ភ្នំពេញ៖ អ្នកជំនាញសុខភាពនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានអះអាងថា ចាប់ពីថ្ងៃទី០១ ខែសីហាខាងមុខតទៅ រូបភាពសារព្រមានសុខភាពគ្រោះថ្នាក់បណ្តាលមកពីជក់បារីនៅលើកញ្ចប់បារីនឹងផ្លាស់ប្តូររូបភាពថ្មី ដើម្បីចូលរួមរំលឹកដាស់តឿនប្រជាជនឱ្យកាត់បន្ថយការជក់បារី ព្រមទាំងអាចកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩។ ប្រសិនបើបុគ្គលនោះឆ្លងជំងឺកូវីដ-១៩ អ្នកជក់បារីអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតខ្ពស់ជាងអ្នកមិនជក់បារី ហើយសារព្រមានជារូបភាពថ្មីនេះនឹងចូលរួមលុបបំបាត់ផ្សែងបារីចេញពីគ្រួសារនីមួយៗនៅកម្ពុជា។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដានេះ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍បន្តថា សារព្រមានសុខភាពជារូបភាពលើកញ្ចប់បារីបានអនុវត្តដាក់លើកញ្ចប់ផលិតផលបារីទាំងអស់កាលពីឆ្នាំ២០១៦ ហើយរយៈពេលពីរឆ្នាំម្តងនឹងផ្លាស់ប្តូរសាររូបភាពថ្មីៗបង្ហាញទៅកាន់សាធារណជនពីប្រភេទជំងឺផ្សេងៗបង្កឡើងដោយសារជក់បារី។ ក្រសួងសុខាភិបាលតម្រូវឱ្យក្រុមហ៊ុនអាជីវកម្មថ្នាំជក់ទាំងអស់ផ្លាស់ប្តូរររូបភាពសារអប់រំសុខភាពលើកញ្ចប់បារី។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការរឹតបន្តឹងការបោះពុម្ពសារព្រមានសុខភាពជារូបភាពលើកញ្ចប់បារីឱ្យបានទៀងទាត់ជំរុញអ្នកជក់បារីឱ្យផ្ដាច់បារី បង្ការស្រី្ត យុវជន និងកុមារ កុំឱ្យចាប់ផ្ដើមជក់បារី។ ការផ្ដាច់បារីរបស់ប្រជាពលរដ្ឋ រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយសារអ្នកជក់បារីបង្កើនឱកាសការឆ្លងជំងឺនេះកាន់តែខ្លាំង ហើយនឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរជាងអ្នកមិនជក់។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា
“សារអប់រំសុខភាពលើកញ្ចប់បារី ជាវិធានអប់រំសុខភាពមានប្រសិទ្ធិភាពបំផុតទៅកាន់ប្រជាជនរស់នៅគ្រប់តំបន់ទាំងអស់ ហើយទីណាមានកន្លែងលក់បារី ទីនោះមានសារអប់រំសុខភាព ពីព្រោះសារអប់រំជារូបភាពបានបោះពុម្ពនៅលើកញ្ចប់បារីជាស្រេច”
ស្របនឹងការលើកឡើងខាងលើការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនបង្ហាញថា ការដាក់សារព្រមានសុខភាពជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ជាវិធានការអប់រំមានប្រសិទ្ធភាពខ្ពស់។ ជាក់ស្ដែងការសិក្សានៅប្រទេសថៃ កាលពីឆ្នាំ២០១៨ អំពីប្រសិទ្ធភាពនៃសារព្រមានសុខភាពជារូបភាពមានទំហំ ៨៥ភាគរយនៃកញ្ចប់បារី បានបង្ហាញថា រូបភាពព្រមានសុខភាពធំៗនៅលើកញ្ចប់បារីមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនភាពភ័យខ្លាចដល់អ្នកជក់បារី ទប់ស្កាត់កំណើនអ្នកជក់បារីថ្មីៗ និងធ្វើឱ្យអ្នកជក់បារីមានបំណងផ្ដាច់បារី។
តាមការសិក្សារបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នឥទ្ធិពលនៃផ្សែងបារីបណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ជាមធ្យម ៤០នាក់ក្នុងមួយថ្ងៃដោយផ្ទាល់និងដោយប្រយោល ហើយសរុបជារួមប្រជាជនកម្ពុជា ១ម៉ឺនប្រាំពាន់នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារឥទ្ធិពលនៃផ្សែងបារី។ សកម្មភាពសប្បុរសធម៌ទាំងអស់របស់ក្រុមហ៊ុនថ្នាំជក់ គ្រាន់តែធ្វើដើម្បីឱ្យល្អមើលប៉ុណ្ណោះទេ ថែមទាំងឆ្លៀតផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ទៀត។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យកម្ពុជាខាតបង់ប្រាក់ ៦៤៩លានដុល្លារសហរដ្ឋមេរិកជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៣ភាគរយនៃ GDP របស់កម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...
ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...
ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។
ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash
សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2023
ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សាចំនួន១២០កន្លែងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2023
រសួងអប់រំយុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍...
សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...





























