រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើឱ្យបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅតាមសាលារៀន ជាជំនួយដល់ការរៀន និងបង្រៀន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ថ្លែងក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យគណៈគ្រប់គ្រងសាលាទាំងអស់ដាក់​បញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅតាមសាលារៀន និងសាលាបណ្ដុះបណ្ដាលគ្រូ ដើម្បីជាជំនួយ​ដល់ការ​រៀន និងបង្រៀន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាឧបករណ៍មួយមានលក្ខណៈស្វ័យប្រវត្តិ ជំនាញខ្លះត្រូវបាត់បង់ និងជំនួសដោយបច្ចេកវិទ្យា។ ដូច្នេះ ប្រសិនបើយុវជនមិនបានត្រៀមខ្លួនចាប់យកបច្ចេកវិទ្យា នឹងដើរមិនទាន់គេនោះទេ។

រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា កន្លងមកក្រសួងបានដាក់ឱ្យសាកល្បងការរៀន និងបង្រៀនបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យគរុសិស្ស និងសាលាជំនាន់ថ្មី ប្រើប្រាស់។ បន្ទាប់ពីបានដាក់សាកល្បងរួច ឃើញថា គ្រូបង្រៀនចេះប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) និង Chart GPT រៀបចំខ្លឹមសារមេរៀនបានលឿន មានប្រសិទ្ធភាព ចំណាយពេលតិច និងកាត់បន្ថយបន្ទុកគ្រូ។ សម្រាប់សិស្សវិញ នៅពេលមិនយល់ចំណុចណាមួយ ពួកគេអាចសួរបញ្ញាសិប្បនិម្មិត (AI) ទាំងមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្រ្ត ដោយនឹងទទួលបានចម្លើយភ្លាមៗ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ក្រសួងអប់រំ បានរៀបចំជាក្របខណ្ឌបញ្ញាសិប្បនិម្មិត (AI) មួយ ដើម្បីបញ្រ្ជាបទៅសាលាផ្សេងទៀត ដោយបង្កើតជាសាលាឌីជីថលមួយផ្សារភ្ជាប់ទៅនឹងសាលារៀនជំនាន់ថ្មី និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ក៏ដូចជាសាលាផ្សេងទៀតដែលចង់ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជំនួយក្នុងការរៀន និងបង្រៀន។

បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ចំពោះបញ្ហាប្រឈមរបស់សាលានៅតំបន់ដាច់ស្រយាល ដែលពុំមានប្រព័ន្ធអ៊ីធឺណិតគ្រប់គ្រាន់ ហើយដើម្បីអាចប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងការរៀន និងបង្រៀនបាន ក្រសួងអប់រំ លើកទឹកចិត្តឱ្យសាលានីមួយៗភ្ជាប់ទំនាក់ទំនងជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្កើតជាមជ្ឈមណ្ឌលឌីជីថល, បង្កើតជាសាលាធនធានដើម្បីបំពាក់ប្រព័ន្ធអ៊ីធឺណិត និងលើកទឹមចិត្តឱ្យប្រើប្រាស់ទូរស័ព្ទដៃ។

អ្នកស្រី អាង សុគន្ធារី នាយកប្រតិបត្តិក្រុមហ៊ុន Hybrid Learning Ocean Co., Ltd ផ្ដោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជំនួយដល់ការរៀន និងបង្រៀន មានប្រសាសន៍ថា បច្ចុប្បន្ននេះ ជាពេលវេលាត្រឹមត្រូវក្នុងការណែនាំអំពីបញ្ញាសប្បនិម្មិត (AI) ឱ្យអ្នកសិក្សាបានយល់ ពោលគឺ ទី១ ជួយពន្លឿនសមត្ថភាពអ្នកសិក្សាដើរទាន់តម្រូវការទីផ្សារការងារ និងពិភពលោក ទី២ អាចស្រាវជ្រាវប្រភពព័ត៌មានបានច្រើន។

អ្នកស្រី អាង សុគន្ធារី ជានាយកប្រត្តិបត្តិក្រុមហ៊ុន Hybrid Learning Ocean Co., Ltd ផ្ដោតលើការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ជំនួយដល់ការរៀន និងបង្រៀន

នាយកប្រតិបត្តិក្រុមហ៊ុន Hybrid Learning Ocean Co., Ltd បញ្ជាក់បន្ថែមថា បើទោះបីជាបញ្ញាសប្បនិម្មិត (AI) ផ្ដល់ភាពងាយស្រួលក្នុងការផ្ដល់ចម្លើយ ប៉ុន្តែក៏ទាមទារឱ្យអ្នកប្រើប្រាស់មានចំណេះដឹងមូលដ្ឋានគ្រឹះ ព្រោះមិនមែនគ្រប់សំណួរសុទ្ធតែអាចសួរបញ្ញាសប្បនិម្មិត (AI) បានឡើយ។

អ្នកស្រី អាង សុគន្ធារី បន្ថែមថា ការយល់ដឹងអំពីបច្ចេកវិទ្យាអប់រំ គឺជារឿងចាំបាច់សម្រាប់អ្នកសិក្សា អ្នកអប់រំ ក៏ដូចជាលោកគ្រូ​ អ្នកគ្រូ។ ដូច្នេះអ្នកស្រី អាង សុគន្ធារី សង្ឃឹមថា បញ្ញាសប្បនិម្មិត (AI) នឹងបានប្រើប្រាស់ទៅដល់សាលារៀននៅតំបន់ឆ្ងាយៗ ជាពិសេសនៅតំបន់ដាច់ស្រយាល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *