ស្វ័យថែទាំខ្លួន ជួយកាត់បន្ថយស្ត្រេស បង្កើនទំនុកចិត្ត និងសុភមង្គលជីវិត

ស្វ័យថែទាំខ្លួនឯង (Self-care) ពាក់ព័ន្ធនឹងការធ្វើសកម្មភាពលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់បុគ្គលម្នាក់ៗ។ វាជួយកាត់បន្ថយភាពតានតឹង បង្កើនទំនុកចិត្តលើខ្លួនឯង និងបង្កើតសុភមង្គលជីវិត។ វិទ្យាសា្ថនជាតិសុខភាពផ្លូវចិត្ត (NIMH) របស់អាមេរិក បានចែងថា ការថែទាំខ្លួនឯងមានន័យថា ជាការយកពេលវេលា ដើម្បីធ្វើរឿង​ដែលអាចលើកកម្ពស់ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីរស់នៅបានល្អ។

សកម្មភាពនៃការថែទាំខ្លួនឯង (Self-care) អាចធ្វើឡើងតាមរយៈរូបភាពជាច្រើន ក្នុងនោះ មានការថែទាំសុខភាពរាងកាយ សុខភាពផ្លូវចិត្ត សុខភាពផ្លូវអារម្មណ៍ សុខភាពដួងវិញ្ញាណ សុខុមាលភាពសង្គម សុខុមាលភាពនៅកន្លែងធ្វើការ និងសុខុមាលភាពហិរញ្ញវត្ថុ។

ការថែទាំងសុខភាពរាងកាយ

ការថែទាំសុខភាពរាងកាយ ជាចំណែកមួយសំខាន់ ដែលជួយឱ្យមនុស្សមានភាពសកម្មក្នុងការរស់នៅ មានផលិតភាពខ្ពស់ និងមានភាពធន់ចំពោះបញ្ហា។ ការថែទាំងសុខភាពផ្លូវកាយ អាចធ្វើឡើងតាមរយៈការទទួលទានដំណេកបានគ្រប់គ្រាន់, ញ៉ាំអាហារជួយឱ្យសុខភាពល្អ, ការដើរ, ទទួលទានទឹកគ្រប់គ្រាន់, មានអនាម័យរាងកាយ និងសម្អាតកន្លែងរស់នៅឱ្យបានស្អាត។

ការថែទាំសុខភាពផ្លូវចិត្ត

ការថែទាំងសុខភាពផ្លូវចិត្ត គឺជាសកម្មភាពមួយ ដែលមនុស្សម្នាក់ធ្វើ ដើម្បីរក្សាទំនាក់ទំនងល្អ ជាមួយនឹងការគិត និងចិត្តរបស់ខ្លួន។ ការថែទាំសុខភាពផ្លូវចិត្តបានល្អ ផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្សម្នាក់ ជាពិសេសគឺកាត់បន្ថយហានិភ័យ នៃជំងឺ បង្កើនថាមពលរាងកាយ និងកាត់បន្ថយភាពតានតឹង។ ការថែទាំសុខភាពផ្លូវចិត្ត អាចធ្វើឡើងតាមរយៈ ការធ្វើលំហាត់ប្រាណ​ទៀងទាត់ ការអានសៀវភៅ ការរៀនជំនាញថ្មី ការបង្កើតទម្លាប់ថ្មី ការផ្ដាច់ខ្លួនពីពិភពឌីជីថល និងការរស់នៅដោយផ្ដោតលើបច្ចុប្បន្នភាព។

ការថែទាំផ្លូវអារម្មណ៍

មនុស្សម្នាក់ៗត្រូវរៀនពីរបៀបទទួលស្គាល់ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ការមើលថែអារម្មណ៍ខ្លួនឯង អាចជួយឱ្យបុគ្គលសិក្សាពីអារម្មណ៍ បង្កើនសមត្ថភាពយល់ចិត្តអ្នកដទៃ និងរៀនអំពីរបៀបទប់ទល់នឹងការប្រែប្រួលនៃអារម្មណ៍។ ដើម្បីថែរក្សាអារម្មណ៍ខ្លួនឯង អ្នកអាចអនុវត្តវិធីសាស្ត្រមួយចំនួនដូចជា ការសរសេរកំណត់ហេតុ ការធ្វើសម្មាធិ បង្ហាញក្ដីស្រឡាញ់ និងដឹងគុណចំពោះខ្លួនឯង ស្ដាប់តន្រី្ត និងបង្កើតដែនកំណត់ក្នុងការរស់នៅសម្រាប់ជីវិតខ្លួនឯង។

