បណ្ណាល័យនៅតែដើរតួនាទីសំខាន់សម្រាប់ស្វ័យសិក្សា និងការស្រាវជ្រាវ ទោះសម្បូរ​ឯកសារ​អេឡិចត្រូនិច

ភាពរីកចម្រើន នៃបច្ចេកវិទ្យាធ្វើឱ្យសិស្សនិស្សិតនាពេលបច្ចុប្បន្ននេះអាចស្វ័យសិក្សា និងអានឯកសារតាមរយៈប្រព័ន្ធអេឡិចត្រូនិច។ ប៉ុន្តែនៅតែមានយុវជននិយម ឬបន្តជ្រើសរើសទៅសិក្សាស្រាវជ្រាវ និងអានសៀវភៅនៅទីតាំងបណ្ណាល័យផ្ទាល់។ តើទាំងនេះ​បណ្តាលមកពីបច្ចេកវិទ្យាអ៊ីនធឺណិតមិនទាន់ឆ្លើយតម្រូវការ ឬក៏ដោយសារ​បណ្ណាល័យមានគុណសម្បត្តិច្រើន?

កញ្ញា គ្រុយ គីមណា និស្សិតកំពុងសិក្សាទំនាក់ទំនងអន្តរជាតិនៅសហរដ្ឋអាមរិក បាននិយាយថា ទោះបច្ចុប្បន្ននាងកំពុងសិក្សានៅក្នុងប្រទេសដែលជឿនលឿន និងបានយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលដល់ការសិក្សាក៏ដោយ ប៉ុន្តែបណ្ណាល័យនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់ហ្វឹកហាត់ចំណេះវិជ្ជា ។ បើក្រឡេកមកមើលបច្ចុប្បន្ននេះក្នុងបណ្ណាល័យមិនមែនមានតែសៀវភៅបោះពុម្ភតាំងនៅធ្នើរប៉ុណ្ណោះទេ ប៉ុន្តែបណ្ណាល័យបានផ្តល់នូវ​ភាពសំបូរបែបជាច្រើនទៀត តួយ៉ាងដូចជាបណ្តាញតភ្ជាប់ទៅកាន់គេហទំព័រទាញយកសៀវភៅមួយចំនួនដែលមិនមានដាក់ជាសាធារណៈ ឬមិនអាចបើកឱ្យប្រើប្រាស់នៅបរិវេណក្រៅបណ្ណាល័យព្រោះគេត្រូវរក្សាកម្មសិទ្ធិបញ្ញា មួយវិញទៀតបណ្ណាល័យមានការផ្តល់ជូននូវ​សេវាកម្មឥតគិតថ្លៃនានាតាមរយៈបណ្ណារក្ខដែលប្រចាំការនៅទីតាំងបណ្ណាល័យនីមួយៗ ជាពិសេសនៅមហាវិទ្យាល័យ។

តាមរយៈបទពិសោធន៍ គីមណា គឺនាងចូលចិត្តជ្រើសរើសសៀវភៅដែលបោះពុម្ភដើម្បីយកមកអាន ដោយសារតែវាងាយស្រួលក្នុងការអានហើយអាចសរសេរសម្គាល់បានទៀតផង មួយវិញទៀតសៀវភៅបោះពុម្ភបានសម្រួលដល់សុខភាពភ្នែកផងដែរ។ មិនថានៅកម្ពុជា ឬអាមេរិកទេ នាងយល់ថា ការរៀននៅបណ្ណាល័យបានផ្តល់នូវ​បរិយាកាសល្អ ព្រោះធ្វើឱ្យមានសតិផ្តោតលើការសិក្សាកាន់តែមានប្រសិទ្ធភាព។

កញ្ញា គ្រុយ គីមណា

“ខ្ញុំសង្កេតឃើញ មិនថាប្រទេសនោះមានប្រព័ន្ធបច្ចេកវិទ្យារីកចម្រើនយ៉ាងណាទេ បណ្ណាល័យនៅតែជាកន្លែងមួយដែលមិនកាត់ផ្តាច់បាន ព្រោះបណ្ណាល័យវាមានគុណតម្លៃ និងសារៈសំខាន់សម្រាប់អ្នកសិក្សា”

ចំណែក កញ្ញា ទូច ចិន្តា និស្សិតផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជាវិញ នាងជានិស្សិតឧស្សាហ៍ចេញចូលបណ្ណាល័យជាញឹកញយបានឱ្យដឹងថា នៅបណ្ណាល័យ ជាកន្លែងមួយដែលដាស់ស្មារតី, កាត់បន្ថយការចំណាយ និងជាកន្លែងផ្តោតអារម្មណ៍បានល្អ។ ព្រោះនៅបណ្ណាល័យមានអ៊ីនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃ ស្ងប់ស្ងាត់ ហើយភាគច្រើនអ្នកដែលមកទីនេះសុទ្ធតែជាបុគ្គលដែលមកស្វ័យសិក្សាដូចគ្នា ហេតុដូច្នេះហើយពួកគេមានទម្លាប់គោរពគ្នា និងមិនមានការជជែកខ្លាំងៗ មិនបង្កបង្កើតសំឡេងរំខានណាមួយឡើយ។ កត្តាទាំងនេះកាន់តែអន្ទងចិត្តឱ្យមានក្ដីស្រលាញ់ចំពោះការសិក្សា និងការអានមានសន្ទុះកើនឡើងបន្ថែមមួយកម្រិតទៀត។ ចិន្តា បន្តថា បណ្ណាល័យកាន់តែសមចំពោះអ្នកដែលស្រឡាញ់ការសិក្សា ហើយមិនទាន់មានទីតាំងស្ងប់ស្ងាត់ផ្ទាល់ខ្លួន។

កញ្ញា ទូច ចិន្តា

“ខ្ញុំយល់ថាទីតាំងបណ្ណាល័យជាកន្លែងចំណាយតិច ចំណេញច្រើនចំពោះអ្នកសិក្សា “

ចំណែក កញ្ញា យ៉ាត់ ម៉ាឡៃ ជាបណ្ណារក្ខនៅសាលាឯកជនមួយកន្លែងស្ថិតនៅរាជធានីភ្នំពេញ និងជានិស្សិតកំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ បានឱ្យដឹងថា នាងសង្កេតឃើញអ្នកដែលបានមកបណ្ណាល័យភាគច្រើនគឺមុខដដែលៗ ដែលនេះមានន័យថាជាបុគ្គលតែម្នាក់និងតែងតែមកជារឿយៗ ។ ម៉ាឡៃ យល់ថា បណ្ណាល័យជាទីតាំងមិនចេះជិនណាយសោះឡើយ សម្រាប់អ្នកសិក្សានៅមហាវិទ្យាល័យ។ ហើយដើម្បីឱ្យជក់ចិត្ត ជាមួយបណ្ណាល័យបានលុះត្រាតែផ្តល់ឱកាសទៅកាន់ខ្លួនឯងបានសាកល្បងមកសិក្សា ឬអានសៀវភៅនៅទីនោះជាមុនសិន។ តាមរយៈបទពិសោធន៍របស់កញ្ញា ម៉ាឡៃ ផ្ទាល់ នាងបានបន្សាំខ្លួនជាមួយនឹងបរិយាកាសបណ្ណាល័យអស់រយៈពេលជិត៣ឆ្នាំហើយ ដោយផ្តើមពីនិស្សិតចូលអានសៀវភៅ រហូតបន្តធ្វើជាបណ្ណរក្ខនៅក្នុងបណ្ណាល័យ។ នាងកត់សម្គាល់ឃើញថា ការសិក្សារបស់នាង និងការចូលរួមក្នុងព្រឹត្តការណ៍សង្គមហាក់មានសន្ទុះនិងភាពទូលាយប្រសើរជាងមុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។