ភ្នំពេញ – ទំនងកុមារគ្រប់រូបមិនអាចប្រព្រឹត្តិអំពើហិង្សាបានទេនៅក្នុងដំណើរជីវិតរបស់ពួកគេ ប្រសិនបើម្តាយឪពុក សាលារៀន និងសហគមន៍បានអប់រំកុមារដោយអហិង្សា ហើយកុមារក៏មិនត្រូវការរូបភាពអប់រំដោយវិធីសាស្ត្រហិង្សាដែរ ។ នេះជាការយល់ឃើញរបស់លោកស្រី តឹក ចន្នី អាយុ ៤៨ឆ្នាំ ជាពលរដ្ឋរស់នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ ។ ស្ត្រីមេផ្ទះរូបនេះ បានអប់រំកូនតាមវិធីសាស្ត្រគំរូអហិង្សា ក្រោយពីធ្លាប់អប់រំកូនតាមបែបហិង្សា ។
ការអប់រំបែបហិង្សាបានឆ្លងកាត់ពីទម្លាប់ នឹងអាចក្លាយជាប្រពៃណីនៃការអប់រំកូនសម្រាប់ប្រជាជនកម្ពុជា ឬជាមរតកអប់រំហិង្សាតជំនាន់ ។ អ្នកស្រី តឹក ចន្នី ជាស្ត្រីមេម៉ាយ មានកូនបីនាក់ក្នុងបន្ទុក ក្នុងនោះមានកូនម្នាក់រៀនថ្នាក់ទី៤ និងម្នាក់ថ្នាក់ទី៦ ។

លោកស្រី តឹក ចន្នី បានបញ្ជាក់បន្ថែមថា អប់រំកូនដោយហិង្សាបានធ្វើឱ្យកូនរបស់លោកស្រី ស្ទើរក្លាយជាមនុស្សបាត់បង់ទំនុកចិត្ត បាត់បង់ទំនាក់ទំនង និងឃ្លាតឆ្ងាយពីក្តីស្រឡាញ់ ។ ការអប់រំកូនដោយហិង្សាមិនទទួលបានលទ្ធផលល្អនោះទេ ផ្ទុយទៅវិញមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើង ។
“តាំងពីតូចមកពេលដែលខ្ញុំធ្វើអ្វីខុស ម្ដាយខ្ញុំតែងតែវាយខ្ញុំ ប៉ុន្តែនៅពេលដែលខ្ញុំមានកូនខ្លួនឯង ទើបខ្ញុំដឹងថា ខ្ញុំត្រូវផ្លាស់ប្ដូររឿងហ្នឹង ដោយយកវិធីលួងលោមនៅក្នុងការអប់រំពួកគេ (កូន) ”
លោកស្រី តឹក ចន្នី
ស្រ្តីមេផ្ទះមានមុខរបរជាអ្នកលក់នំរូបនេះបន្តថា ពេលកូនធ្វើអ្វីមួយខុសក្នុងនាមជាម្ដាយត្រូវណែនាំកែ តម្រូវ និងចេះអនុគ្រោះទៅដល់កូន ចៀសវាងវាយដំកូន ។ ទន្ទឹមគ្នានេះដែរ លោកស្រីចូលចិត្តមើលអប់រំអំពីគំរូអហិង្សាទៅបណ្ដាញសង្គម ពីព្រោះរូបភាពអប់រំទាំងនោះជួយឱ្យលោកស្រី និងឪពុកម្ដាយគ្រប់រូបយល់ដឹងបន្ថែមអំពីការអប់រំកូនឱ្យបានល្អ ។

“ពេលធ្វើអំពើហិង្សាលើពួកគាត់ (កូន) ធ្វើឱ្យពួកគាត់គិតថាម្ដាយមិនស្រលាញ់ ម្តាយធ្វើបាប និងមិនបានផ្ដល់ភាពកក់ក្ដៅទៅលើពួកគាត់ឡើយ ! ហេតុនេះធ្វើឱ្យកុមារប៉ះពាល់ផ្លូវអារម្មណ៍ខ្លាំង”
នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី តឹក ចន្នី
