លើកកម្ពស់កាយវិការថែរក្សាបរិស្ថានស្អាត ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាមចំនួន ១៣៧ធុង ជូនដល់ ២៣សាលារៀន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ភ្នំពេញ ៖ ទឹកក្រូចអាយស៍ កូឡា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភធុងសំរាមចំនួន ១៣៧ ធុង ដើម្បីបរិស្ថានស្អាត និងអនាម័យជុំវិញសាលារៀនសម្រាប់សិស្សានុសិស្សចំនួន ៤ ខេត្ត រួមមានខេត្តកំពង់ធំ ចំនួន ៥ សាលារៀន, ខេត្តសៀមរាប ៨ សាលារៀន, ខេត្តព្រះវិហារ ៤ សាលារៀន, ខេត្តឧត្ដរមានជ័យ ៦ សាលារៀន ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០២៥។

នាពេលកន្លងមក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម។

លោកស្រី កូយ គឹមហេង នាយិកាវិទ្យាល័យកំពង់ធំ ដែលជាសាលារៀនមួយក្នុងចំណោមសាលារៀនទាំង២៣ ដែលទទួលបានធុងសំរាមពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្តែងក្តីរីករាយ ដោយថា ធុងសំរាមនេះ នឹងជួយឱ្យបរិស្ថាននៅវិទ្យាល័យកំពង់ធំកាន់តែល្អប្រសើរ ជួយឱ្យសិស្សអាចរៀនសូត្រក្នុងបរិស្ថានល្អ ធ្វើឱ្យពួកគេរៀនកាន់តែពូកែ។

ជាការប្តេជ្ញាចិត្តធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានអនាម័យ ជាមួយនឹងបរិស្ថានកាន់តែល្អប្រសើរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្កើតយុទ្ធនាការជាច្រើន ក្នុងនោះយុទ្ធនាការ “សហគមន៍ស្អាត” គឺជាផ្នែកមួយក្នុងការថែរក្សាអនាម័យសហគមន៍ តាមរយៈការចែកចាយធុងសំរាមនៅក្នុងតំបន់ និងទីកន្លែងសាធារណៈសំខាន់ៗដូចជាសាលារៀន និងស្ថាប័នផ្សេងទៀត។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សង្ឃឹមថា ធុងសំរាមទាំងអស់នេះ នឹងជាចំណែកមួយចូលរួមបង្ហាញនូវទង្វើល្អៗ ដើម្បីផ្លាស់ប្ដូរនូវផ្នត់គំនិត បង្កើតទម្លាប់ថែរក្សាបរិស្ថានស្អាតនៅក្នុងប្រទេសរបស់យើងទាំងអស់គ្នាឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងជួយបង្កើនអនាម័យជុំវិញសាលារៀនឱ្យបានល្អសម្រាប់សិស្សានុសិស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *