ស្ថាបត្យករ​វ័យក្មេង​បង្ហាញ​គំនិត​កែលម្អ​រមណីយដ្ឋាន​វត្តភ្នំ​ឱ្យ​មាន​សកម្មភាព​ចម្រុះ ដោយ​រក្សា​​អត្តសញ្ញាណ​ប្រវត្តិសាស្រ្ត

ក្រុម​ស្ថាបត្យករ​វ័យក្មេង ដែល​ជាម្ចាស់​ជ័យលាភី​នៅក្នុង​ការ​ប្រកួតប្រជែង​ស្នាដៃ​ស្ថាបត្យកម្ម “ដង្ហើមទីក្រុង” បាន​បង្ហាញពី​គំនិត​យុវជន​ជំនាន់ក្រោយ ក្នុងការ​កែលម្អ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​វត្តភ្នំ​ក្លាយ​ជា​តំបន់បៃតង​ដែលមាន​សកម្មភាព​ចម្រុះ តែ​រក្សា​បាន​នូវ​អត្តសញ្ញាណ​ប្រវត្តិសាស្រ្ត។ ការ​បង្ហាញ​គំនិតរបស់ក្រុមស្ថាបត្យករ​វ័យក្មេងនេះ បានធ្វើ​ឡើង​ក្នុង​ឱកាស​ពិព័រណ៍​វិចិត្រសាល​ស្ថាបត្យកម្ម​កម្ពុជា​ឆ្នាំ​២០២៤ ដែល​រៀបចំ​ឡើង​នៅ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។

កញ្ញា សើ ហានីហ្វាស់ ស្ថាបនិក FAA+D និង​ជាក្រុមជ័យលាភីលេខ១ នៃការ​ប្រកួតប្រជែង​ស្នាដៃ​ស្ថាបត្យកម្ម “ដង្ហើមទីក្រុង” និយាយថា​ រមណីយដ្ឋាន​វត្តភ្នំ ជាតំបន់​ប្រវត្តិសាស្រ្តមួយ ដែលក្មេងៗ​អាចទៅលេង​ទីនោះបាន ប៉ុន្តែ​បច្ចុប្បន្ន មិនទាន់​មានអ្វីជំរុញ​ទឹកចិត្តឱ្យក្មេងៗ​ទៅលេង និងមិនទាន់មាន​ការតភ្ជាប់ផ្លូវទៅ​តំបន់នោះ​នៅឡើយ។ ហេតុនេះ ក្រុម​របស់​ខ្លួន​​បាន​រចនា​គម្រោង វត្តភ្នំ ៖ A Timeless Park ដោយ​បាន​បំផុស​គំនិតថ្មី ក្នុងការធ្វើស្ពាន​តភ្ជាប់ពីមាត់​ទន្លេចតុមុខ​ទៅកាន់​តំបន់វត្តភ្នំ និងកែលម្អ​ព្រែកជីកចាស់ ក្នុង​រាជធានីភ្នំពេញ ដើម្បីឱ្យមាន​សកម្មភាព​ទេសចរណ៍​ចម្រុះឡើងវិញ។

កញ្ញា សើ ហានីហ្វាស់ ស្ថាបនិក FAA+D និងជាប្រធានក្រុមជ័យលាភីលេខ១ គម្រោង វត្តភ្នំ៖ «A Timeless Park»

