បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតចំណីសត្វចំនួន២៣ ដែលមានលទ្ធភាពផលិតចំណីសត្វក្នុងបរិមាណជាង១លានតោនក្នុងមួយឆ្នាំ ខណៈកម្ពុជាមានតម្រូវការចំណីសត្វជាមធ្យមជាង ២លានតោនក្នុងមួយឆ្នាំ។ តាមរយៈរបាយការណ៍នេះបានបង្ហាញថា កម្ពុជានៅខ្វះចំណីសត្វរហូតទៅដល់ពាក់កណ្តាល ដែលទាមទារឱ្យមានការវិនិយោគបន្ថែម ក្នុងនោះរួមមានទាំងធនធានមនុស្សផងដែរ។
លោកបណ្ឌិត មាឃ ប្រមូល ប្រធានការិយាល័យគ្រប់គ្រងផលិតកម្មចំណីសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ចំណីសត្វ វាមានឥទ្ធិពលមកលើចំណីអាហាររបស់មនុស្ស ដោយថា កាលណាចំណីសត្វគ្មានសុវត្ថិភាព វានឹងមានឥទ្ធិពលមកលើម្ហូបអាហារដែលមនុស្សបរិភោគដូចជាទឹកដោះ សាច់ ស៊ុត ជាដើម ។ ដូច្នេះហើយការផលិតចំណីសត្វ គេត្រូវគិតពីសុវត្ថិភាព ហើយត្រូវផលិតតាមរូបមន្តត្រឹមត្រូវ ដែលជួយដល់ការលូតលាស់ គោរពទៅតាមស្តង់ដារដែលមិនប៉ះពាល់ដល់សុខភាពសត្វ និងសុខភាពមនុស្ស។

តាមពិតទៅសម្រាប់ជំនាញផលិតកម្មចំណីសត្វ យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅអាចស្វែងរករៀនបាននៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនានា ហើយប្រសិនបើចង់ក្លាយទៅជាអ្នកជំនាញថែមទៀត សម្រាប់យុវជនអាចចូលរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ឬក៏វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
តាមការបញ្ជាក់របស់លោកបណ្ឌិត មាឃ ប្រមូល ការចេះជំនាញផលិតកម្មចំណីសត្វច្បាស់លាស់ វាមិនត្រឹមតែជួយដល់សុខភាពសត្វប៉ុណ្ណោះទេ វាថែមទាំងជួយដល់សុខភាពមនុស្ស ព្រមទាំងបរិស្ថានថែមទៀត។
បណ្ឌិត មាឃ ប្រមូល
“កាលណាយើងចេះជំនាញហ្នឹងច្បាស់ យើងយល់ពីសុវត្ថិភាព សុខភាពអ្នកហូបចុក… យើងដឹងពីផលប៉ះពាល់ទៅលើបរិស្ថានថែមទៀត ដូចជាកាត់បន្ថយផូសស្វរមិនឱ្យចេញមកក្រៅ…”
សម្រាប់យុវជន តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ទើបអាចរៀនជំនាញផលិកម្មចំណីសត្វបាន ហើយពេលរៀនចប់ត្រូវចេញមកធ្វើការងារនៅទីណា?
ឆ្លើយតបនឹងសំណួរនេះ លោកបណ្ឌិត មាឃ ប្រមូល ប្រធានការិយាល័យគ្រប់គ្រងផលិតកម្មចំណីសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សម្រាប់លក្ខណៈសម្បត្តិអ្នកដែលចង់រៀនជំនាញមួយនេះ សំខាន់បំផុតគឺត្រូវចូលចិត្តសត្វ មានការតាំងចិត្តជួយសហគមន៍ ជួយដល់សង្គម។

ដោយឡែកបើនិយាយពីទីផ្សារការងារចំពោះជំនាញនេះវិញ ប្រសិនបើយុវជនរៀនចប់ចេះច្បាស់លាស់ គឺអាចទៅធ្វើការងារដូចជា ទីប្រឹក្សាជាន់ខ្ពស់ នៃស្ថាប័នណាមួយ ឬនៅក្នុងអង្គភាពណាមួយ ឬក៏អាចជាមន្រ្តីរដ្ឋាភិបាល។ ក្នុងនោះដែរ ជំនាញមួយនេះ ក៏មានតម្រូវការខ្លាំងនៅរោងចក្រផលិតចំណីសត្វ ឬអាចយកជំនាញនេះមកផលិតចំណីសម្រាប់កសិដ្ឋានចិញ្ចឹមសត្វ ឬក៏បង្កើតជាសិប្បកម្មផលិតចំណីសត្វខ្លួនឯងបាន។
យ៉ាងណាក៏ដោយសម្រាប់លោកបណ្ឌិត មាឃ ប្រមូល លោកមានមោទនភាពចំពោះជំនាញផលិតកម្មចំណីសត្វ ដោយថា ជំនាញមួយនេះ អាចឱ្យលោកជួយដល់សុខភាពសាធារណៈ និងជួយដល់វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/06/2024
ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...
ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2026
បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបើកទទួលពាក្យស្នើសុំពីនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2023
កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...
អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។
រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2026
ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)
វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2023
ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2025
ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...






























