ចិនរៀបចំកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្មី សម្រាប់អនាគត ជំរុញដោយបច្ចេកវិទ្យា

ខណៈអ្នកជំនាញបច្ចេកវិទ្យាមួយចំនួន បានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ញាសិប្បនិម្មិត (AI) ដែលនឹងជំនួសការងារមនុស្ស ប្រទេសចិនកំពុងបង្កើនសមត្ថភាពបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញដ៏ច្រើនរបស់ខ្លួន ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងនាពេលអនាគត ដែលជំរុញដោយបច្ចេកវិទ្យា។

ផ្នែកមួយនៃការឆ្លើយតបនេះ បានកើតឡើង កាលពីខែមុន មានការបើក «rider academy» ជាលើកដំបូង ក្នុងប្រទេសចិន នៅខេត្តក្វាងទុង ភាគខាងត្បូងនៃប្រទេស។

គំនិតផ្ដួចផ្ដើមនេះ គឺជាភាពដៃគូរវាងអាជ្ញាធរអប់រំខេត្ត និងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន JD.com ដែលរួមគ្នាបង្កើតមហាវិទ្យាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់អ្នកដឹកជញ្ជូន នៅសាកលវិទ្យាល័យវិជ្ជាជីវៈ និងបច្ចេកទេសក្នុងស្រុក។

កម្មវិធីសិក្សា ចាប់ផ្ដើមជាមួយនឹងមុខវិជ្ជាមូលដ្ឋានគ្រឹះដូចជា សុវត្ថិភាពចរាចរណ៍ និងសិទ្ធិបុគ្គលិក។ ទន្ទឹមនឹងនេះ ការបណ្ដុះបណ្ដាល គឺមានភាពជឿនលឿន ដោយរួមបញ្ចូលនូវការដំណើរការវេទិកាបញ្ជូន ដែលជំរុញដោយ AI, ការដឹកជញ្ជូនដោយស្វ័យប្រវត្តិ ការគ្រប់គ្រងភស្ដុភារខ្សែសង្វាក់ត្រជាក់ និងការអនុវត្តការបណ្ដុះបណ្ដាលដ៏ទូលំទូលាយ ក្នុងប្រតិបត្តិការស្ថានីយ៍ និងការសម្របសម្រួលនាវាក្នុងតំបន់។

សាលានេះផ្ដល់ជូនការបណ្ដុះបណ្ដាលដោយស្ម័គ្រចិត្តដល់បុគ្គលិកផ្នែកដឹកជញ្ជូន និងអ្នកដឹកជញ្ជូនទូទៅ។ជាមួយ​នឹងចំនួនបុគ្គលិក កាន់តែច្រើនឡើង ដែលចូលរួមក្នុងទម្រង់ការងារថ្មី កំពុងពង្រីកយ៉ាងឆាប់រហ័សទូទាំងប្រទេស ជាពិសេសនៅក្នុងវិស័យដឹកជញ្ជូន ដែលមានដូចជា Delivery rider, Courier និង Ride-hailing driver កំពុងស្ថិតក្នុងហានិភ័យខ្ពស់។

សព្វថ្ងៃ ដោយសារបច្ចេកវិទ្យាឆ្លាតវៃ យន្តហោះគ្មានមនុស្សបើក និងយានយន្តដឹកជញ្ជូនស្វ័យប្រវត្តិកំពុងដោះស្រាយបញ្ហាភស្ដុភារកម្មក្នុងសេណារីយ៉ូកាន់តែច្រើន ដូចជា ការដឹកជញ្ជូនផលិតផលកសិកម្មពីតំបន់ដាច់ស្រយាល ឬប្រតិបត្តិការនៅក្នុងតំបន់បង្ហាញ AI កម្រិតខ្ពស់ជាដើម។

ជំនួសឱ្យការមើលឃើញបច្ចេកវិទ្យា ជាការជំនួសការងារបស់មនុស្ស អ្នកបង្កើតគោលនយោបាយចិន កំពុងដាក់ AI ជាការវិវត្តន៍ ដែលបង្កើនតម្រូវការជំនាញ ដោយបំពាក់កម្លាំងពលកម្មរបស់ខ្លួនឱ្យធ្វើជាម្ចាស់លើបច្ចេកវិទ្យាថ្មីៗ លើតួនាទីឯកទេសរបស់ពួកគេ។

ថ្មីៗនេះ ឃ្លាថ្មីមួយ ដែលលើកឡើងថា ការវិនិយោគលើមូលធនមនុស្ស កំពុងមានភាពលេចធ្លោនៅក្នុងឯកសារផ្លូវការ។ ពាក្យនេះ ត្រូវបានសរសេរម្ដងហើយម្ដងទៀត នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនឆ្នាំ២០២៥ ដូចជា ឯកសារផែនការអភិវឌ្ឍរយៈពេលវែង និងកិច្ចប្រជុំសេដ្ឋកិច្ចកម្រិតខ្ពស់ កាលពីខែមុន ដែលបានកំណត់អាទិភាពសម្រាប់ឆ្នាំ២០២៦។

នៅទូទាំងប្រទេសចិន រដ្ឋបាលខេត្តក្រុង កាន់តែច្រើនឡើងកំពុងបង្កើតសាលាបង្រៀនដឹកជញ្ជូនដោយប្រើដ្រូននៅទីជនបទ។ ពួកគេផ្ដល់មូលនិធិដល់កម្មវិធីបណ្ដុះបណ្ដាលបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើកនៅជនបទ ដោយមានគោលបំណងពីរ គឺបង្កើតការងារសម្រាប់កម្មករត្រឡប់មកពីទីក្រុង និងជំរុញផលិតភាពកសិកម្ម។

នៅឆ្នាំ២០២៥ ទីក្រុង Yichang ក្នុងខេត្ត Hubei ភាគកណ្ដាលប្រទេសចិន បានរៀបចំវគ្គបណ្ដុះបណ្ដាលយន្តហោះគ្មានមនុស្សបើកចំនួន ៣០វគ្គ ដោយផ្ដល់ប្រាក់ឧបត្ថម្ភដល់សិក្ខាកាមចំនួន ៦០៦នាក់ ជាមួយទឹកប្រាក់ចំនួន ៨០៨,០០០ យ័ន (ប្រហែល ១១៥,៤០០០ ដុល្លារអាមេរិក)។

នៅ Baiyin ខេត្ត Gansu ភាគពាយ័ព្យប្រទេសចិន អាជ្ញាធរមូលដ្ឋានបានសហការជាមួយស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់វគ្គសិក្សាប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកដោយឥតគិតថ្លៃសម្រាប់អ្នកស្វែងរកការងារ រួមទាំងអ្នកអត់ការងារធ្វើ កម្មករចំណាកស្រុកនៅជនបទ និងនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ៕




[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]