កុមារ និងយុវជន ៨០% នៅតំបន់ដាច់ស្រយាល​ក្នុងខេត្តស្ទឹងត្រែង រតនគិរី និងសៀមរាប យល់ដឹងកាន់តែច្រើនពីសុខភាពយេនឌ័រ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កុមារាកុមារី យុវជន និងយុវនារី ដែល​មាន​អាយុក្រោម២៥ឆ្នាំ ប្រមាណ៨០% ដែល​កំពុងរស់នៅក្នុងខេត្តតំបន់ភូមិ​ភាគ​ឦសាន រួមមានខេត្ត​ស្ទឹងត្រែង រតនគិរី និងសៀមរាប បានយល់ដឹងកាន់តែច្រើន​ពីសិទ្ធសុខភាពបន្តពូជ ជំងឺឆ្លងតាមការរួមភេទ និងហានិភ័យនៃការមានកូននៅវ័យក្មេង។ នេះ​បើតាម​របាយការណ៍ ពី​ការ​អនុវត្ត​គម្រោង “ជំនាន់ថ្មី” របស់អង្គការភ្លែនអន្តរជាតិកម្ពុជា។

គម្រោង “ជំនាន់ថ្មី” ជាគម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល ដើម្បីលើកកម្ពស់សិទ្ធកុមារក្នុងកិច្ចការពារ សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធ ការចូលរួមរបស់កុមារ យុវជន និងសមភាពយេនឌ័រ ឬហៅកាត់ថា គម្រោង ជំនាន់ថ្មី (New Generation Project) ដែលមានការគាំទ្រមូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត តាមរយៈអង្គការភ្លែនអន្តរជាតិស៊ុយអែត និងចូលរួមអនុវត្តន៍ដោយ អង្គការសង្គមស៊ីវិល កុមារាកុមារី យុវជន រដ្ឋាភិបាល ជាពិសេសអាជ្ញាធរនៅក្នុងតំបន់គោលដៅ។

លោកស្រី គ្វីននេត វ៉ង នាយិកានៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា តាមរបាយការណ៍ចុងក្រោយរបស់គម្រោង ជំនាន់ថ្មី បានបង្កើនចំណេះដឹងអំពីសិទ្ធសុខភាពបន្តពូជដល់កុមារ និងយុវជន ដោយ៨០% នៃយុវជនបានយល់ដឹងអំពីគំនិតស្នូលនៃសិទ្ធសុខភាពបន្តពូជរួមមាន ថ្នាំពន្យារកំណើត ជំងឺឆ្លងតាមការរួមភេទ ហានិភ័យនៃការមានផ្ទៃពោះវ័យក្មេង ជាពិសេស ការអប់រំផ្លូវភេទដ៏ទូលំទូលាយ (CSE) ដែលបានធ្វើឱ្យក្មេងស្រីយល់ពីការសម្រេចចិត្តលើសុខភាពប្រកបដោយព័ត៌មានគ្រប់គ្រាន់ និងលើកកម្ពស់ចំណេះដឹងសេវាសុខភាពយេនឌ័រសំខាន់ៗ ការតស៊ូមតិសម្រាប់សិទ្ធសុខភាពបន្តពូជ និងសិទ្ធកុមារ។

លោកស្រី គ្វីននេត វ៉ង នាយិកានៃអង្គការភ្លែនអន្តរជាតិកម្ពុជា

លោកស្រី គ្វីននេត បន្តថា ក្រោយអនុវត្តគម្រោងរយៈពេល៥ឆ្នាំ ដោយគិតពីឆ្នាំ២០១៩ និងបញ្ចប់កាលពីឆ្នាំ២០២៤ របាយការណ៍ចុងក្រោយរបស់គម្រោងជំនាន់ថ្មី បានបង្ហាញថា វិសមភាពយេនឌ័រនៅតែជាឧបសគ្គយ៉ាងសំខាន់ក្នុងការការពារកុមារ និងសិទ្ធបន្តពូជនៅកម្ពុជា ជាពិសេសសម្រាប់ស្រ្តី និងកុមារី។ បើទោះបីជាមានការរីកចម្រើនក្នុងវិស័យអប់រំក្ដី ប៉ុន្តែបទដ្ឋានវិសមភាពយេនឌ័រក្នុងតួនាទីជាថ្នាក់ដឹកនាំនៅមានកម្រិត ហើយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅមានកម្រិតខ្ពស់។ ទន្ទឹមនឹងនេះ គម្រោងជំនាន់ថ្មី បានពង្រឹងសមត្ថភាពបណ្ដាញអង្គការសង្គមស៊ីវិល ជាពិសេសលើក្រុមដែលដឹកនាំយុវជនលើការតស៊ូមតិសម្រាប់សិទ្ធកុមារ និងសមភាពយែនឌ័រតាមរយៈសហការដៃគូរយុទ្ធសាស្ត្រ ការពង្រឹងសមត្ថភាពភាពស្នូល និងធ្វើឱ្យប្រសើរឡើង ហើយទទួលបានសមិទ្ធផលជាច្រើនរួមមាន ការកៀងគរបាននូវធនធាន និងវេទិកាសហគមន៍ ដោយអនុវត្តន៍មាត្រដ្ឋានមិត្តអប់រំមិត្ត ដែលជាការផ្ដួចផ្ដើមគំនិតដឹកនាំយុវជន និងការតស៊ូមតិគោលនយោបាយរួមគ្នា និងផ្ដល់អំណាចដល់យុវជនក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ និងបង្ហាញពីសក្ដានុពលរបស់យុវជន។

