វិធីសាស្រ្ត​ការពារ​ខ្លួន​ពី​ឧបាយកលឆបោក​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា AI

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ស្របពេល​ដែល​បច្ចេកវិទ្យា​កំពុង​អភិវឌ្ឍឥតឈប់ឈរ គេ​សង្កេត​ឃើញថា ការ​ឆបោក​កាន់តែមានច្រើន ដែល​ជា​បញ្ហា​សកល​កំពុង​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់។ ​​ថ្មីៗនេះ ក្រុមឆបោក​បាន​ប្រើ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI) ក្នុងការ​បោក​ប្រាស់​តាម​ប្រព័ន្ធទូរស័ព្ទ ក៏​ដូចជា​ប្រព័ន្ធទូរគមនាគមន៍​ផ្សេងៗ ដើម្បី​ឱ្យផ្ទេរប្រាក់ ឬចែករំលែកទិន្នន័យ​សំខាន់ៗ​មួយ​ចំនួន ដោយ​ក្លែង​បន្លំ​ជា​ការ​សន្ទនា​សំឡេង រូបភាព ឬវីដេអូ​ដែលមានមុខមាត់ពិត​របស់សមាជិក​គ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា​ដែលធ្វើ​ឱ្យ​មានការ​ពិបាក​ក្នុងការ​កំណត់អត្តសញ្ញាណថាពិត ឬក្លែង​ក្លាយ។ ដូច្នេះ តើគេមានវិធីសាស្រ្តអ្វីខ្លះ ដើម្បី​ការពារ​ខ្លួន​ពីការឆបោកនេះ?

តាមរយៈ​សេចក្តីជូនដំណឹង​ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានប្រាប់ពីធីសាស្រ្តចំនួន៥ ដើម្បីការពារខ្លួនពីការឆបោក រាល់ពេលទទួលបានការ​ហៅទូរសព្ទ សារ សំឡេង រូបភាព ឬវីដេអូ ដែលមានលក្ខណៈគួរ​ឱ្យ​សង្ស័យ ៖

១- ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់បុគ្គលនោះ​ឱ្យបានច្បាស់លាស់ ដោយពិនិត្យ​លេខទូរសព្ទ ឬ​រូបភាព​គណនី និង​តម្រូវ​ឱ្យ​បុគ្គល​នោះ​បើក​កាមេរ៉ា​វីដេអូបង្ហាញមុខភ្លាមៗ

២- ពិនិត្យផ្ទៀងផ្ទាត់​អាកប្បកិរិយារបស់បុគ្គលនោះថា ដូចប្រក្រតី ឬប្លែកពីអ្នក​ដែលយើងស្គាល់

៣- សួរសំណួរផ្ទាល់ខ្លួន ឬសកម្មភាព​ដែលបានទាក់ទងគ្នាចុងក្រោយ​ដែលគិតថា ត្រូវតែដឹង

៤- បង្កើនការប្រុងប្រយ័ត្ន​ចំពោះ​ការចែករំលែក​ព័ត៌មាន សំឡេង រូបភាព ឬវីដេអូ របស់អ្នកជាសាធារណៈ ព្រោះ​វាអាច​ឱ្យ​ជនខិលខូច​យកមាតិកាទាំងនោះ​ទៅ​ក្លែងបន្លំជាអ្នក ដើម្បី​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ និង

៥- មិនត្រូវផ្តល់ទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់​គណនីធនាគារ លេខកូដបណ្តាញ​ទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ​ទៅជនដែលសង្ស័យជាដាច់ខាត។

យ៉ាងណាក៏ដោយ សម្រាប់​ព័ត៌មានបច្ចេកទេស​ពាក់ព័ន្ធនឹង​បញ្ហានេះ សាធារណជន​អាច​ស្វែង​យល់បន្ថែម​ក្នុងគេហទំព័រ​របស់​ “ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃកុំព្យូទ័រ (CamCERT)” របស់នាយកដ្ឋានសន្តិសុខ​បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែលមាន​អាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍​ទៅកាន់ទូរស័ព្ទលេខ ០២៣ ៧២២ ៣៩១៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *