របាយការណ៍ក្រសួងសុខាភិបាល ៖ ជំងឺផ្លូវចិត្ត និងជំងឺលើសឈាម ហក់ឡើងខ្ពស់ ក្នុង​ចំណោម​ជំងឺមិនឆ្លងសំខាន់ៗទាំង៥

ជំងឺផ្លូវចិត្ត និងជំងឺលើសឈាមកំពុងមានសន្ទុះហក់ឡើងយ៉ាងខ្លាំង ក្នុងចំណោមជំងឺមិនឆ្លងសំខាន់ៗចំនួន ៥ប្រភេទដែលកំពុងកើនឡើងក្នុងប្រទេសកម្ពុជា។ នេះបើតាម ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានបង្ហាញរបាយការណ៍ កាលពីថ្ងៃចន្ទ (២៦ មករា)។

របាយការណ៍បញ្ជាក់ថា ជំងឺមិនឆ្លងដែលកំពុងងើបឡើងខ្លាំងទាំង ៥ប្រភេទ រួមមាន ជំងឺទឹកនោមផ្អែម ជំងឺលើស​សម្ពាធឈាម ជំងឺសរសៃឈាមបេះដូង ជំងឺមហារីកផ្សេងៗ និងជំងឺផ្លូវចិត្ត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាល» ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកឡើងថា អត្រាកំណើននេះត្រូវបានកត់សម្គាល់តាមរយៈអ្នកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ។

បើតាម ឯកឧត្តម ឈាង រ៉ា មនុស្សចំនួន ៣៨៩៥៥៣នាក់ បានមកពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្ត នៅឆ្នាំ២០២៥ កើនឡើង ៣៧,៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ដោយឡែក អ្នកកើតជំងឺទឹកនោមផ្អែមដែលមកពិនិត្យនៅមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួនជិត៣ម៉ឺនករណី កើនឡើង ២៦,៨ភាគរយ ក្នុងនោះអ្នកជំងឺសម្រាកព្យាបាលមានចំនួន១៨៤២៩នាក់។

អ្នកជំងឺមហារីកមកទទួលសេវាព្យាបាលមានចំនួន ៣៥៩២១នាក់ ឈរនៅលំដាប់លេខ ៣ កើនឡើង ១៣,៩ភាគរយ ក្នុងនោះអ្នកជំងឺចំនួន ១៥៥នាក់ បានស្លាប់។ តាមពីក្រោយដោយអ្នកជំងឺលើសសម្ពាធឈាមដែលមកពិនិត្យមានចំនួន ៤៥១០០៩ ករណី កើនឡើង១២,២០ភាគរយ, អ្នកជំងឺមកសម្រាកព្យាបាលនៅពេទ្យចំនួន ៤១៤៦៣នាក់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលមកពិគ្រោះជំងឺបេះដូងសរសៃឈាមមានចំនួន ១៥៣២៤ករណី ក្នុងនោះអ្នកជំងឺមកសម្រាក ព្យាបាលនៅមន្ទីរពេទ្យមានចំនួន ២៥៤៨០នាក់ ក្នុងនោះ ស្លាប់១០៩១នាក់។

ឯកឧត្តម ឈាង រ៉ា ពន្យល់ពីកត្តានាំឱ្យអ្នកជំងឺមិនឆ្លងមានចំនួនកើនឡើង គឺដោយសារតែកត្តាប្រែប្រួលនៃការរស់នៅ។

“យើងកំពុងតែមានដំណើរវិវត្ត ដោយសារតែជីវភាព និងស្ថានភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ”

អ្នកជំនាញវិទ្យាសាស្ត្រ បានបញ្ជាក់ឱ្យដឹងថា ការទម្លាប់ប្រើប្រាស់ប្លាស្ទិក ដូចជា ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម បំពង់បឺត ប្រអប់ជ័រ សម្រាប់ដាក់ម្ហូបអាហារ និងទឹក អាចនឹងប៉ះពាល់ដល់សុខភាព និងបង្កហានិភ័យឱ្យកើតមានជំងឺមហារីក សរសៃឈាមបេះដូង និងខួរក្បាល។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានលើកឡើងថា ជំងឺមិនឆ្លងកើតឡើងដោយសារកត្តាធំៗគួរជាទីព្រួយបារម្ភដូចជា ការប្រើប្រាស់គ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំជក់ ការពិសារភេសជ្ជៈផ្អែម និងការបរិភាគអាហារដែលមានជាតិស្ករ ខ្លាញ់ និងប្រៃ ជាពិសេស កង្វះការធ្វើពលកម្ម និងការហាត់ប្រាណ។

លោកវេជ្ជបណ្ឌិតលើកឡើងថា រាជរដ្ឋាភិបាលគួរតែមានវិធានការអប់រំ និងពង្រឹងការផ្សព្វផ្សាយពាណិជកម្មគ្រឿងស្រវឹង ថ្នាំជក់ និងភេសជ្ជៈផ្អែម។

លោកបណ្ឌិត ឈត ប៊ុនថន សាស្ត្រាចារ្យទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការកើនឡើងនូវជំងឺមិនឆ្លងនេះ មិនត្រឹមតែផ្តល់បន្ទុកបន្ថែមទៅលើក្រុមគ្រួសារសម្រាប់ការព្យាបាល និងការថែទាំងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវានឹងផ្តល់បន្ទុកដល់រាជរដ្ឋាភិបាលក្នុងការបង្កើនថវិកាសម្រាប់បម្រើសេវាសុខភាពសាធារណៈផងដែរ៕

អត្ថបទ ៖ សៅ សុខអេង




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​