បច្ចេកវិទ្យា AI ចំនួន៥ ជួយសម្រួលដល់ការអប់រំឌីជីថលនៅកម្ពុជា

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច និងកសាងសង្គមឌីជីថលនៅក្នុងបរិបទប្រទេសកម្ពុជាបច្ចុប្បន្ន។ ទោះជាយ៉ាងនេះក្តី បច្ចេកវិទ្យាមួយនេះ ស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូង និងទាមទារឱ្យបន្តការអភិវឌ្ឍ ដើម្បីឱ្យវានៅតែអាចមានសមត្ថភាពជំរុញការអប់រំទំនើប (នវានុវត្តន៍)។

ខាងក្រោមនេះ ជាសមិទ្ធិផល និងភាពរីកចម្រើននៃការស្រាវជ្រាវលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បង្កើតដោយកូនខ្មែរដែលអាចប្រើប្រាស់ក្នុងការអប់រំឌីជីថល ៖

ទី១. កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ ៖ ជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបកប្រែពីភាសាខ្មែរ ទៅភាសាខ្មែរប្រៃយ៍ ហើយត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ជូនដល់កុមារ និងសិស្សានុសិស្សដែលពិការភ្នែក ឬខ្សោយគំហើញឱ្យកាន់តែបានលឿននិងមានប្រសិទ្ធភាពខ្ពស់។ កម្មវិធីនេះ បង្កើតឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស។

ទី២. បណ្ណាល័យឌីជីថលសាស្ត្រាស្លឹករឹតខ្មែរ ៖ ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) អភិវឌ្ឍដោយក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលអាចមានសមត្ថភាពក្នុងការអាន និងស្វែងយល់ពីអក្សរខ្មែរដែលសរសេរនៅលើស្លឹករឹត។ បណ្ណាល័យឌីជីថលនេះ ក៏អាចទាញយកដោយស្វ័យប្រវត្តិនូវព័ត៌មានសំខាន់ៗពីសាស្ត្រាស្លឹករឹត ដូចជា ឈ្មោះ កាលបរិច្ឆេទ និងពាក្យគន្លឹះផ្សេងៗ។

ទី៣. ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀន និងបង្រៀនសរសេរអក្សរខ្មែរ ៖ ជាកម្មវិធីបង្កើនប្រសិទ្ធភាពក្នុងការរៀន និងបង្រៀនសរសេរអក្សរខ្មែរ ដោយមន្ទីរពិសោធន៍ ViLa Lab នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ ប្រព័ន្ធនេះ អាចជួយឱ្យការសរសេរអក្សរខ្មែរកាន់តែត្រឹមត្រូវតាមក្បួនខ្នាត ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការវិភាគ និងវាយតម្លៃអក្សរដែលសរសេររួចដោយស្វ័យប្រវត្តិ។ កម្មវិធីនេះ អាចធ្វើឱ្យការរៀនភាសាខ្មែរកាន់តែងាយស្រួល ជាពិសេសសម្រាប់ថ្នាក់មតេ្តយ្យ និងបឋម ហើយក៏អាចជំរុញការផ្សព្វផ្សាយភាសាខ្មែរទៅកាន់ជនបរទេសដែលចង់រៀនភាសាខ្មែរ។

ទី៤. កម្មវិធីពង្រឹងសមត្ថភាពអំណាន Akhara – អក្ខរា ៖ កម្មវិធីនេះ​បង្កើតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា។ ជាកម្មវិធីទូរស័ព្ទបច្ចេកវិទ្យាអប់រំដំបូងបំផុតដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីគាំទ្រដល់សមត្ថភាពអំណានជាខេមរភាសា ជាពិសេសចំពោះសិស្សនៅកម្រិតមធ្យមសិក្សា ដែលមានបញ្ហាផ្នែកអំណាន។ កម្មវិធីទូរស័ព្ទ «អក្ខរា» មានមុខងារចំនួន៧ ដូចជា កម្រិតភាពលំបាកនៃអត្ថបទ ការស្គាល់ពាក្យនិងអត្ថន័យពាក្យ ការស្តាប់សូរ ការអនុវត្តសំណួរ ការហាត់សរសេរអត្ថបទ ការហាត់អាន និងការអានត្រូវសូរនិងល្បឿន។ កម្មវិធីពង្រឹងអំណាន «អក្ខរា» ក៏អាចទាញយកតាមរយៈ https://onelink.to/pkxxsb  ។

ទី៥. កម្មវិធីត្រួតពិនិត្យ និងគ្រប់គ្រងការចម្លងស្នាដៃនិពន្ធជាភាសាខ្មែរ ៖ ជាកម្មវិធីកុំព្យូទ័រថ្មីមួយទៀត ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីត្រួតពិនិត្យការចម្លងស្នាដៃនិពន្ធ នៃសៀវភៅ ឬអត្ថបទនិពន្ធ ជាលក្ខណៈឃ្លា កថាខណ្ឌ ឬទំព័រ។ កម្មវិធីនេះ មានស្នាដៃសៀវភៅដែលទើបនិពន្ធថ្មី សម្រាប់ការរៀននិងបង្រៀននៅកម្រិតឧត្តមសិក្សាប្រមាណ១០០០ចំណងជើង ហើយរាល់ស្នាដៃនិពន្ធថ្មីៗដែលប្រើប្រាស់ថវិកាគាំទ្ររបស់មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវត្រួតពិនិត្យដោយកម្មវិធីនេះ ដើម្បីបង្ការការចម្លង។ កម្មវិធីនេះបង្កើតដោយមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...