ភ្នំពេញ – លោក គៀវ ម៉េងគ័ង ជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យ Delhi ។ អាហារូបករណ៍ដែលលោកទទួលបាននេះជាប្រភេទអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលឥណ្ឌា តាមរយៈក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនង (Indian Council for Cultural Relations- ICCR) សម្រាប់ប្រទេសដែលស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គមានដូចជា ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។
យុវជនវ័យ២៧ឆ្នាំរូបនេះបានចែករំលែកបទពិសោធន៍ថា ដើម្បីជាប់អាហារូបករណ៍នេះបានគឺត្រូវឆ្លងកាត់២ដំណាក់កាល ដោយដំណាក់កាលទី១ ជាការប្រឡងសំណេរជាភាសាអង់គ្លេស និងដំណាក់កាលទី២ជាការសម្ភាសន៍ផ្ទាល់ ។
នៅដំណាក់កាលទី១ អ្វីដែលបេក្ខជនទាំងអស់ត្រូវធ្វើមាន៖ ការរៀបចំឯកសារពាក់ព័ន្ធនានាដែល ICCR កំណត់ និងរៀបចំជា PDF Files ឱ្យរួចជាស្រេចមុននឹងចូលទៅបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ ។ ក្រោយបំពេញពាក្យត្រឹមត្រូវ បេក្ខជនមានសិទ្ធិចូលរួមប្រឡងសំណេរជាភាសាអង់គ្លេសដែលរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ។ ហើយដំណាក់កាលទី២ ក្រោយឆ្លងកាត់ដំណាក់កាលទី១ នៃការប្រឡងសំណេររួចហើយ បេក្ខជននឹងត្រូវទាក់ទងមកស្ថានទូតឥណ្ឌាដើម្បីសម្ភាសន៍បន្តទៀត ។

មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម លោក ម៉េងគ័ងបានបង្ហើបថា ការដែលលោកសម្រេចចិត្តដាក់ពាក្យយកអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានេះ គឺដោយសារតែលោកមើលឃើញកត្តាចំនួន៤ ក្នុងនោះរួមមាន កត្តាទំនាក់ទំនងនៃប្រទេសទាំងពីរ លោកចង់សិក្សាបន្ថែមឱ្យបានកាន់តែច្បាស់ពីវប្បធម៌ អរិយធម៌នៃប្រទេសឥណ្ឌា, កត្តាពិន្ទុភាសាអង់គ្លេស TOEFL ឬ IELTS ដោយសារតែអាហារូករណ៍ភាគច្រើនត្រូវឱ្យមានព្រឹត្តិបត្តិពិន្ទុនេះ ប៉ុន្តែ MGCSS-MEA មិនទាមទារឡើយ(បើមានក៏ល្អ) ។ កត្តានៃការជ្រើសរើសជំនាញសិក្សា ដោយបេក្ខជនអាចស្នើសុំអាហារូបករណ៍សិក្សា៣មុខជំនាញក្នុងពេលតែមួយបានដើម្បីមានឱកាសទទួលបានអាហារូបករណ៍ច្រើន។ ចុងក្រោយនោះ គឺកត្តាហិរញ្ញវត្ថុ ដោយបេក្ខជនអាហារូបករណ៍ នឹងទទួលបានការឧបត្ថម្ភដូចជា ការបង់ថ្លៃសិក្សា ការស្នាក់នៅ ប្រាក់ប្រចាំខែក្នុងអំឡុងពេលសិក្សា និងសំបុត្រយន្តហោះទៅមក(ពេលទៅឥណ្ឌាដំបូងនិងពេលរៀនចប់វិលមកប្រទេសកំណើតវិញ) ពីក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ ដែលជាស្ថានប័នទទួលខុសត្រូវក្នុងការរៀបចំ និងចាត់ចែងនីតិវិធីក្នុងការផ្ដល់អាហារូបករណ៍តំណាងឱ្យរដ្ឋាភិបាលឥណ្ឌា ។
ជាមួយគ្នានេះ លោក គៀវ ម៉េងគ័ង បានប្រាប់ពីបទពិសោធន៍ពេលទៅសិក្សានៅប្រទេសឥណ្ឌាផងដែរ ដោយថាការទៅរស់នៅក្រៅប្រទេសបញ្ហាតែងតែកើតមានសម្រាប់និស្សិតបរទេស ហើយចំពោះរូបលោកផ្ទាល់ បញ្ហាដែលលោកមាន គឺ អាហារ វប្បធម៌ បរិបទនៃការសិក្សា និងទំនាក់ទំនងជាដើម ។ ប៉ុន្តែរាល់បញ្ហាតែងតែមានដំណោះស្រាយដោយគ្រាន់តែចេះសម្របខ្លួន និងចេះស្វែងរកជំនួយពីអ្នកជុំវិញខ្លួន និងការបង្កើតទំនាក់ទំនងល្អឱ្យបានច្រើន ។ លើសពីនេះទៅទៀត និស្សិតខ្មែរយើងនៅឥណ្ឌាក៏បានទទួលការជួយសម្របសម្រួល និងការយកចិត្តទុកដាក់ប្រកបដោយភាពកក់ក្ដៅតាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងញ៉ូវដេល្ហីផងដែរ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលយើងចំពោះសុខុមាលភាពនិស្សិតដែលបន្តការសិក្សានៅបរទេស។

យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលសិក្សានៅប្រទេសឥណ្ឌានោះ លោកទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើនដែលជួយអភិវឌ្ឍសមត្ថភាពចំណេះដឹង ការគិតពិចារណាបានទូលំទូលាយជាងមុន ដូចជា ការចេះរស់នៅនិងរៀនសូត្រជាមួយនិស្សិតដទៃទៀតដែលមកពីប្រទេសជាច្រើន, ការជជែកពិភាក្សានិងផ្ដោះប្ដូរគំនិតគ្នានៅក្នុងក្រុម, វិធីសាស្ត្រក្នុងការទំនាក់ទំនងគ្នា និងការរក្សាទុកឯកសារដើម្បីសិក្សារៀនសូត្រជាដើម ។
ជាចុងក្រោយ លោក គៀវ ម៉េងគ័ង បានផ្ដល់មតិដល់សិស្សជំនាន់ក្រោយដែលចង់បានអាហារូបករណ៍ថា៖
«បំណងប្រាថ្នា និងឆន្ទៈដ៏នឹងនរឥតងាករេ ជាចំណុចដែលនិស្សិតត្រូវតែមាន បើសិនជាពួកគេពិតជាចង់ទទួលបានអាហារូបករណ៍មែននោះ»
ហើយថាសព្វថ្ងៃនេះ អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេសក៏មានកាន់តែច្រើន ដូច្នេះសូមប្អូនៗតាមដាននូវព័ត៌មានអាហារូករណ៍ឱ្យបានទៀងទាត់ តាមស្ថានទូតនៃប្រទេសនីមួយៗដែលប្អូនចង់ទៅសិក្សា៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។
អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 28/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...
អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2025
កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២៤០កន្លែង។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល...






























