ហូកា (HoKa) បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ជាង៣ពាន់នាក់ នៅ​តាម​ខេត្តគោលដៅ​ទាំង១០

គិតត្រឹមខែសីហា ឆ្នាំ​២០២៣ គឺមាន​រយៈពេល​៣ឆ្នាំហើយ បន្ទាប់ពីមានការ​ចុះ​អនុស្សារណៈ នៃការ​យោគយល់គ្នា​រវាង​ក្រសួងទេសចរណ៍ និងអង្គការ Swisscontact Cambodia លើគម្រោងបណ្តុះបណ្តាល​បដិសណ្ឋារកិច្ចកម្ពុជា ដែល​អនុវត្ត​គម្រោង​ដោយ​គណៈកម្មការ​គ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ នៅ​ខេត្ត​គោលដៅ​ចំនួន១០ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង់ ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។

យោង​តាម​របាយការណ៍ដែលចេញផ្សាយ​ដោយក្រសួងទេសចរណ៍​បានបង្ហាញថា ក្រោមកិច្ចសហការជាមួយវិស័យឯកជន សមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងដៃគូរពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព (Up-Skilling) ដល់អ្នកជំនាញទេសចរណ៍សរុបចំនួន ៣,៣៤៧នាក់ (ស្រី ២,០៦៣នាក់) លើជំនាញសំខាន់ៗរួមមាន ៖ (១) ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈចំនួន ១,២៨៤នាក់ (ស្រី៨៤៩នាក់), (២) ជំនាញការិយាល័យជួរមុខចំនួន ៦០៨នាក់ (ស្រី ៣៨១នាក់), (៣) ជំនាញគេហកិច្ចចំនួន ៥០៧ នាក់ (ស្រី២៩៩នាក់), (៤) ជំនាញឆុងកាហ្វេចំនួន ២៣៤នាក់ (ស្រី១៣១នាក់), (៥) ជំនាញចុងភៅចំនួន ១៦២នាក់ (ស្រី ១១០នាក់), (៦) ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ចំនួន ១៥៩នាក់ (ស្រី៨៣នាក់), (៧) គ្រូបង្គោល ហូកា ចំនួន ៣៥៣នាក់ (ស្រី១៩៦នាក់), (៨) អ្នកវាយតម្លៃបង្គោលចំនួន ២៣នាក់ (ស្រី៨នាក់) និង (៩) កម្មវិធីហ្វឹកហាត់អាជីវកម្ម (Professional Placement Programme-PIP) ចំនួន ១៨នាក់ (ស្រី៨នាក់)។

តាមរយៈការបណ្តុះបណ្តាលនេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍បានចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជាមួយប្រតិបត្តិករទេសចរណ៍សរុបចំនួន ១០៦ អាជីវកម្ម ដែលបានបញ្ជូនបុគ្គលិក អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មផ្ទាល់មកចូលរៀនវគ្គបណ្តុះបណ្តាលជំនាញនានាខាងលើ។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) គឺជាផ្នែកមួយរបស់ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍ នៅខេត្តចំនួន៥ នៅភូមិភាគឦសាន និងខេត្តចំនួន៥ទៀតនៅជុំវិញបឹងទន្លេសាប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...