ភ្នំពេញ៖ ការបំបៅកូនដោយទឹកដោះម្ដាយឱ្យបានត្រឹមត្រូវសំខាន់សម្រាប់ទារក ព្រមទាំងបង្កើនភាពជិតស្និតស្នាលរវាងទារកនិងម្តាយ ។ ម្ដាយត្រូវបំបៅដោះកូនភ្លាមក្នុងអំឡុងពេលមួយម៉ោងបន្ទាប់ពីសម្រាលកូនរួច ។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ អ្នកឯកទេសជាន់ខ្ពស់ផ្នែកអាហាររូបត្ថម្ភនៃអង្កការទស្សន:ពិភពលោក តាមរយៈវីដេអូអប់រំ ។

លោកវេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ មានប្រសាសន៍បន្តថា ទឹកដោះដំបូងរបស់ម្តាយ ទឹកដោះមានពណ៌លឿង ខាប់ ឬថ្លា មានអង្គបដិបក្ខការពារ និងសម្លាប់មេរោគ ហើយវាជាថ្នាំដំបូងក្នុងការការពារទារក ។ ទឹកដោះដំបូងវាមានបរិមាណតិច ប៉ុន្តែវាឆ្លើយតបទៅនឹងតម្រូវការសម្រាប់ទារកក្នុងការប្រើប្រាស់៦ខែដំបូង ។
លោកវេជ្ជបណ្ឌិត បានបន្តថា ទឹកដោះដំបូងមានសារធាតុជាច្រើនដូចជា វីតាមីន ប្រូតេអ៊ីន ថាមពល ធ្វើឱ្យពោះវៀនទារករឹងមាំ និងមានជាតិទឹកគ្រប់គ្រាន់ចំពោះប្រាំខែដំបូង។ បើសិនជាទារកមានបញ្ហារាគរូស ម្ដាយត្រូវបង្កើនការបំបៅដោះឱ្យបានញឹកញាប់។ បើសិនជាម្ដាយមានការជាប់រវល់ជាមួយការងារ ម្ដាយត្រូវរៀបចំទឹកដោះទុកដើម្បីឱ្យអ្នកថែទាំផ្ដល់ឱ្យកុមារ ។ ទឹកដោះម្ដាយជួយឱ្យទារក ឬក៏កុមារមានភាពវ័យឆ្លាត ប្រាជ្ញាវាងវ័យ និងជួយរក្សាទំនាក់ទំនងល្អរវាងម្ដាយនិងទារកក្នុងរយៈពេលបំបៅដោះ ។ លើសពីនេះ វាជួយឱ្យម្ដាយមានសុខភាពល្អ និងការពារម្ដាយមិនឱ្យមានផ្ទៃពោះសម្រាប់ប្រាំខែដំបូងបានផងដែរ ។
អ្នកជំនាញបានបញ្ជាក់បន្តថា ម្ដាយត្រូវបំបៅដោះទារកឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ហើយមជ្ឈដ្ឋានជុំវិញជាផ្នែកមួយយ៉ាងជួយគាំទ្រនៅក្នុងការបំបៅដោះទារក រួមមាន ស្វាមី ឱពុកម្ដាយ បងប្អូន និងមនុស្សនៅជុំវិញខ្លួន ដើម្បីឱ្យការបំបៅដោះទារកទទួលបានលទ្ធផលល្អ និងជោគជ័យ ។
លោកវេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ បានបញ្ជាក់ថា ទីតាំងត្រឹមត្រូវសម្រាប់បំបៅដោះទារក ត្រូវដាក់ក្បាលនិងដងខ្លួនទារកនៅក្នុងខ្សែបន្ទាត់តែមួយ ។ ម៉្យាងវិញទៀត មុខរបស់ទារក និងសុដន់របស់ម្ដាយត្រូវនៅទល់មុខគ្នា ហើយមុខម្ដាយនិងមុខរបស់ទារកត្រូវមើលគ្នាផងដែរ ។ ម្ដាយត្រូវរុញចុងសុដន់ចូលក្នុងមាត់ទារកឱ្យបានត្រឹមត្រូវ ហើយម្ដាយត្រូវបន្តក្នុងការបំបៅដោះម្ខាងទាល់តែអស់ ពីព្រោះទឹកដោះចុងក្រោយនេះគឺមានសារជាតិច្រើន មុននឹងបន្តឱ្យទារកទៅបំបៅដោះម្ខាងទៀត ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញឥតគិតថ្លៃចំនួន ១២៦០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2024
ជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ គ្រួសារដែលមានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...
អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។
វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...
ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។





























