ក្រសួងការងារ និង​យូណេស្កូ ពង្រឹងភាពជាដៃគូ ក្នុងការបញ្ចូលជំនាញឌីជីថល ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ​យូណេស្កូ បានបញ្ជាក់ជាថ្មី​នូវ​ការ​ប្តេជ្ញា​ពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បី​កសាងកម្លាំងពលកម្ម​ឱ្យ​មានជំនាញ និងផលិតភាព​ខ្ពស់ សម្រាប់សេដ្ឋកិច្ច​នាពេលអនាគត ដោយផ្តោត​លើការ​ផ្លាស់ប្តូរ​ជំនាញឌីជីថលទៅ​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET)។

ការបញ្ជាក់ពីការប្តេជ្ញាពង្រឹងភាពជាដៃគូនេះ បានធ្វើ​ឡើង​ក្នុង​ជំនួប រវាង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ឯកឧត្តម Flavio Bonetti តំណាង​អង្គការ​យូណេស្កូ (UNESCO) ថ្មីប្រចាំ​កម្ពុជា កាលពីរសៀលថ្ងៃអង្គារ (២៧ មករា)។

ក្នុងជំនួបនោះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់​ចំពោះ​ភាពជោគជ័យ នៃកិច្ច​សហប្រតិបត្តិការ​កន្លងមក រវាងក្រសួងការងារ និង​អង្គការ​យូណេស្កូ ជាពិសេស​ការ​អនុវត្ត​កម្មវិធីមុខរបរ និង​ការងារសមរម្យ​សម្រាប់យុវជន​នៅ​កម្ពុជា (DEY) និងកម្មវិធី BEEP។

កម្មវិធី DEY គឺជាយន្តការដ៏មានសារៈសំខាន់ជួយបន្ថែមការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ និង​យុទ្ធសាស្រ្ត​អភិវឌ្ឍ​វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល​វិជ្ជាជីវ: ដែលកំណត់គោល​ដៅច្បាស់លាស់​ឱ្យយុវជន​ត្រូវ​មានជំនាញ​ច្បាស់លាស់ និងការយល់ដឹងស៊ីជម្រៅ​ពីបច្ចេកវិទ្យា។ ការបំពាក់ជំនាញពិតប្រាកដនេះ នឹងធ្វើឱ្យកម្លាំងពលកម្មកម្ពុជា​អាចបំពេញការងារប្រកបដោយផលិតភាពខ្ពស់ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលជាកត្តាគន្លឹះជួយ​ឱ្យពួកគាត់ទទួលបាន​ប្រាក់បៀវត្ស​ខ្ពស់ជាងមុន និងលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរ។

សម្រាប់ទិសដៅការងារបន្ត ក្រសួងការងារ និង​អង្គការយូណេស្កូ បានឯកភាពលើអាទិភាពយុទ្ធសាស្រ្តសំខាន់ៗដូចជា ការផ្លាស់ប្ដូរឌីជីថលក្នុងប្រព័ន្ធ TVET នឹងបន្តបញ្ចូលជំនាញឌីជីថល និងបច្ចេកវិទ្យាបៃតងទៅក្នុងកម្មវិធី​បណ្ដុះបណ្ដាល ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។ បន្តគាំទ្រតាមរយៈកម្មវិធី BEEP នឹងបន្តពង្រឹង​មជ្ឈមណ្ឌល​សិក្សាបែបឌីជីថល ដើម្បីផ្តល់ឱកាសដល់យុវជនក្រៅសាលាឱ្យទទួលបានការអប់រំ និងជំនាញ​ជាមូលដ្ឋាន។

ក្នុងភាពជាដៃគូនោះ ក៏មានការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ព្រមទាំងជួយជំរុញ​ការផ្ដល់វិញ្ញាបនបត្រ​ទទួលស្គាល់​ជំនាញ​ពីមុន ជូនដល់អតីតពលករខ្មែរ ដើម្បីធ្វើសមាហរណកម្មពួកគាត់ទៅក្នុងទីផ្សារការងារប្រកបដោយសេចក្ដីថ្លៃថ្នូរ។

ឯកឧត្តម Flavio Bonetti បានបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់អង្គការយូណេស្កូ ក្នុងការបន្ត​គាំទ្រកម្ពុជា ដើម្បីកសាង​កម្លាំងពលកម្ម​ដែលមានបរិយាបន្ន និងត្រៀម​ខ្លួន​រួចជាស្រេច​សម្រាប់សេដ្ឋកិច្ចឌីជីថល។ ឯកឧត្តមជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]