ប្រធានក្រុម​ជ័យលាភី​លេខ១ បន្ថែម​ថា គំនិត​កែលម្អថ្មី​ក្នុងគម្រោង វត្តភ្នំ ៖ A Timeless Park គឺផ្ដោត​សំខាន់ទៅ​លើមនុស្ស​គ្រប់វ័យ​ទាំងចាស់ ទាំងក្មេង ដោយ​កែលម្អ​រម្មណីយដ្ឋាន​វត្តភ្នំ ឱ្យមាន​កន្លែង​អង្គុយ កន្លែង​សម្រាក កន្លែង​ជួបជុំ និង​កន្លែង​កម្មវិធី​ផ្សេងៗ ដែល​អាចឱ្យ​ក្មេងៗចូល​រួម​បានផង​ដែរ។ កញ្ញា ហានីហ្វាស់ បញ្ជាក់​ថា ខ្លួន​ចង់​ឃើញ​គំនិត​នៃ​គម្រោង វត្តភ្នំ ៖ A Timeless Park ចេញ​ជា​រូបរាង ដូច្នេះ​ប្រសិនបើ​អាជ្ញាធរ ឬម្ចាស់​គម្រោង​ណា​ចង់សិក្សា​លើគម្រោង​នេះ កញ្ញាពិត​ជាសប្បាយ​ចិត្តនឹងចូលរួម​សម្រាប់ការ​អភិវឌ្ឍសង្គម​ជាតិផង និងជួយ​ដល់ការងារ​អាជីព​ផង។ បើតាម កញ្ញា ហ្វានីហ្វាស់ មុនការ​ចាប់ផ្ដើមអនុវត្ត​គម្រោងនេះ ក្រុម​ខ្លួន​មិនត្រឹមតែ​គិតលើការ​រចនាគំរូប្លង់​ប៉ុណ្ណោះទេ តែក៏បាន​សិក្សាអំពីផល​ប៉ះពាល់​នៅជុំវិញនោះផងដែរ ហើយ​សម្រាប់រយៈពេល​នៃការអនុវត្តពីមួយដំណាក់​កាលទៅមួយ​ដំណាក់កាល អាចចំណាយ​រយៈពេល​ប្រហែល៥ឆ្នាំ។

ដោយ​ឡែក​លោក ម៉ក់ ម៉ូលីឬទ្ធិរុទ្រ ស្ថាបត្យករ​ចុះបញ្ជីនៅ​ស្ថាបត្យករកម្ពុជា និងជាសមាជិក​ក្រុមជ័យលាភីលេខ៣ ក្នុងការ​ប្រកួតប្រជែង​ស្នាដៃស្ថាបត្យកម្ម “ដង្ហើមទីក្រុង” ដែលមានឈ្មោះ​គម្រោង​ថា បេះដូងបៃតងនៃទីក្រុងភ្នំពេញ ទីក្រុងរយៈពេល៥នាទី ក៏​បានបង្ហាញ​ពីគំនិតក្នុងការ​កែលម្អតំបន់​រមណីយដ្ឋាន​វត្តភ្នំ ឱ្យ​ទៅជា​តំបន់​មួយ​ដែល​អ្នកទេសចរ​អាច​ដើរ​រយៈពេល​៥នាទី ដោយ​មាន​មុខងារ​ដូចជា សាលារៀន មន្ទីរពេទ្យ បន្ទប់ទឹក​សាធារណៈ សួន​បៃតង កន្លែង​ចត​រថយន្ត/ម៉ូតូ វិស័យ​ដឹកជញ្ជូន​សាធារណៈជាដើម។ ម៉ូលីឬទ្ធិរុទ្រ លើក​ឡើង​ថា សម្រាប់​គម្រោង​នេះ ក្រុម​របស់ខ្លួន​បានសិក្សាស្រាវជ្រាវ​អំពី​តំបន់វត្តភ្នំ ហើយ​មើល​ឃើញ​ថា តំបន់នេះ​អាចអភិវឌ្ឍ​បានភាពបៃតង​លើ៣ចំណុច រួមមាន ១. និរន្តរភាព​នៃការ​ថែរក្សា​បរិស្ថាន, ២.និរន្តរភាព​ក្នុងការ​លើក​តម្កើង​សេដ្ឋកិច្ច និង ៣.និរន្តរភាព​ក្នុងការ​ផ្សព្វផ្សាយ​សង្គម​និង​វប្បធម៌។

កញ្ញា ប៉ែន លីសា ជាសមាជិក​ក្រុម​នៃ​គម្រោង បេះដូង​បៃតង​នៃទីក្រុង​ភ្នំពេញ បន្ថែម​ថា ស្ថាបត្យកម្ម​ថ្មីដែល​ក្រុម​ខ្លួន​បង្កើត​ឡើង​នេះ គឺជា​ស្ថាបត្យកម្ម​ដែលមិន​ប៉ះពាល់​ស្ថាបត្យកម្ម​បុរាណ ដោយ​រៀបចំ​ឡើងវិញ​នូវហេដ្ឋា​រចនាសម្ព័ន្ធ​មួយចំនួននៅ​ខាងមុខ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ សួន​មាត់ទន្លេ និង​កែលម្អព្រែក​ជីកថ្មី ​ដើម្បី​រំដោះ​ទឹកកុំឱ្យលិច​ ក៏ដូចជាផ្ដល់ជាផ្លូវ​អាកាសមួយដែល​ជាលំហបៃតង​សម្រាប់អ្នកដើរ។

ក្រុមជ័យលាភីលេខ៣៖ បេះដូងបៃតងនៃទីក្រុងភ្នំពេញ ទីក្រុងរយៈពេល៥នាទី

រមណីយដ្ឋាន​វត្ត​ភ្នំ ត្រូវ​បាន​គេ​ចាត់ទុកថា គឺជា​បេះដូង​នៃ​រាជធានី​ភ្នំពេញ ដែល​មាន​កម្ពស់ ២៧ម៉ែត្រ ​​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៣៧៣ ​ជា​សំណង់​សាសនា​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ក្នុង​រាជធានី​ភ្នំពេញ និងជា​កន្លែង​ទេសចរណ៍​ដ៏មាន​សក្ដានុពល។

ឯកឧត្តម ហង្ស សុតសំភារ អគ្គលេខាធិការ គណៈស្ថាបត្យករ​កម្ពុជា ដែលបាន​ចូលរួម​មើល​បទបង្ហាញពី​គំនិត​ស្ថាបត្យកម្ម​​របស់​ស្ថាបត្យករ​វ័យក្មេង ដែល​ឈ្នះជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​ស្នាដៃស្ថាបត្យកម្ម “ដង្ហើមទីក្រុង” មានប្រសាសន៍​ថា គម្រោងរបស់យុវជន​ទាំង៥ក្រុម គឺមាន​ទស្សនៈវិស័យ​ខុសៗគ្នា និង​មានលក្ខណៈ​ពិសេស​ខុសៗគ្នា ក្នុងការរៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធមួយ​ចំនួន​ពាក់ព័ន្ធជាមួយ​ទីតាំងវត្តភ្នំ ក៏ដូចជា​សួនច្បារ​ផ្សារចាស់ ដោយ​ការរៀបចំ​នេះ ត្រូវធ្វើយ៉ាងណា​ឱ្យទៅជា​កន្លែង​ទាក់ទាញ មិនត្រឹមតែ​ជាកន្លែង​គោរពសក្ការៈ ប៉ុន្តែជា​បេះដូង ជាកន្លែង​ទេសចរណ៍ កន្លែង​សុខភាព ជាកន្លែងជួបជុំ និងធ្វើយ៉ាងណា​ឱ្យអ្នករស់នៅ​ទីក្រុង​ភ្នំពេញ យក​រម្មណីយដ្ឋាន​វត្តភ្នំ ជាកន្លែង​ជួបជុំ​គ្រប់​ពេលវេលា ទាំង​ព្រឹក ទាំងថ្ងៃ ទាំងល្ងាច ទាំងយប់។

បើតាម​ឯកឧត្តម​អគ្គលេខាធិការ គំនិត​ដែលយុវជន​ជាស្ថាបត្យករ​ទាំងអស់​បានសិក្សា គឺជាការ​ចូលរួម​ជួយទៅ​ដល់អាជ្ញាធរ​ដែនដីក្នុងការ​ផ្ដល់ជា​គំនិត​យោបល់ ដើម្បីយកទៅ​ពិចារណា​ក្នុងការអនុវត្ត​ជាក់ស្ដែង ហើយថា ភាពចាំបាច់​មិនអាច​ខ្វះបាន គឺការទំនាក់ទំនង​រវាង​អ្នកបច្ចេកទេស វិស័យរដ្ឋ និងអាជ្ញាធរ​ដែនដី​ផ្ទាល់។

គួរ​ជម្រាប​ជូន​ថា ​ក្នុងការ​ប្រកួតស្នាដៃ​ស្ថាបត្យកម្ម “ដង្ហើមទីក្រុង” គេ​បាន​រកឃើញ​ជ័យ​លាភី​ចំនួន​៥ក្រុម ដែល​ រួមមាន ក្រុមដែល​ឈ្នះ​ជ័យ​លាភីលេខ១ គឺក្រុម វត្តភ្នំ – A Timeless Park, ជ័យលាភីលេខ២ ៖ ចំណងបៃតង, ជ័យលាភីលេខ៣ ៖ បេះដូងបៃតងនៃទីក្រុងភ្នំពេញ ទីក្រុងរយៈពេល៥នាទី, ជ័យលាភីលេខ៤ ៖ សេដ្ឋកិច្ចក្នុងអរិយធម៌បៃតង និង ជ័យលាភីលេខ៥ ៖ Rebirth៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *