ភ្នំពេញ – ជំងឺផ្លូវចិត្តមានប្រភេទនិងស្ថានភាពខុសៗគ្នា មានដូចជាជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត វិបល្លាសផ្លូវចិត្តប្រែប្រួលខ្ពស់ទាប វិបល្លាសនៃបុគ្គលិកលក្ខណៈ និងវិបល្លាសនៃការបរិភោគជាដើម ។ ជំងឺថប់បារម្ភ (Anxiety Disorder) ជាផ្នែកមួយនៃជំងឺធ្លាក់ទឹកចិត្ត កើតឡើងដោយសារកត្តាសង្គម កត្តាជីវសាស្រ្ត និងកត្តាចិត្តសាស្រ្ត ។ នេះបើតាមលោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជានាយកមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានមានប្រសាសន៍ថា ជំងឺថប់បារម្ភកើតឡើងដោយមូលហេតុបីចម្បង រួមមាន កត្តាសង្គម កត្តាជីវសាស្រ្ត កត្តាចិត្តសាស្រ្ត។ មនុស្សដែលងាយកើតជំងឺនេះដោយសារតែអ្នកប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងញ៉ាំថ្នាំច្រើន ។ ជំងឺថប់បារម្ភបណ្តាលមកពីអាការៈបេះដូងដើរញាប់ ប៉ុន្តែវាមិនមែនជាជំងឺបេះដូងនោះទេ ហើយចង្វាក់បេះដូងដើរញាប់នេះ វាមិនអាចឱ្យអ្នកជំងឺស្លាប់ឡើយ ។
“ជំងឺថប់បារម្ភកើតឡើងលើបុគ្គលមិនប្រកាន់វ័យឡើយ ! ប៉ុន្តែស្រ្តីអាចប្រឈមខ្ពស់ជាងបុរសរហូតដល់ទៅពីរដង ដោយសារស្ត្រីអាចងាយភ័យព្រួយជាងបុរស អមដោយកត្តាសង្គម កត្តាជីវសាស្រ្ត និងកត្តាចិត្តសាស្រ្ត”
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា
លោកវេជបណ្ឌិត យឹម សុបុត្រា បានពន្យល់ថា ជំងឺថប់បារម្ភកើតឡើងពីកត្តាសង្គម ដោយសារមនុស្សទទួលព័ត៌មាននានានៅក្នុងបណ្ដាញសង្គម និងបញ្ហាដែលរស់នៅប្រចាំថ្ងៃទាំងរឿងសប្បាយចិត្ត និងពិបាកចិត្តធ្វើឱ្យមនុស្សឆាប់តក់ស្លុត និងមានបារម្ភខ្លាំងទៅលើបញ្ហាជីវិត ។

ចំណែកកត្តាជីវសាស្រ្ត សំដៅទៅលើកត្តាគីមីលើសរីរាង្គកាយ ដូចជាការប្រើប្រាស់គ្រឿងញៀន ការពិសារគ្រឿងស្រវឹង និងការប្រើប្រាស់ថ្នាំពេទ្យច្រើនជាដើម ។ កត្តាជីវសាស្រ្តនេះក៏ផ្អែកទៅសរីរាង្គកាយនៅពេលដែលមនុស្សមានជំងឺផ្លូវកាយនានា ធ្វើឱ្យមនុស្សគិតច្រើន ភ័យព្រួយ និងខ្វាយខ្វល់ទើបបណ្ដាលឱ្យមានជំងឺថប់បារម្ភ ។ ដោឡែកកត្តាចិត្តសាស្រ្តផ្ដោតទៅលើមនុស្សដែលឆាប់ប៉ះពាល់ទៅដល់អារម្មណ៍ និងប៉ះពាល់ផ្លូវចិត្តដែលបណ្ដាលឱ្យផ្លូវចិត្តទន់ខ្សោយ ។
ទន្ទឹមគ្នានេះ លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ជំងឺថប់បារម្ភបណ្តាលមកពីកត្តាអាការៈរាងកាយ និងកត្តាអាការៈផ្លូវចិត្តរបស់មនុស្ស ។ កត្តារាងកាយ បុគ្គលតែងឈឺក្បាល ស្រវាំងភ្នែក បេះដូងដើរញាប់ ដង្ហើមខ្លី ចុកឆ្អល់ក្រពះ តឹងទ្រូង និងមានអារម្មណ៍អស់កម្លាំងជាដើម ។ ចំណែកត្តាផ្លូវចិត្ត បុគ្គលតែងព្រួយបារម្ភ អន្ទះសារ ភ័យខ្លាច ភាពតានតឹងសាច់ដុំ តានតឹងចិត្ត អស់កម្លាំង ខ្លាច សុបិនអាក្រក់ និងធ្វើឱ្យមនុស្សភ័យខ្លាចសេចក្តីស្លាប់ជាដើម ។
វេជ្ជបណ្ឌិតជំនាញរូបនេះ មានប្រសាសន៍បន្តថា ប្រសិនមនុស្សម្នាក់មានជំងឺថប់បារម្ភ ហើយមិនព្រមព្យាបាល នោះវានឹងបម្លែងខ្លួនទៅជាជំងឺធ្លាក់ទឹកចិត្ត ហើយអាចធ្ងន់ធ្ងររហូតគ្រោះថ្នាក់ដល់អាយុជីវិត ។ ជំងឺថប់បារម្ភ អាចព្យាបាលបានតាមពីររបៀបដោយប្រើប្រាស់ថ្នាំ និងព្យាបានដោយមិនប្រើប្រាស់ថ្នាំ ។ ការព្យាបាលដោយមិនប្រើថ្នាំ អ្នកជំងឺត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ប្រើវិធីបន្ធូរអារម្មណ៍ ធ្វើសមាធិ ហាត់ប្រាណ ចំណែកឯការព្យាបាលដោយប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺថប់អារម្មណ៍តាមរយៈការប្រឹក្សាផ្ទាល់ជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត ។
គួរបញ្ជាក់ថា ជំងឺថប់បារម្ភ ក៏ដូចជាជំងឺផ្សេងទៀតដែរ តម្រូវឱ្យមនុស្សចេះគ្រប់គ្រងស្ថានភាពជំងឺ ការគាំទ្រដ៏ត្រឹមត្រូវ និងប្រឹងប្រែងជំនះតាមរយៈជំនួយនានា។ បើសិនជានរណាម្នាក់មានជំងឺនេះត្រូវផ្ដល់ការគាំទ្រ និងជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតឱ្យបានត្រឹមត្រូវ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ជំនាញវិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2025
សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្មអគ្គិសនី នៅប្រទេសចិន
អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។
ឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...
ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...






