ការថែទាំដួងវិញ្ញាណ

ការថែទាំងដួងវិញ្ញាណ ជាសកម្មភាព ដែលផ្តោតលើការពង្រឹងសុខភាពខាងវិញ្ញាណ និងព្រលឹង។ សកម្មភាពទាំងនោះ មានដូចជា ការបួងសួង និងសម្មាធិ ធ្វើយូហ្គា ការឆ្លុះបញ្ចាំងពីខ្លួនឯង ការចំណាយពេលជាមួយធម្មជាតិ និងការសម្រាក។

សុខុមាលភាពសង្គម

មនុស្សជាសមាជិកសង្គម ដែលត្រូវការទំនាក់ទំនងជាប្រចាំ។ ទំនាក់ទំនងសង្គម មានអត្ថប្រយោជន៍សម្រាប់សុខភាព និងសុខុមាលភាពមនុស្សម្នាក់ ខណៈការនៅដាច់ដោយឡែក អាចជះឥទ្ធិពលអវិជ្ជមានលើសុខភាពផ្លូវចិត្ត ផ្លូវអារម្មណ៍ និងរាយកាយ។ ការលើកកម្ពស់សុខុមាលភាពសង្គម អាចកាត់បន្ថយ ជំងឺធ្លាក់ទឹកចិត្ត ជំងឺវិកលចរិត ជំងឺថប់បារម្ភ និងជំងឺបាយប៉ូឡា។

សុខុមាលភាពនៅកន្លែងធ្វើការ

ការស្ទង់មតិរបស់សមាគមអ្នកចិត្តសស្ត្រអាមេរិក (APA) ឆ្នាំ២០២០ រកឃើញថា បុគ្គលិក ៣នាក់ក្នុងចំណោម ៥នាក់ ជួបប្រទះនឹងអារម្មណ៍វិជ្ជមាននៅកន្លែងធ្វើការ ដូចជា បាត់បង់ការចាប់អារម្មណ៍លើការងារ អស់កម្លាំងចិត្ត អស់ថាមពល និងកង្វះការខិតខំប្រឹងប្រែងនៅកន្លែងធ្វើការ។ អ្នកអាចលើកកម្ពស់សុខុមាលភាពនៅកន្លែងធ្វើការតាមរយៈ ការចំណាយពេលជាមួយមិត្តរួមការងារក្រៅម៉ោងធ្វើការ, ចូលរួមសិក្ខាសាលា និងសន្និសីទផ្សេងៗ, ឈប់សម្រាកថែសុខភាពផ្លូវចិត្ត ឬវិស្សមកាល, គ្រប់គ្រងពេលវេលាឱ្យបានល្អ និងផ្អាកការឆ្លើយតបការងារ ឬសារនៅក្រៅម៉ោងធ្វើការ។

សុខុមាលភាពហិរញ្ញវត្ថុ

ការថែរក្សាសុខុមាលភាពហិរញ្ញវត្ថុ គឺជាកាតព្វកិច្ចមួយដ៏សំខាន់ ដើម្បីសម្រេចឱ្យបាននូវគោលដៅ និងបេសកម្មហិរញ្ញវត្ថុខ្លួនឯង។ ការសិក្សានៅឆ្នាំ ២០២២ បានបង្ហាញថា ការមានចំណេះដឹងហិរញ្ញវត្ថុ ជាផ្នែកមួយសំខាន់ ជួយឱ្យមនុស្សមានសុភមង្គលក្នុងការរស់នៅ។ សកម្មភាព ទាក់ទងនឹងការថែទាំ និងលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ មានដូចជា រៀបចំផែនការថវិកា សម្រាប់ចំណាយប្រចាំថ្ងៃ និងប្រចាំខែបានល្អ, រៀនអំពីរបៀបគ្រប់គ្រងលុយ, បង់ថ្លៃវិក្កយបត្រទាន់ពេលវេលា និងជួបពិគ្រោះជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ។

ការសិក្សាឆ្នាំ២០១៨ ដោយ BMC Medical Education បានរកឃើញថា ការចំណាយពេលថែទាំខ្លួនឯង អាចជួយកាត់បន្ថយអារម្មណ៍តានតឹង ពង្រឹងគុណភាពជីវិត និងបង្កើនភាពធន់ក្នុងការរស់នៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...