កញ្ញា ជេដ្ឋានី ជាអតីតកុមារីដែលទទួលផលពីគម្រោងជំនាន់ថ្មី បានលើកឡើងថា ក្នុងនាមជាយុវជនម្នាក់ដែលធ្លាប់ទទួលផលពីគម្រោងជំនាន់ថ្មី កុមារ និងយុវជនជាសសរ និងជាគ្រឹះមួយយ៉ាងសំខាន់ចូលរួមក្នុងកិច្ចការពារកុមារនៅក្នុងមូលដ្ឋាន។ ជាក់ស្ដែងនៅក្នុងកំឡុងឆ្នាំ២០២០-២០២១ កញ្ញា ជេដ្ឋានី មានឱកាសចូលរួមក្នុងសកម្មភាពនៅក្នុងតំបន់មូលដ្ឋាន និងនៅក្នុងថ្នាក់ជាតិ។ នៅក្នុងថ្នាក់មូលដ្ឋាន ជេដ្ឋានី បានចូលរួមក្នុងកម្មពិធីប្រជុំប្រចាំខែរបស់ឃុំ ដើម្បីលើកអំពីបញ្ហាប្រឈម ក្ដីកង្វល់ទៅកាន់ឃុំ ដើម្បីស្វែងរកដំណោះស្រាយ ដោយមានអង្គការដៃគូរ រាជរដ្ឋាភិបាល អាជ្ញាធរ និងអាជ្ញាធរនៅក្នុងតំបន់ជាដើម។

កញ្ញា ជេដ្ឋានី នៅលេខរៀងទីមួយ រាប់ពីខាងស្ដាំ

“កុមារា កុមារី នៅក្នុងសហគមន៍បានចូលរួមក្នុងយុទ្ធនាការជាច្រើនដើម្បីឱ្យក្មេងៗបានស្វែងយល់ និងរៀនសូត្រពីសិទ្ធដែលត្រូវទទួលបាន ជាពិសេសការរៀបការនៅវ័យក្មេង”

កញ្ញា ជេដ្ឋានី

ជេដ្ឋានី បន្ថែមថា ក្រោមគម្រោង ជំនាន់ថ្មី កុមារនៅក្នុងសហគមន៍បច្ចុប្បន្នមានភាពក្លាហាន និងមានឱកាសចូលរួមក្នុងយុទ្ធនាការសម្រាប់យុវជនជាច្រើន, ជារួម កញ្ញា ជេដ្ឋានី ផ្ទាល់ បានចូលរួមក្នុងយុទ្ធនាការ Back To School ក្រោយសម័យកាលកូវីដ និងយុទ្ធនាការនៅក្នុងមូលដ្ឋានជាច្រើនដែលទាក់ទងទៅនឹងអំពើហិង្សា សមភាពយេនឌ័រ អត្ថប្រយោជន៍ នៃការអប់រំ និង ផលប៉ះពាល់នៃការរៀបការវ័យក្មេងជាដើម។ តាមរយៈបទពិសោធន៍ដែល ជេដ្ឋានី បានជួបផ្ទាល់ នាងពិតជាសប្បាយចិត្តនៅពេលដែលបានឃើញកុមារជំនាន់ក្រោយក៏ទទួលបានដំណោះស្រាយ និងការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធទាំងអស់ដើម្បីកុមារកម្ពុជា ជាពិសេសកុមារដែលនៅក្នុងតំបន់ដាច់ស្រយាល។

ស្របគ្នានេះដែរ បើ​យោងតាមរបាយការណ៍វាយតម្លៃបញ្ចប់គម្រោងជំនាន់ថ្មី បានបង្ហាញឱ្យ​ឃើញថា គម្រោងបានចូលរូមចំណែកពង្រឹងសមត្ថភាពយុវជនឱ្យក្លាយជាអ្នកស្វែងរកមតិគាំទ្រសម្រាប់កិច្ចការពារកុមារ និងសមភាពយេនឌ័រ និងការចូលរួមរបស់យុវជនប្រកបដោយអត្ថន័យ ដែលរបាយការនេះក៏បានគូសបញ្ជាក់ថា យុវជនបានចូលរួមចំណែកក្នុងការអនុវត្តន៍សកម្មភាព និងសេចក្តីសម្រេចចិត្តរបស់សហគមន៍បានកើនឡើងពីត្រឹម៧% ទៅដល់៧៤%៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...