៦កត្តា​ដែល​រារាំង​ដំណើរ​ជីវិត​មិន​ឱ្យ​ឆ្ពោះ​ទៅ​មុខ

ក្នុង​បរិបទ​ដ៏​មមាញឹក និង​ភាព​ជឿនលឿន ធ្វើ​ឱ្យ​មនុស្ស​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​មុខ​ឥត​ឈប់ឈរ តែ​យ៉ាងណា ក៏​នៅ​មាន​កត្តា​មួយ​ចំនួន​បាន​រារាំង​ដំណើរ​ឆ្ពោះ​ទៅមុខ តួយ៉ាង ស្ថានភាព​ផ្លូវចិត្ត ការសម្រេចចិត្ត ការ​ជ្រើស​របៀប​រស់នៅ និង​ការ​មិន​ដោះលែង​អតីតកាល ក្លាយ​ជា​ចំណែក​មួយ បង្ក​ភាព​ស្មុគស្មាញ ចំពោះ​ការ​ពន្លឿន​ដំណើរ​ជីវិត​ឱ្យ​ឆ្ពោះ​ទៅមុខ។ ​តាមរយៈ គេហទំព័រ Theheartysoul បាន​បង្ហាញ​អំពី​កត្តា​ចំនួន​៦ ដែល​លោក​អ្នក​អាច​មើល​រំលង ហើយ​វា​គឺ​ជា​រារាំង​ដំណើរ​ឆ្ពោះ​ទៅមុខ។

១.មិន​ដោះស្រាយ​បញ្ហា​របួស​ផ្លូវចិត្ត ៖ តិច ឬ​ច្រើន មនុស្ស​អាច​មាន​បទពិសោធន៍​របួស​ផ្លូវចិត្ត​កាល​ពី​កុមារភាព ហើយ​បញ្ហា​នេះ​ងាយ​ជំរុញ​ឱ្យ​តានតឹង​ ប៉ះពាល់​អាកប្បកិរិយា រារាំង​ក្នុង​ការ​សាកល្បង និង​សម្ពាធ​ផ្លូវចិត្ត​រីកដុះដាល ដែល​ជា​ហេតុ​បង្ហាញ​ឱ្យ​ដឹង​ថា គួរ​រិះរក​វិធី​ក្នុង​ការ​ព្យាបាល និង​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​បញ្ចៀស​បញ្ហា​ធ្ងន់ធ្ងរ ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ភាព​លំបាក​ផ្ទាល់ខ្លួន​មក​បង្អាក់​ភាព​លូតលាស់​ទៅមុខ។

២.សម្ភារៈ​លើស​តម្រូវការ ៖ ទោះ​ចង់ ឬ​មិនចង់ បច្ចេកវិទ្យា​ដែល​ចេញ​ក្រោយ​គេ​បង្អស់​ មិនថា​ទូរស័ព្ទ ឬ​រថយន្ត វា​នឹង​ក្លាយ​ជា​ឥទ្ធិពល​ទាក់ទាញ​ចិត្ត​ឱ្យ​មនុស្ស​មាន​ការ​ចាប់​អារម្មណ៍​ចង់បាន ខណៈ​ស្ថានភាព និង​លទ្ធភាព​របស់​មនុស្ស​ជាទូទៅ​មិន​ដូចគ្នា ប៉ុន្តែ​ចង់​បាន​ដូចគ្នា។ ការ​កាត់​បន្ថយ​សម្ភារៈ​លើស​តម្រូវការ និង​ការ​ចំណាយ​ដែល​មិន​ចាំបាច់​ជា​កត្តា​រំងាប់ចិត្ត​ឱ្យ​ទទួល​ស្គាល់​ស្ថានភាព​ជាក់ស្ដែង និង​ការ​ជៀស​ចាក​ពី​ការ​ដេញ​តាម​សម្ភារៈនិយម គួរ​ងាក​មក​ផ្ដោត​លើ​ភាព​សាមញ្ញៗ និង​អ្វីៗ​ដែល​មាន​នៅ​ជុំវិញខ្លួន តួយ៉ាង​ដូចជា ការ​កម្សាន្ត​ក្បែរៗ​ផ្ទះ ស្រូប​ខ្យល់​ធម្មជាតិ និង​ទៅ​ទីកន្លែង​ដែល​មិន​ចាំបាច់​ត្រូវ​ចំណាយ​ថ្លៃៗ។

