ឥរិយាបថអប់រំ ៤ចំណុចបញ្ឈប់ពាក្យពេចន៍កុហករបស់កុមារ

កុមារចេះកុហក ឬចេះភូតភរជាអាការៈគេចវេសពីការទទួលខុសត្រូវអ្វីមួយដោយចេតនា ។ គ្មានអ្វីចម្លែកនោះទេនៅពេលដែលកុមារចេះនិយាយពាក្យកុហកទៅកាន់ម្តាយឪពុក បងប្អូន និងមិត្តភក្តិរបស់គេ ដោយសាររូបភាពកុហកជាអ្វីដែលកុមារអាចរៀនសូត្របានពីមនុស្សធំ និងបរិស្ថានជុំវិញខ្លួន ។ ផ្អែកតាមការសិក្សាលើចិត្តសាស្ត្រកុមារ ចុះផ្សាយដោយ Nation Wide Childrens បានឱ្យដឹងថា ពេលក្មេងចេះនិយាយកុហកមានន័យថា ការគិតពិចារណារបស់ពួកគេកំពុងរីកចម្រើន តែផ្ទុយទៅវិញ វាជាដំណាក់កាលដែលមាតាបីតាត្រូវយកចិត្តទុកដាក់អប់រំកូនឱ្យបានល្អបំផុត ដើម្បីបញ្ចៀសទម្លាប់មិនឱ្យកុមារចេះនិយាយកុហកក្នុងដំណើរជីវិត ។

១. ស្វែងយល់ពីអារម្មណ៍របស់កូន ៖ ក្មេងចេះកុហកបណ្តាលមកពីពួកគេខ្លាចទទួលរងសម្ពាធផ្លូវចិត្តពីម្តាយឪពុក ឬមនុស្សជុំវិញខ្លួន ។ ទម្លាប់អប់រំកូនឱ្យសីលធម៌ និងការទទួលខុសត្រូវតាំងពីកុមារ នឹងជួយឱ្យក្មេងមិនអាចកុហកបានឡើយ ។ ម្តាយឪពុកព្យាយាមយល់ពីអាការៈផ្លូវចិត្តរបស់កូនរាល់ពេលសម្គាល់ឃើញថា កូនកំពុងព្យាយាមលាក់បាំងរឿងអ្វីមួយ ។ ម្តាយឪពុកអាចសួរនាំកូនដោយភាពស្និទ្ធស្នាល និងប្រើប្រាស់ពាក្យសម្តីលួងលោមដើម្បីដឹងពីអារម្មណ៍របស់កូន ។ ការប្រើអំពើហិង្សា ឬដាក់ទណ្ឌកម្មកូនពេលពួកគេកុហកអ្វីមួយ អាចនឹងធ្វើឱ្យក្មេងកាន់តែភ័យខ្លាច ហើយព្យាយាមកុហកលើកក្រោយទៀត ។

២. បង្ហាញភាពស្មោះត្រង់ទៅកូន ៖ កុហកបង្ហាញពីចេតនាមិនស្មោះត្រង់ ។ ជួនកាលម្តាយឪពុកមានទម្លាប់និយាយពាក្យកុហកអ្វីមួយនៅក្នុងគ្រួសារ ក៏អាចឱ្យកូនរៀននិយាយពាក្យកុហកតាមដែរ ។ កុមារមានទម្លាប់សួរនាំម្តាយឪពុកច្រើនពីអ្វីដែលគេមិនដឹង ហើយប្រសិនបើចម្លើយទាំងនោះជាការកុហក នៅពេលកុមារដឹងការពិត នោះគេនឹងចងចាំជានិច្ច ។ ទន្ទឹមគ្នានេះដែរ បើទោះបីរឿងខ្លះម្តាយឪពុកមិនចង់ឱ្យកូនដឹង គួរព្យាយាមកិច្ចសន្ទនាហេតុផលសមស្របណាមួយដល់កូនដែលចៀសពីពាក្យកុហកដោះសារ ។ 

៣. កុំយកពាក្យកុហសសម្រាប់លេងសើចជាមួយកូន ៖ ពាក្យកុហកខ្លះមិនបង្ហាញពីចេតនាអាក្រក់ទាំងស្រុងនោះទេ ប៉ុន្តែរឿងនេះកុមារអាចដឹងពេលពួកគេមានបទពិសោធន៍ច្រើននៅក្នុងជីវិតពេលធំឡើង ។ ទម្លាប់យកពាក្យកុហក ឬនិយាយកុហកមកលេងសើច នោះនឹងក្លាយជារឿងសាមញ្ញដែលឥទ្ធិពលលើដំណើរជីវិត ។ ពាក្យពេចន៍កុហកលេងសើច ឬបន្លំមែន អាចធ្វើឱ្យមនុស្សបាត់បង់ទំនុកចិត្តឈានទៅរកការបែកបាក់ទំនាក់ទំនង ។

៤. បង្រៀនគំនិតសមហេតុផល ឬវិទ្យាសាស្ត្រ ៖ គំនិតសមហេតុផលបែបវិទ្យាសាស្ត្រជួយឱ្យកុមារមានមូលដ្ឋានចំណេះដឹងរឹងមាំ ។ ការបង្ហាត់បង្ហាញពីការអប់រំបែប STEAM ដល់កុមារនឹងជួយឱ្យគួរគេជឿលើហេតុនិងផលបានយ៉ាងលឿនរហ័ស ។ ឧទាហរណ៍គំនូរដែលកូនផាត់ពណ៌ស និងក្រហម នោះនឹងចេញពណ៌ផ្កាឈូក ។ ទម្លាប់បង្រៀនកូនឱ្យយល់ពីលក្ខណៈធម្មជាតិ និងវិទ្យាសាស្ត្រនឹងអាចបញ្ជៀសកុមារពីឥរិយាបថប្រើពាក្យកុហកបានយ៉ាងមានប្រសិទ្ធភាព ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...