ហេតុអ្វីឪពុកម្តាយ អ្នក​អាណាព្យាបាល ត្រូវចេះពី វិធីសាស្រ្ត​អប់រំកុមារ​ក្នុងវ័យ​មត្តេយ្យ​សិក្សា ដល់បឋមសិក្សា?

អ្នកជំនាញ​ក្នុងវិស័យ​អប់រំ បានបែងចែកការ​អភិវឌ្ឍន៍​កុមារ​ជា​ដំណាក់កាលចម្បងៗ​ចំនួន៥ ដោយ​ដំណាក់កាលនីមួយៗ​មានសារៈសំខាន់ ចាំបាច់ត្រូវមានការយកចិត្តទុកដាក់ពីឪពុកម្តាយ និងអ្នកអាណាព្យាបាល ក្នុងការ​ជួយ​ជំរុញការ​អភិវឌ្ឍ​ន៍​ទាំងផ្លូវកាយ និង​ផ្លូវចិត្ត។

អ្នកស្រី អ៊ុក សូនីតា អ្នកជំនាញអប់រំកុមារតូច នៃបណ្តាញ​សាលារៀនវ៉េស្ទឡាញន៍ មាន​ប្រសាសន៍ថា ការយល់ដឹងពីវិធីសាស្រ្ត​អប់រំ​កុមារ គឺមានសារៈសំខាន់ណាស់ ក្នុងនាមជា​ឪពុកម្តាយ អ្នកអាណាព្យាបាល។ លោកស្រីបញ្ជាក់ថា ក្នុងការ​ជួយ​គាំទ្រ​ទៅ​ដល់​ការ​រៀនសូត្រ​របស់កុមារ ឪពុកម្តាយ​ អ្នកអាណាព្យាបាល​ត្រូវ​ដឹងថា វ័យណា ឬដំណាក់កាលណា ឪពុកម្តាយត្រូវ​ជួយ និង​មើលថែទាំកូន​ដោយ​វិធីសាស្រ្ត​បែបណាខ្លះ?

បើតាម​អ្នកស្រី សូនីតា ក្នុងចំណោម​ដំណាក់កាលទាំង៥ នៃការ​អភិវឌ្ឍន៍​របស់កុមារ ដំណាក់កាលទី១ គឺជា​ដំណាក់កាលសំខាន់ (អាយុ០ឆ្នាំ ដល់អាយុ២ឆ្នាំ)។ ដំណាក់កាលនេះ គេហៅថា វ័យ​១ពាន់ថ្ងៃដំបូង ដែលត្រូវ​យកចិត្ត​ទុកដាក់ និង​មានភាពហ្មត់ចត់ តាំងពី​អាហារូបត្ថម្ភ ការ​ប្រើប្រាស់ថ្នាំសង្កូវ ការ​ថែរក្សា​ផ្លូវចិត្តជាដើម។ បន្ទាប់​មក​ដំណាក់កាលទី២ ចាប់ពីអាយុ៣ ដល់៥ឆ្នាំ គឺជាវ័យ​ដែល​កុមារ​ត្រូវ​ចូល​សាលា​មត្តេយ្យ ជា​វ័យចាប់ផ្តើម​រៀនដំបូង, វ័យនេះ ជាវ័យ​កុមារ​ត្រូវ​បង្រៀន​ឱ្យ​ចាប់កាន់ខ្មៅដៃ រៀនដើរ រៀនលោត រៀនធ្វើទំនាក់ទំនង​ជាមួយអ្នកអាណាព្យាបាល ជាមួយ​អ្នក​ប្លែកមុខ ក៏​ដូចជា​មួយ​មិត្តភក្តិ​នៅសាលារៀន។

ដោយឡែកដំណាក់កាលទី៣ គឺនៅក្នុងវ័យ៦ឆ្នាំ ដល់១២ឆ្នាំ ជាវ័យ​ចាប់ផ្តើម​ចូលរៀន។ អ្នកស្រី សូនីតា មានប្រសាសន៍ថា វ័យ​នេះ គឺកុមារ​ចាប់ផ្តើម​ដឹងថា សាលារៀនគឺជាកាតព្វកិច្ច​របស់គាត់ ។ ក្នុងវ័យនេះ ទាមទារ​ឱ្យ​លោកឪពុកអ្នកម្តាយ ចំណាយពេលវេលា​ជាមួយគាត់ ហើយ​ក៏​ជាវ័យដែល​ឪពុកម្តាយ​ អ្នកអាណាព្យាបាល ត្រូវ​ធ្វើជា​គំរូ​ដល់កូនៗផងដែរ។

“ឧទាហរណ៍ថា យើងចង់​ឱ្យគាត់ធ្វើកិច្ចការផ្ទះ តើក្នុងនាមយើងជាឪពុកអ្នកម្តាយ យើង​ទៅអង្គុយមើលទូរទស្សន៍ យើង​ទៅអង្គុយ​ក្បែរ​គាត់ចុចទូរស័ព្ទ ឬក៏​យើង​ទៅអង្គុយ​ក្បែរ​គាត់ ហើយណែនាំពន្យល់ដល់គាត់, អញ្ចឹងវិធីសាស្រ្ត​នៅ​ក្នុងការ​ជួយ​កុមារ​នៅវ័យបឋមនេះ គឺ ការធ្វើជាគំរូ…”

អ្នកជំនាញអប់រំកុមារតូចរូបនេះ​បញ្ជាក់ជាថ្មីថា វិធីសាស្រ្តក្នុងការ​អប់រំ​កុមារ គឺពិតជាមានសារៈសំខាន់ណាស់​ចំពោះ​កូនៗ ព្រោះថា ឪពុកម្តាយ គឺជា​ចំណែក​ធំមួយ​ក្រៅពីសាលារៀន ព្រោះថា កុមារ​អាច​ទទួល​បាន​លទ្ធផល​សិក្សាល្អ គឺត្រូវ​មានចំណែកធំ៣ គឺ​ការ​ចូលរួម​ចំណែក​ពី​ឪពុកម្តាយ ការ​រួមចំណែកពីសាលារៀន និង​ការ​ចូលរួម​ចំណែកពីកុមារផ្ទាល់ ទើប​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បានជោគជ័យក្នុងការ​សិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *