រៀនផង ធ្វើការផង តើគួរថែទាំផ្លូវចិត្តដូចម្ដេច ដើម្បីការពារភាពតានតឹង?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

នៅកម្ពុជា និស្សិតជាច្រើនកំពុងរៀនបណ្ដើរ ធ្វើការបណ្ដើរ ដើម្បីមានលទ្ធភាពទ្រទ្រង់ជីវភាព និងហិរញ្ញវត្ថុ ។ បើតាមការស្ទង់មតិរបស់វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ២០២៣ បង្ហាញថា និស្សិតសាកលវិទ្យាល័យជាង ៦០ភាគរយ មានការងារក្រៅម៉ោង។ ខណៈការព្យាយាមធ្វើឱ្យបានល្អ ទាំងការសិក្សា និងការងារ នាំឱ្យពួកគេប្រឈមខ្ពស់នឹងភាពតានតឹងផ្លូវចិត្ត។ ដូច្នេះ តើយុវជន ដែលរៀនផង ធ្វើការផង គួរមានវិធីសាស្ត្រថែទាំផ្លូវចិត្តដូចម្ដេច ដើម្បីការពារខ្លួនពីភាពតានតឹង ឬស្ត្រេស?

លោក ប៊ុន លឹមហួរ អ្នកជំនាញចិត្តសាស្ត្រ និងជាសមាជិកសមាគមអ្នកចិត្តសាស្ត្រអាមេរិក មានប្រសាសន៍ថា ជាទូទៅ គ្មាននរណាម្នាក់ មិនមានបញ្ហា ឬក៏គ្មានភាពតានតឹងផ្លូវចិត្តនៅក្នុងជីវិតរបស់គេនោះទេ។ “គ្រប់ៗគ្នា តែងតែគេចមិនផុត ព្រោះវាជារឿងធម្មតាសម្រាប់ជីវិតមនុស្ស”។

លោក ប៊ុន លឹមហួរ អ្នកជំនាញចិត្តសាស្ត្រ និងជាសមាជិកសមាគមអ្នកចិត្តសាស្ត្រអាមេរិក ។

យ៉ាងណាក៏ដោយ បើតាមការកត់សម្គាល់ ការសិក្សា និងបទពិសោធន៍របស់លោក មូលហេតុ ដែលនាំឱ្យយុវជនរៀនផង ធ្វើការងារផង មានភាពតានតឹង ព្រោះបញ្ហាទំនាក់ទំនង មិត្តភ័ក្ត បញ្ហាជីវភាព បញ្ហាការសិក្សា និងការមិនផ្តល់ ឬឱ្យ​តម្លៃចំពោះខ្លួនឯង មិនពេញចិត្តចំពោះខ្លួនឯង ភាពមិនប្រាកដប្រជាគោលដៅជីវិត កត្តាសម្ភារៈនិយម និងការម៉ាក់ងាយពីសង្គម មានមិត្តភ័ក្ត កន្លែងការងារ ឬចេញពីសាច់ញាតិក្នុងគ្រួសារ ជាដើម ។

លោក លឹមហួរ បន្តថា ភាពតានតឹង អាចជះឥទ្ធិពលរយៈពេលវែង ដល់យុវជន និងក្មេងជំទង់ ដែលអាចបណ្ដាលឱ្យកើនឡើងនៃករណីអត្តឃាត ពីមួយឆ្នាំទៅមួយឆ្នាំ ទិន្ន័យកាន់តែមានច្រើន។ ខណៈការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) រកឃើញថា ករណីធ្វើអត្តឃាតបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៦មក ដែលភាគច្រើនលើក្មេងជំទង់។

លោកបន្ថែមថា ចំពោះផលប៉ះពាល់រយៈពេលខ្លី យុវជន ងាយបាក់ទឹកចិត្ត បោះបង់គោលដៅ ងាយសម្រេចចិត្តលឿន ប្រថុយធ្វើសកម្មភាពគ្រោះថ្នាក់ ការប្រើប្រាស់គ្រឿងញៀន និងគិតអវិជ្ជមានចំពោះខ្លួនឯង និងការផ្តាច់ខ្លួនពីគ្រួសារ និងមិត្តភ័ក្តជាដើម។

អ្នកចិត្តសាស្ត្ររូបនេះ បានផ្ដល់អនុសាសន៍ថា ក្នុងសម័យកាលទំនើបនេះ យុវជន មិនងាយជៀសផុត ពីការគម្រាមកំហែង ដោយភាពតានតឹងនោះទេ។ ហេតុនេះ ដើម្បីបង្កើនភាពធន់សម្រាប់ផ្លូវចិត្ត និងខ្លួនឯង លោកបានផ្ញើសារទៅយុវជន ដែលកំពុងរៀនផង ធ្វើការផងថា យុវជនត្រូវរៀបចំខ្លួនឯងឱ្យសមស្របក្នុងសម័យកាល ដើរឱ្យទាន់បច្ចេកវិទ្យា ដើម្បីការរីកចំរើនចំណះដឹង, ចំណាយពេលស្គាល់ខ្លួនឯង ស្គាល់អត្តសញ្ញាណខ្លួនឯង ថែទាំ ឬស្រឡាញ់ខ្លួនឯង និងឆ្លុះបញ្ចាំងអំពីចំណុចល្អ ឬការសរសើរចំពោះខ្លួនឯង, កំណត់អំពីគោលដៅជីវិត និងក្តីស្រមៃឱ្យបានច្បាស់លាស់, បង្កើតមិត្តភាព ចែករំលែក និងផ្តួចផ្តើមគំនិតល្អៗ, ចូលរួមសកម្មភាពមនុស្សធម៌ និងជៀសវាងសកម្មភាពណាដែលនាំឱ្យ​អន្តរាយដល់សុខភាព ការប្រើគ្រឿងញៀន ឬអាកប្បកិរិយាមានគ្រោះថ្នាក់។

គួរជម្រាបជូនថា ក្នុងប្រទេសកម្ពុជា ករណីការធ្វើអត្តឃាតរបស់យុវជន ដែលបណ្ដាលមកពីភាពតានតឹង បានផ្ទុះឡើងខ្លាំង ចាប់តាំងពីឆ្នាំ២០១៨ ដោយមានអ្នកស្លាប់ក្នុងករណីធ្វើអត្តឃាតចំនួន ៨៣៦នាក់ ស្មើនឹង ១,០២ភាគរយនៃចំនួនអ្នកស្លាប់ដោយជំងឺមិនឆ្លង១សែននាក់ ហើយបច្ចុប្បន្នចំនួនអ្នកស្លាប់ដោយករណីអត្តឃាតបានកើនឡើងដល់ ៥,៨៧ ភាគរយ ភាគច្រើន ជាយុវជនអាយុចន្លោះពី ១៥ ទៅ១៩ឆ្នាំ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