អ្នករត់ជាង ៦០០នាក់រួមគ្នាដើម្បីគាំទ្រការអប់រំសម្រាប់កុមារដែលខ្វះឱកាស ក្នុងព្រឹត្តិការណ៍ប្រកួតរត់របស់ក្រុមរត់នាគដើម្បីអនាគតរបស់កុមារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

កម្មវិធីប្រកួតរត់របស់ក្រុមរត់នាគដើម្បីអនាគតរបស់កុមារ (Neak Run For Children’s Future) បានប្រព្រឹត្តទៅ​កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ចុងសប្តាហ៍កន្លងទៅនេះ នៅបុរីប៉េងហួតបឹងស្នោរ ដោយមានអ្នកចូលរួមប្រមាណ៦០០នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងក៏ដូចរៃអង្គាសជាទឹកប្រាក់ដើម្បីបរិច្ចាកនិងជួយឧបត្ថម្ភដល់កម្មវិធីអប់រំរបស់ អង្គការផ្កាយសមុទ្រ (ISF CAMBODIA)។

លោក Christopher ដែលជាស្ថាបនិកក្រុមរត់នាគ (Neak Running Club) ដែលជាអ្នកស្រលាញ់ការរត់ បានលើកឡើងថា នៅក្នុងកំឡុងពេលដែលលោករត់តាមដងទន្លេ ជារឿយៗលោកតែងតែបានឃើញក្មេងៗមួយចំនួនកំពុងតែលក់ផ្កា ឬក៏ពេលខ្លះកំពុងតែគេងតាមច្រាំងទន្លេដោយសារពួកគេគ្មានផ្ទះសម្បែង ខណៈពេលដែលលោកគិតថា ក្មេងៗគឺគួរតែនៅក្នុងសាលារៀន និងមានពេលវេលាគ្រប់គ្រាន់ដើម្បីផ្ដោតទៅលើការសិក្សា។ ដោយមានអារម្មណ៍ខ្លោចចិត្តនិងអាណិតអាសូរចំពោះទិដ្ឋភាពជាក់ស្ដែងមួយនោះ ទើបបានធ្វើឱ្យ​លោកមានជំនឿមួយថា បើទោះបីជាមនុស្សម្នាក់មិនអាចផ្លាស់ប្ដូរពិភពលោកម្នាក់ឯងបានក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើពួកយើងរួមគ្នាធ្វើជាសហគមន៍ដែលប្រកបទៅដោយភាពសាមគ្គីជាធ្លុងមួយ នោះគឺអាចធ្វើអោយយើងសម្រេចវាបាន។

យោងទៅតាមអង្គការ យូនីសេហ្វ (UNICEF, 2023) កុមារនៅក្នុងប្រទេសកម្ពុជាជិតបីលាននាក់រស់នៅក្នុងភាពក្រីក្រ ហើយ 10% នៃចំនួននោះគឺមិនទទួលបានការអប់រំនៅក្នុងសាលារៀនឡើយ បើយោងតាម Hamanarium (Hamanarium, 2024)។ ស្ថិតិទាំងអស់នេះបានក្រើនរំលឹកឱ្យ​យើងដឹងអំពីផលវិបាកដែលកុមារកម្ពុជាកំពុងនឹងជួបប្រទះ ហើយកម្មវិធីរត់របស់នាគមួយនេះគឺមិនត្រឹមតែជាព្រឹត្តិការណ៍សាមញ្ញមួយនោះទេ តែវាក៏ជាយុទ្ធនាការដ៏មានឥទ្ធិពលមួយដែលអាចរៃអង្គាសថវិកាដើម្បីជួយទៅដល់ការផ្គត់ផ្គង់ការអប់រំសម្រាប់កុមារដែលកំពុងតែខ្វះខាតនេះ។ កម្មវិធីមួយនេះជាកម្មវិធីដែលបានលក់សំបុត្រអស់ជាមួយនឹងអ្នករត់ប្រមាណជា 600 នាក់ដែលលើសពីការរំពឹងទុក។ នេះមិនត្រឹមតែបានបង្ហាញឱ្យ​ឃើញច្បាស់អំពីឆន្ទះមោះមុតរបស់កីឡាករប៉ុណ្ណោះទេ វាក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តដើម្បីធានាបានទៅលើការផ្លាស់ប្ដូរដ៏យូរអង្វែងសម្រាប់កុមារទាំងអស់នេះផងដែរ។

ជាលទ្ធផលបានពីកម្មវិធីនេះ ថវិការៃអង្គាសទាំងអស់ដែលត្រូវបានប្រមូលឡើងនៅក្នុងកម្មវិធីរត់នាគមួយនេះ គឺនឹងរួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គម ដោយគ្រប់អ្នករត់ អ្នកឧបត្ថម្ភ និងអ្នកជួយគាំទ្រទាំងអស់គឺសុទ្ធតែបានចូលរួមចំណែកជួយទៅដល់កុមារដែលខ្វះខាតឱកាសឱ្យ​ទទួលបាននូវការអប់រំមួយដែលសមរម្យ។ កម្មវិធី អប់រំពន្លឿន (Catch-up Education) របស់ អង្គការផ្កាយសមុទ្រ នឹងត្រូវទទួលបានផលប្រយោជន៍ពីប្រាក់រៃអង្គាសនៃកម្មវិធីរត់មួយនេះ ក្នុងគោលដៅគាំទ្រដល់កុមារដែលបានបោះបង់ចោលការសិក្សារ ឬកំពុងតែងាយរងគ្រោះ ឱ្យ​បានចូលរៀន និងតាមទាន់កុមារដទៃទៀតដែលមានវ័យប្រហាក់ប្រហែលគ្នា និងដើម្បីអាចកសាងអនាគតដល់ត្រចះត្រចង់មួយ ដែលនឹងជួយបំបែកនៅវដ្តនៃភាពក្រីក្រ នៅកម្ពុជាផងដែរ។

លោក Christopher អ្នកផ្តួចផ្ដើមក្រុមរត់នាគបាននិយាយថា ព្រឹត្តិការណ៍រត់មួយនេះ មិនត្រឹមតែជាការរត់ប្រណាំងប៉ុណ្ណោះទេ តែវាគឺជាការរត់ដើម្បីក្តីសង្ឃឹម និងជាការរត់ដើម្បីអនាគតមួយដែលក្មេងៗទាំងអស់អាចទទួលបាននូវការអប់រំ។ លោកបានបន្តថា ការគាំទ្រដ៏ច្រើនក្រៃលេងអំពីសំណាក់អ្នកចូលរួម ក៏ដូចជាដៃគូសហការទាំងអស់បានបង្ហាញនូវកម្លាំងដ៏មានឥទ្ធិពលមួយនៃការរូបរួមគ្នាជាសហគមន៍។

“ពួកយើងអាចផ្លាស់ប្ដូរជោគវាសនាជូនដល់កុមារកម្ពុជាដ៏ល្អមួយបាន”

លោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិអង្គការផ្កាយសមុទ្រក៏បានថ្លែងគាំទ្រពីសំខាន់នៃស្មារតី “កីឡាដើម្បីភាពវិជ្ជមានសង្គម” ដោយលើកឡើងថា “កីឡាមានថាមពលអាចផ្លាស់ប្តូរទាំងក្នុងជីវិតបុគ្គល និងសង្គម ហើយព្រឹត្តិការណ៍រត់ថ្ងៃនេះ គឺជាភស្តុតាងជាក់ស្តែងស្រាប់។ នាងខ្ញុំពិតមានសេចក្ដីរំភើបយ៉ាងខ្លាំង ដែលបានឃើញបងប្អូនជាច្រើនបានទទួលយកនូវស្មារតី ‘កីឡាដើម្បីភាពវិជ្ជមានសង្គម’ ដោយប្រើប្រាស់ចំណង់ចំណូលចិត្តរបស់ពួកគេក្នុងការរត់ ដើម្បីជួយជ្រោមជ្រែងកុមារដែលខ្វះឱកាសនៅកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ដល់ក្លឹបរត់ នាគ និងអ្នកគាំទ្រទាំងអស់ដែលបានធ្វើឲ្យព្រឹត្តិការណ៍នេះអាចកើតឡើងបាន—អ្នកគ្រប់គ្នាគឺជាអ្នកបង្កើតការផ្លាស់ប្តូរ”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *