់របួស។

៤. ទិញទំនិញ ៖ ដើម្បីជួយឱ្យកូនរបស់អ្នកក្លាយជាអ្នកទិញដ៏ឆ្លាតវៃម្នាក់ អ្នកត្រូវបង្រៀនពួកគេអំពីវិធីសាស្ត្រទិញ និងផ្ដល់ឱកាសឱ្យពួកគេទិញអីវ៉ាន់ខ្លួន​ឯង។ យោងតាមគេហទំព័រ Parents បានបង្ហាញពីជំហានចំនួន ៣ ដែលអ្នកអាចបង្រៀនកូនរបស់អ្នក។ ទី១. នាំពួកគេទៅហាងទិញទំនិញជាមួយ បង្ហាញអំពីតម្លៃ និងជម្រើសទំនិញដែលគួរទិញដល់ពួកគេ។ ទី២. បង្រៀនពួកគេឱ្យចេះសន្សំប្រាក់ សម្រាប់ទិញទំនិញដែលគេចង់បានដោយខ្លួនឯង ដើម្បីឱ្យពួកគេដឹងអំពីរបៀបគ្រប់គ្រង និងសន្សំលុយ។ ទី៣. ឱ្យពួកគេជួយបញ្ជាទិញរបស់របរផ្សេងៗជាពិសេស​ គ្រឿងទេស។

៥. របៀបរៀបចំកាដូ ៖ នៅក្នុងឱកាសណាមួយ ដែលតម្រូវឱ្យកូនរបស់អ្នកជូនកាដូដល់នរណាម្នាក់ អ្នកគួរផ្ដល់ឱកាសពួកគេរៀបចំកាដូនោះដោយខ្លួនឯង ហើយអ្នកដើរតួជាអ្នកប្រឹក្សា ឬណែនាំ។ ដោយសកម្មភាពនៃការរៀបចំកាដូអាចមានដូចជា ដកស្លាកតម្លៃចេញ ស្វែងរកទំហំប្រអប់កាដូដែលសមនឹងអីវ៉ាន់ រុំក្រដាស និងចងខ្សែបូរនៅជុំវិញកាដូជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...