៣. មន្ទិល​លើ​សមត្ថភាព​ខ្លួនឯង ៖ ជាទូទៅ យើង​បាន​ដឹង​ហើយ​ថា មាន​តែ​យើង​ម្នាក់​គត់ ដែល​មាន​សមត្ថភាព​គូសវាស​វាសនា​ឱ្យ​ខ្លួន​ឯង​បាន។ ហើយ​ការ​សង្ស័យ​លើ​សមត្ថភាព​ខ្លួនឯង ពុំ​ចំណេញ​អ្វី​ដល់​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​សោះឡើយ ព្រោះ​កាល​ដែល​មិន​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង ក្លាយ​ជា​ចំណោទ​បញ្ហា​មួយ​រារាំង​ភាព​ជោគជ័យ និង​សុភមង្គល។ នៅ​ពេល​ដែល​ភាព​មន្ទិល​ចំពោះ​ខ្លួនឯង​ចូល​មក​គ្រប់គ្រង​ក្នុង​ខ្លួន​បាន នាំឱ្យ​មនុស្ស​បាត់បង់​ឱកាស​ភាព​រីករាយ ការ​អភិវឌ្ឍ​សមត្ថភាព និង​ការ​បំពេញ​ន័យ​ឱ្យជីវិត។

៤.បោះចោល​ការ​ផ្ដោត ៖ ផ្នត់គំនិត​ដែល​មាន​ទំនោរ​ផ្ដោត​លើ​ភាព​ខ្វះខាត​នៃ​ការ​រស់នៅ​ប្រចាំថ្ងៃ ដូចជា ថវិកា​មិន​គ្រប់គ្រាន់ ពេល​វេលា​មិន​អំណោយផល បាត់បង់​ឱកាស​ល្អៗ ដែល​សុទ្ធសឹង​តែ​ជា​កត្តា​នាំឱ្យ​ការរស់នៅ​ប្រចាំថ្ងៃ​មាន​ភាព​សោកសៅ​បន្តិចម្តងៗ បង្កើត​ទៅជា​អាការ​អស់កម្លាំង និង​ភាព​ភ័យខ្លាច។ ដូច្នេះ​ការ​បញ្ចៀស ភាព​អវិជ្ជមាន រក្សា​ស្ថានភាព​ផ្លូវចិត្ត និង​ថាមពល​បន្តឆ្ពោះ​ទៅមុខ​ទាមទារ​ឱ្យ​បោះចោល​នូវ​ការ​ផ្តោត​លើ​ផ្នត់​គំនិត​ខ្វះចន្លោះ។

៥.មិន​លើកលែង​ទោស​ឱ្យ​ខ្លួនឯង និង​អ្នកដទៃ ៖ ការ​លើកលែង​ទោស​ផ្ដល់​ផល​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។ ស្វែងយល់​ពី​បញ្ហា​ដែល​បាន​កើតមាន ប្រមូល​ទុក​ម្តុំ​នូវ​អារម្មណ៍​ខ្មាស​អៀន មិន​ស្រណុក​ចិត្ត ឬ​បន្ទុក​នៃ​សម្ពាធ​ផ្លូវចិត្ត។ ហើយ​ការ​លើកលែង​ទោស​ឱ្យ​ខ្លួន​ឯង និង​អ្នកដទៃ ជា​កត្តា​ជួយ​ជម្រះ​ចិត្ត​ឱ្យស្រឡះ បើក​ឱកាស​ទទួល​បទពិសោធន៍​ថ្មីៗ និង​បន្ត​ឆ្ពោះ​ទៅមុខ ។

៦.ទំនាក់ទំនង​គ្មាន​ផាសុកភាព ៖ ត្បិតថា ការ​មាន​ទំនាក់ទំនង​ជា​តម្រូវការ​មួយ នៃ​ការ​រស់នៅ ប៉ុន្តែ​មិនមែន​មានន័យ​ថា ត្រូវ​រក្សា​រាល់​គ្រប់​មនុស្ស​ទាំង​អស់​ដែល​ចូល​មក​ក្នុង​ដំណើរ​ជីវិត​នោះទេ ជាពិសេស​ទំនាក់ទំនង​ដែល​គ្មាន​ផាសុកភាព បាត់បង់​ភាព​រីករាយ និង​បង្ក​ទំនាស់​ជា​ជាង​ដំណោះស្រាយ គួរ​មាន​ការ​ដោះលែង​ចោល ព្រោះ​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​សុខភាព​ផ្លូវចិត្ត និង​សុខុមាលភាព​ទាំង​គ្រប់​ទ្វេភាគី ។​ គួរ​រក្សា​ទំនាក់ទំនង ដែល​នាំ​នូវ​សេចក្ដី​សុខ ភាព​រីករាយ មាន​ថាមពល​ផ្លូវចិត្ត រួម​ទាំង​ស្មារតី​ស្វាហាប់​ក្នុង​ការ​អភិវឌ្ឍ​ទៅមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *