ភ្នំពេញ៖ អ្នកធ្វើការឯករាជ្យ ឬភាសាអង់គ្លេសថា Freelancer ជាអ្នកធ្វើការងារឱ្យក្រុមហ៊ុនមួយ ឬឱ្យនរណាម្នាក់ដោយមិនមែនជាបុគ្គលិកពេញសិទ្ធិ។ ពួកគេអាចធ្វើការនៅគ្រប់ទីន្លែង និងចាំបាច់ធ្វើការនៅការរិយាល័យនោះទេ។ ខណៈជំងឺផ្លូវដង្ហើមកូវីដ-១៩ កំពុងរីករាលដាល ឥទ្ធិពលនៃការរាតត្បាតនេះបង្កការលំបាកដល់យុវតីមួយចំនួនជាអ្នកធ្វើការឯករាជ្យក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយខ្លះប្រឈមនឹងការបាត់បង់ការងារ និងបាត់បង់ប្រាក់ចំណូល។

កញ្ញា រិន សិទ្ធិនារី សព្វថ្ងៃជាអ្នកធ្វើការងារឯករាជ្យខាងផ្នែកផលិតមាតិកានៅលើបណ្ដាញសង្គម បាននិយាយថា ដំណាក់កាលរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ នេះ ការងារទាំងអស់ត្រូវពន្យាពេល ហើយការងារខ្លះមិនអាចធ្វើបានដោយបារម្ភពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន។
« ដំណាក់កាលកូវីដនេះ ការងារខ្ញុំត្រូវចេញក្រៅថតផ្សេងៗខ្ញុំមិនអាចចេញក្រៅបាននោះទេ ពេលខ្លះខ្ញុំមិនហ៊ានទទួលការងារធ្វើឡើយដោយសារតែបារម្ភអំពីសុខភាពផ្ទាល់ខ្លួន »
កញ្ញា រិន សិទ្ធិនារី
កញ្ញា រិន សិទ្ធិនារី បានរៀបរាប់បន្តថា មុនពេលមានជំងឺកូវីដ-១៩ រាតត្បាត កញ្ញាតែងតែធ្វើការនៅហាងការហ្វេ ឬកន្លែងណាដែលមានផាសុខភាពផ្សេងៗ ប៉ុន្តែពេលគ្រប់យ៉ាងត្រូវធ្វើការនៅផ្ទះស្ទើរាល់ថ្ងៃ ចំណែកប្រសិទ្ធភាពការងារក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។ យ៉ាងណាមិញ កញ្ញានៅតែបន្តទទួលបានការងារជាបន្តបន្ទាប់ គ្រាន់តែមិនសម្បូរដូចពេលមុន។

ចំណែកឯកញ្ញា ថុង សេងហ័ង ជាផលិតករឯករាជ្យ កំពុងធ្វើការក្នុងវិស័យផលិតភាពយន្ត វីដេអូពាណិជកម្ម បានរៀបរាប់ប្រាប់ AMS ថា ការងាររបស់កញ្ញាហាក់យឺតយ៉ាវជាងមុន ដោយសារការប្រជុំ និងការជួបជុំផ្សេងៗត្រូវធ្វើតាមរយៈអនឡាញ និងមានបញ្ហាអ៊ីនធឺណេតរអាក់រអួលពិបាកបញ្ជូនព័ត៌មានទៅវិញទៅមកនោះដែរ។ ម៉្យាងវិញទៀត ធ្វើការងារលើវិស័យផលិតវីដេអូនេះ ពិបាករកទីតាំងថត ថ្វីត្បិតមានក្រុមការងារច្រើនពិបាកជួបជុំគ្នា។
“ដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ ខ្ញុំតែងត្រូវគិតរកវីធីដោះស្រាយបញ្ហាក្នុងការងារជានិច្ច ! ខ្ញុំត្រូវគិតបត់បែនឱ្យបានល្អបំផុតសម្រាប់អ្វីដែលកើតឡើង និងត្រូវមានដំណោះស្រាយដើម្បីឱ្យការងារទៅដំណើរការបានល្អ”
កញ្ញា ថុង សេងហ័ង

ងាកមក កញ្ញា វីរៈ ម៉ូនីកា អ្នកថតរូបឯករាជ្យ បាននិយាយថា ចាប់តាំងពីជំងឺកូវីដ-១៩ រីករាលដាលជាបន្តបន្ទាប់ ការងារថតរូបនៅតាមភោជនីយដ្ឋាន និងតាមហាងមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន ការងារខ្លះធ្វើពុំពេញលេញ ចំណែកប្រាក់ចំណូលក៏ធ្លាក់ចុះទៅតាមនោះដែរ។
គួរបញ្ជាក់ផងថា ទោះជាឥទ្ធិពលជំងឺកូវីដ-១៩ កំពុងក្លាយជាឧបសគ្គបង្កការលំបាកដល់អ្នកធ្វើការឯករាជ្យ ប៉ុន្តែវាមិនមែនជាបញ្ហាខ្លាំងឱ្យបាត់បង់ការងារទាំងស្រុងនោះទេ។ ការអនុវត្តរបៀបរស់នៅក្នុងសភាធម្មតាតាមបែបគន្លងថ្មី ទម្លាប់ខ្លួនចេះបត់បែន គំនិតច្នៃប្រឌិត និងការរៀបចំយុទ្ធសាស្រ្តមួយចំនួនត្រៀមខ្លួនទុកជាមុន ជាដំណោះស្រាយសមស្របអាចជំរុញឱ្យការងារទៅមុខបានរលូន។ នេះជាបញ្ជាក់បន្ថែមរបស់ក្រុមយុវតីជាអ្នកធ្វើការឯករាជ្យក្នុងប្រព័ន្ធផ្សព្វផ្សាយខាងលើ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី Kemitraan Negara Berkembang ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2023
ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និងឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយអាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។
អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...
អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2025
អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/02/2024
កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...
ឱកាសអាហារូបករណ៍ជំនាញវិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2025
សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្មអគ្គិសនី នៅប្រទេសចិន
ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។





