ធ្លាប់មានបទពិសោធន៍ប្រើពាក្យសម្តីធ្ងន់ៗទៅលើកូន លោក ប៊ូ យៀន ពលរដ្ឋរស់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ ក៏បាននិយាយដែរថា លោកបានផ្លាស់ប្តូរទម្លាប់ប្រើពាក្យសម្តីហិង្សាលើកូន នៅពេលដែលលោកឃើញកូនភ័យខ្លាច ហើយមិនហ៊ានជួបមុខឪពុកផ្ទាល់ឡើយ ។ តាមរយៈរូបភាពនេះ ជាចំណុចរុញច្រានចិត្តលោកឱ្យបញ្ឈប់សកម្មភាពហិង្សា និងពាក្យសម្តីមិនសមរម្យទៅកាន់កូន ។

ចំណែកលោកស្រី គង់ ធីតា ភរិយាលោក ប៊ូ យៀន បាននិយាយថា ពេលកូនមានកំហុសម្តាយឪពុកប្រើពាក្យលួងលោមល្អៗទៅកាន់កូន ធ្វើឱ្យកូនមានអារម្មណ៍ល្អ ទទួលបានភាពកក់ក្តៅ និងឆ្លើតតមមកម្តាយឪពុកដោយក្តីស្រឡាញ់ ។
“ម្តាយឪពុកត្រូវចេះជួយគ្នាទៅវិញទៅមក ហើយអប់រំកូនដោយក្តីស្រឡាញ់ ដើម្បីឱ្យកូនៗឃើញគំរូល្អ ។ ខ្ញុំជឿថា ពួកគេអាចយកតម្រាប់តាម ហើយគ្រួសារក៏មានសុភមង្គលគ្រួសារ”
លោកស្រី គង់ ធីតា
ជាក់ស្តែង មិនមែនមានតែពីរគ្រួសារខាងលើនេះទេ ដែលចាត់ទុកការអប់រំកូនដោយហិង្សាជាវិធីសាស្ត្របំបាក់ទឹកចិត្តនិងស្មារតីរបស់កុមារ ផ្ទុយទៅវិញការកែប្រែទម្លាប់អប់រំកូនដោយហិង្សាបានលុបបំបាត់ចេញពីគ្រួសារលោកស្រី ឃ្លាំង សុផន អ្នកភូមិច្បារអំពៅតាំងពីឆ្នាំ ២០១០ ។ ស្ត្រីមេផ្ទះវ័យ ៥៨ឆ្នាំរូបនេះ បានអនុវត្តវិធីសាស្ត្រអប់រំកូនតាមបែបវិជ្ជមាន នៅពេលដែលលោកស្រីដឹងថា វិធីសាស្ត្រអប់រំកូនដោយហិង្សា កុមារក្លាយជាក្មេងឆាប់ភ្លេចភ្លាំងច្រើន ។

“ខ្ញុំគិតថាប្រើអំហិង្សាអប់រំកូនហ្នឹង ជារឿងមិនល្អនោះទេ វាបានជះឥទ្ធិពលទៅដល់សង្គម ធ្វើឱ្យកូនមានសម្ពាធផ្លូវចិត្ត ! ខ្ញុំបានកែប្រែទម្លាប់ពីជេរស្ដី ឬវាយដំកូន មកនិយាយពាក្យល្អៗដាក់កូនវិញ ស្រាប់តែពួកគេស្តាប់យល់ពីបំណងម៉ែឪ ហើយម្នាក់ៗខំប្រឹងប្រែងរៀនសូត្រ”
លោកស្រី ឃ្លាំង សុផន
ក្រៅពីប៉ះពាល់សុខភាពផ្លូវចិត្តធ្ងន់ធ្ងរដល់កុមារ តាមទិន្នន័យដែលចេញដោយក្រសួងកិច្ចការនារី អង្គការ UNICEF ការអង្កេតស្តីពីអំពើហិង្សាលើកុមារនៅឆ្នាំ២០១៤ បានបញ្ជាក់ថា អំពើហិង្សាលើកុមារនៅឆ្នាំ ២០១៣ បណ្តាលឱ្យកម្ពុជាខាតបង់ថវិកាទៅលើផ្នែកសុខភាព ប្រមាណជាង ១៦៨លានដុល្លារអាមេរិក ឬស្មើនឹង១,១% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) និងបណ្តាលឱ្យមានផលវិបាករយៈពេលវែងលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ។
ពាក់ព័ន្ធនឹងឥទ្ធិពលនៃផលប៉ះពាល់អំពើហិង្សាលើកុមារ អ្នកស្រី ផល ផលកា មន្ត្រីបច្ចេកទេសផ្នែកការពារកុមារនិងមនុស្សពេញវ័យ នៃអង្គការទស្សនៈពិភពលោក មានប្រសាសន៍ទទួលស្គាល់ថា សកម្មភាពអប់រំកុមារដោយហិង្សាតែងបង្អាក់ការលូតលាស់ប្រាជ្ញា និងស្មារតីកុមារ ពិសេសបង្កររូបភាពឈឺចាប់នៅក្នុងដំណើរជីវិតកុមារ ។

“កុមារទទួលរងអំពើហិង្សាតាមរយៈការអប់រំនឹងក្លាយជាក្មេងបាក់ទឹកចិត្ត បាត់បង់ភាពក្លាហ៊ាន អត្តចរឹកឆេវឆាវ ភាពភ័យខ្លាច បោះបង់ការសិក្សា គេចវេសពីទំនួលខុសត្រូវ ឬអាចឈានទៅដាក់ទណ្ឌកម្មដល់ខ្លួនឯង”
នេះជាការបញ្ជាក់របស់អ្នកស្រី ផល ផលកា
អ្នកជំនាញការពារកុមាររូបនេះ បានឱ្យដឹងទៀតថា ម្តាយឪពុក អាណាព្យាបាល និងគ្រូបង្រៀនគួរមានវិធីសាស្ត្រដាក់ពិន័យកុមារតាមបែបវិជ្ជមាន ដូចជា ផ្តល់ពេលវេលាសមស្របណាមួយឱ្យកុមារពិចារណាកំហុស បង្ហាញឬណែនាំកុមារដោយពាក្យសម្តីទន់ភ្លន់ កែតម្រូវកំហុសដោយពាក្យពេចន៍លើកទឹកចិត្ត និងបង្កើតវិន័យរួមនៅក្នុងគ្រួសារដោយមានការចូលរួមសម្រេចចិត្តពីកុមារ ។ លើសពីនេះការដាក់ពិន័យកុមារនៅសាលារៀន អាចធ្វើបានតាមរយៈការផ្តល់ប័ណ្ណពិន័យដែលមានកម្រិតពណ៌ដល់កុមារ (ពណ៌លឿងកំហុស្រាល មុននឹងដល់ពណ៌ក្រហម) ។
អ្នកស្រី ផល ផលកា បន្តយល់ថា ៖
“គំរូអហិង្សាជារូបភាពអប់រំកុមារល្អបំផុតសម្រាប់ម្តាយឪពុកនាពេលបច្ចុប្បន្ន ។ សកម្មភាពចាត់ទុកជាគំរូអហិង្សា គឺម្តាយឪពុកមិនប្រើអំពើហិង្សាគ្រប់ទម្រង់លើកុមារ ព្រមទាំងម្តាយស្វែងយល់ពីតម្រូវការរបស់កុមារឱ្យបានច្បាស់”
ស្របនឹងការលើកឡើងខាងលើ អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា មានប្រសាសន៍ថា អភិវឌ្ឍន៍កុមារឱ្យក្លាយជាក្មេងល្អ ចាប់ផ្តើមចេញពីការអប់រំល្អនៅក្នុងគ្រួសារតាមរយៈគំរូអហិង្សា ។ អ្នកជំនាញកុមាររូបនេះ បញ្ជាក់បន្ថែមថា ភាពស្និទ្ធិស្នាលកុមាររវាងឪពុកម្ដាយ អាចជួយឱ្យកុមារជឿទុកចិត្តលើក្ដីស្រឡាញ់របស់ឪពុកម្ដាយចំពោះពួកគេ ។ លើសពីនេះ កុមារចេះយកចិត្តទុកដាក់អ្នកជុំវិញ អាចរស់នៅពោរពេញគំនិតវិជ្ជមាន ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាដោយជំនឿចិត្តខ្ពស់ ។

“កុមារក្លាយជាក្មេងដឹងគុណតាមរយៈភាពជាគំរូរបស់ឪពុកម្ដាយ ។ ភាពស្និទ្ធស្នាល និងភាពកក់ក្តៅពីម្តាយឪពុកបានជំរុញសកម្មភាពភ្ញោចប្រព័ន្ធប្រសាទខួរក្បាលផ្នែកខាងស្តាំ ធ្វើឱ្យក្មេងមានភាពវៃឆ្លាតពិសេសផ្នែកអារម្មណ៍ (EQ)”
ប្រសាសន៍អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា
សូមជម្រាបថា តាមរយៈផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ភាគច្រើននៃកុមារដែលធ្លាប់ឆ្លងកាត់អំពើហិង្សា បានឱ្យដឹងថា ឪពុកម្តាយជាពិសេសម្តាយ អ្នកថែទាំ និងសមាជិកក្រុមគ្រួសារដែលពេញវ័យផ្សេងទៀតគឺជាអ្នកប្រព្រឹត្តញឹកញាប់ជាងគេ សម្រាប់អំពើហិង្សាលើរាងកាយ ផ្លូវចិត្ត និងផ្លូវភេទមកលើកុមារ។ ទន្ទឹមគ្នានេះ “ផ្ទះ” ជាទីកន្លែងដែលកុមាររងអំពើហិង្សាច្រើនជាងគេ ដែលភាគច្រើនបំផុតគឺការដាក់ទ័ណ្ឌកម្មលើរាងកាយ និងផ្លូវចិត្ត ។
តាមការបញ្ជាក់របស់អ្នកជំនាញនៃក្រុមប្រឹក្សាជាតិដើម្បីកុមារកម្ពុជា និងក្រសួងកិច្ចការនារី បានឱ្យដឹងថា កំហុសអប់រំកូនដោយអចេតនា គួរលុបបំបាត់ទាំងស្រុងដើម្បីបង្ហាញពីតម្លៃនៃការគោរពសិទ្ធិកុមារឱ្យបានពេញលេញនៅក្នុងសង្គម ។ ប្រសិនបើកុមារមិនទទួលរងអំពើហិង្សាគ្រប់ទម្រង់ណាមួយ នោះផលិតភាពការងារ គំនិតច្នៃប្រឌិដ្ឋ និងសក្តានុពលរបស់ពួកគេនឹងក្លាយជាកម្លាំងចលករយ៉ាងមានថាមពលសម្រាប់ជំរុញកម្ពុជាឱ្យសម្រេចគោលដៅសំខាន់ៗ ព្រមទាំងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៥០ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...
អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន
ក្រសួងអប់រំប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឡាវ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2023
ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
កម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2023
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
អគ្គនាយកដ្ឋានយុវជន ជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជា៤រូប ចូលរួមសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2025
អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជាចំនួន៤រូប ចូលរួមក្នុងសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2024
គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...
លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។
WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុងប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at





























