ជំនាញផលិតកម្មចំណីសត្វ ជាជំនាញ​ជួយដល់​​សុខភាពសាធារណៈ និង​បរិស្ថាន

បើយោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បច្ចុប្បន្ន​កម្ពុជា​​មាន​រោងចក្រ​ផលិត​ចំណីសត្វ​​ចំនួន​២៣ ដែល​មាន​លទ្ធភាព​ផលិត​ចំណីសត្វ​ក្នុង​បរិមាណ​ជាង​១លានតោន​ក្នុង​មួយ​ឆ្នាំ ខណៈ​កម្ពុជា​មាន​តម្រូវ​ការ​ចំណីសត្វ​ជា​មធ្យម​ជាង ២លានតោន​ក្នុង​មួយ​ឆ្នាំ។ តាមរយៈ​របាយការណ៍​នេះ​បាន​បង្ហាញថា កម្ពុជា​នៅ​ខ្វះ​ចំណីសត្វ​រហូត​ទៅ​ដល់​ពាក់កណ្តាល​ ដែលទាមទារ​ឱ្យ​មាន​ការ​វិនិយោគបន្ថែម ក្នុងនោះ​រួមមានទាំងធនធាន​មនុស្សផងដែរ។

​លោកបណ្ឌិត មាឃ ប្រមូល ប្រធាន​ការិយាល័យ​គ្រប់គ្រង​ផលិតកម្ម​ចំណីសត្វ នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បញ្ជាក់ថា ចំណីសត្វ វាមាន​ឥទ្ធិពល​មក​លើ​ចំណីអាហាររបស់មនុស្ស ដោយថា កាលណា​ចំណីសត្វ​គ្មានសុវត្ថិភាព វា​នឹង​មាន​ឥទ្ធិពល​មក​លើ​ម្ហូប​អាហារ​ដែលមនុស្ស​​បរិភោគដូចជា​ទឹកដោះ សាច់ ស៊ុត ជាដើម ។ ដូច្នេះ​ហើយ​ការ​ផលិតចំណីសត្វ គេ​ត្រូវ​គិត​ពីសុវត្ថិភាព​ ហើយ​ត្រូវ​ផលិត​​តាម​រូបមន្ត​ត្រឹម​ត្រូវ ដែល​ជួយ​ដល់​ការ​លូត​លាស់ គោរព​ទៅ​តាម​ស្តង់ដារ​ដែលមិន​ប៉ះពាល់​ដល់​សុខភាព​សត្វ និង​សុខភាព​មនុស្ស។

តាមពិត​ទៅសម្រាប់​ជំនាញ​ផលិតកម្ម​ចំណី​សត្វ យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅអាច​ស្វែង​រក​រៀនបាន​នៅ​តាម​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈនានា ហើយ​ប្រសិន​បើ​ចង់​ក្លាយ​ទៅ​ជាអ្នកជំនាញ​ថែមទៀត សម្រាប់​យុវជន​អាច​ចូលរៀន​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្មចំការដូង ឬ​ក៏​វិទ្យាស្ថានជាតិ​កសិកម្មព្រែក​លៀប។

តាមការ​បញ្ជាក់របស់​លោកបណ្ឌិត មាឃ ប្រមូល ការ​ចេះ​ជំនាញ​ផលិតកម្ម​ចំណីសត្វ​ច្បាស់លាស់ វា​មិន​ត្រឹម​តែ​ជួយ​ដល់សុខភាពសត្វប៉ុណ្ណោះទេ វា​ថែមទាំងជួយ​ដល់​សុខភាពមនុស្ស ព្រមទាំង​បរិស្ថាន​ថែមទៀត។

បណ្ឌិត មាឃ ប្រមូល

“កាលណាយើងចេះជំនាញហ្នឹងច្បាស់ យើង​យល់ពីសុវត្ថិភាព សុខភាពអ្នកហូបចុក… យើង​ដឹង​ពីផលប៉ះពាល់ទៅ​លើបរិស្ថាន​ថែមទៀត ដូចជា​កាត់បន្ថយ​ផូសស្វរមិន​ឱ្យ​ចេញ​មក​ក្រៅ…”

សម្រាប់​យុវជន តើត្រូវ​មានលក្ខណៈសម្បត្តិអ្វីខ្លះ ទើប​អាចរៀន​​ជំនាញផលិកម្ម​ចំណីសត្វបាន ហើយ​ពេលរៀនចប់​ត្រូវ​ចេញ​មក​ធ្វើការងារ​នៅទីណា?

ឆ្លើយតប​នឹង​សំណួរ​នេះ លោកបណ្ឌិត មាឃ ប្រមូល ប្រធាន​ការិយាល័យ​គ្រប់គ្រង​ផលិតកម្ម​ចំណីសត្វ នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា សម្រាប់​លក្ខណៈសម្បត្តិអ្នក​ដែល​ចង់​រៀន​ជំនាញ​មួយ​នេះ សំខាន់បំផុត​គឺ​ត្រូវ​ចូលចិត្តសត្វ មាន​ការ​តាំង​ចិត្ត​ជួយ​សហគមន៍ ជួយ​ដល់សង្គម។

ដោយ​ឡែក​បើនិយាយ​ពីទីផ្សារ​ការងារ​ចំពោះ​ជំនាញ​នេះ​វិញ ប្រសិនបើ​យុវជន​រៀន​ចប់​ចេះច្បាស់​លាស់ គឺ​អាច​ទៅ​ធ្វើការងារ​ដូចជា ទីប្រឹក្សា​ជាន់ខ្ពស់ នៃស្ថាប័ន​ណាមួយ ឬ​នៅ​ក្នុង​អង្គភាព​ណាមួយ ឬ​ក៏​អាច​ជា​មន្រ្តីរដ្ឋាភិបាល។ ក្នុងនោះដែរ ជំនាញ​មួយ​នេះ ក៏​មាន​តម្រូវ​ការ​ខ្លាំង​​នៅ​រោងចក្រ​ផលិតចំណីសត្វ ឬ​អាច​យកជំនាញ​នេះ​មក​ផលិតចំណីសម្រាប់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ ឬ​ក៏​បង្កើត​ជា​សិប្បកម្ម​ផលិត​ចំណីសត្វ​ខ្លួនឯងបាន។

យ៉ាងណាក៏ដោយ​សម្រាប់​លោកបណ្ឌិត មាឃ ប្រមូល លោក​មាន​មោទនភាព​ចំពោះជំនាញ​ផលិតកម្ម​ចំណីសត្វ ដោយថា ជំនាញ​មួយ​នេះ ​​អាចឱ្យ​លោក​ជួយ​ដល់​សុខភាព​សាធារណៈ និង​ជួយ​ដល់​វិស័យ​ចិញ្ចឹម​សត្វ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......