ភ្នំពេញ៖ ដំណាក់កាលនៃការរីករាលដាលនៃជម្ងឺផ្លូវដង្ហើមកូវីដ-១៩ នៅក្នុងសហគមន៍ អ្នកជំនាញប្រឹក្សាសុខភាពផ្លូវចិត្តនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានឱ្យដឹងថា បញ្ហាផ្លូវចិត្ត ឬសម្ពាធផ្លូវចិត្តអាចនឹងកើតឡើងទៅលើមនុស្សគ្រប់វ័យ គ្រប់ពេលវេលា ហើយកំពុងកើតមានខ្លាំងលើមនុស្សវ័យជំទង់។ ការយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវចិត្តអំឡុងពេលកូវីដ-១៩ សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាមិនគួរមើលរំលង។
លោក ប៊ុន លឹមហ៊ួរ អ្នកជំនាញប្រឹក្សាសុខភាពផ្លូវចិត្តនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ មានប្រសាសន៍ថា ស្ថានភាពមិនច្បាស់លាស់នៃឥទ្ធិពលរីករាលដាលកូវីដ-១៩ បណ្តាលឱ្យយុវជនងាយនឹងកើតមានបញ្ហាផ្លូវចិត្ត ឬរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរទៅតាមស្ថានភាពដែលបុគ្គលម្នាក់ៗបានជួបប្រទះ។ លោកថា បញ្ហាសុខភាពផ្លូវចិត្តកើតឡើងនៅពេលយុវជនម្នាក់ប៉ះពាល់អារម្មណ៍នឹងរឿងអ្វីមួយ គិតច្រើន ព្រមទាំងប្រែប្រួលជំនឿលើខ្លួនឯងនិងអ្នកដទៃ។ លើសពីនេះយុវជនកើតមានវិបត្តិផ្លូវចិត្តនឹងអាចប៉ះពាល់ដល់គុណភាពជីវិតខ្លួនឯង និងគ្រួសារ។

អ្នកជំនាញប្រឹក្សាសុខភាពផ្លូវចិត្តរូបនេះ បានបន្តថា ដើម្បីបញ្ជៀសវិបត្តិផ្លូវចិត្តក្នុងដំណាក់កាលនៃការរីករាលដាលនៃជម្ងឺផ្លូវដង្ហើមកូវីដ-១៩ យុវជនត្រូវអនុវត្តសកម្មភាពប្រចាំថ្ងៃ ដូចជាទទួលទានអាហារសុខភាព កុំផឹកគ្រឿងស្រវឹង ជៀសវាងឆ្ងាយពីគ្រឿងញៀន ត្រូវហាត់ចលនាដង្ហើម ឬការធ្វើសមាធិឱ្យបានទៀតទាត់ ត្រូវហាត់ប្រាណជាប្រចាំ ត្រូវទទួលយកការពិត អានសៀវភៅឬការស្ដាប់ចម្រៀងដែលចូលចិត្ត គេងឱ្យបានគ្រប់គ្រាន់ តាមដានព័ត៌មានពិត ស្ដាប់ឱវាទសាសនាឬជំនឿជួយឱ្យផ្លូវចិត្តរឹងមាំជាដើម។
លោក ប៊ុន លឹមហ៊ួរ អ្នកប្រឹក្សាសុខភាពផ្លូវចិត្ត
“យុវជនត្រូវគិតវិជ្ជមានជានិច្ច ស្វែងរកដំណោះស្រាយជួយខ្លួនឱ្យមានអារម្មណ៍ល្អ និងកុំទាន់គិតទៅរឿងរ៉ាវអនាគតខ្លាំងពេក”
លោក ប៊ុន លឹមហ៊ួរ
លោក ប៊ុន លឹមហ៊ួរ បានបញ្ជាក់បន្តថា ការជួបជជែកជាមួយអ្នកជំនាញសុខភាពផ្លូវចិត្តក៏ជាផ្នែកមួយដ៏សំខាន់ បើសិនយុវជនត្រូវការជំនួយ។ អ្នកជំនាញសុខភាពផ្លូវចិត្តមានវិជ្ជាជីវៈត្រឹមត្រូវអាចប្រឹក្សាយោបល់ពីចម្ងាយជួយដល់យុវជនបានយ៉ាងប្រសើរ។ យុវជនត្រូវក្លាហានជជែកបញ្ហាផ្ទាល់ខ្លួនជាមួយអ្នកជំនាញ ដើម្បីបន្ធូរអារម្មណ៍តានតឹងទាំងនោះ។

សូមជម្រាបជូនថា អាការៈជំងឺផ្លូវចិត្តអាចនឹងកើតឡើង មានដូចជាភ័យខ្លាច ព្រួយបារម្ភ ពិបាកចិត្តឬស្ត្រេស គ្មានកម្លាំង ហត់នឿយ នឿយណាយ វិលវល់ ឆាប់ខឹង មួម៉ៅច្រើន អារម្មណ៍សន្ធប់ ក្រៀមក្រំ មិនរីករាយ គេងមិនលក់ និងមានអារម្មណ៍ថាមានវិប្បដិសារីជាដើម។ ប្រសិនបើយុវជនមានអារម្មណ៍ថា ពិបាកទ្រាំនឹងបញ្ហាដែលខ្លួនកំពុងជួប អាចទូរស័ព្ទមកកាន់លេខ ០១៧ ២២២ ៣៧២, ០៨៩ ៦៦៦ ៣២៥ និងលេខ ០៩៧ ៩១១១ ៩១៨ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់ មានអ្នកជំនាញនៃអង្គការ TPO រង់ចាំប្រឹក្សាសុខភាពផ្លូវចិត្តជូនដោយឥតគិតថ្លៃ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...
រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2026
ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...
ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...
អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2024
អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិតនៅទីក្រុងគុនមីង





























