អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក ចំពោះថ្លៃសំបុត្រយន្តហោះជាបន្ទុករបស់សាម៉ីខ្លួន។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ ទំនាក់ទំនង និងបច្ចេកទេសអេឡិចត្រូនិក, អគ្គិសនីឧស្សាហកម្ម, អេឡិចត្រូនិកឧស្សាហកម្ម, ព័ត៌មានវិទ្យា, គ្រប់គ្រងអាជីវកម្ម, បច្ចេកទេសម្ហូបអាហារ, ប្រៃសណីយ៍ និងទូរគមនាគមន៍, ហិរញ្ញវត្ថុសាជីវកម្ម, ធនាគារ និងហិរញ្ញវត្ថុ, គណនេយ្យសាជីវកម្ម, គណនេយ្យ, សេវាផ្នែកច្បាប់, ភាសាកូរ៉េ, ភាសាអង់គ្លេស, ថែរក្សាសម្ផស្ស, និង ការអប់រំមត្តេយ្យសិក្សា។

លក្ខណ្ឌក្នុងការជ្រើសរើស បេក្ខជនទាំងពីរភេទមានអាយុចាប់ពី១៨ឆ្នាំឡើង ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (អាទិភាពសម្រាប់សិស្សដែលមាននិទ្ទេសល្អ) មានសុខភាពល្អ និងឧស្សាហ៍ព្យាយាមក្នុងការសិក្សា។

ជាមួយគ្នានេះ បេក្ខជនត្រូវបំពេញ និងភ្ជាប់ឯកសារមួយចំនួនដូចជា ប្រវត្តិរូបសង្ខេប (ជាភាសាខ្មែរ និងភាសាអង់គ្លេស) ព្រឹត្តិបត្តិពិន្ទុមធ្យមសិក្សាទុតិយភូមិ (ជាភាសាខ្មែរ និងភាសាអង់គ្លេស) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ជាភាសាខ្មែរ និងភាសាអង់គ្លេស) សំបុត្រកំណើត វិញ្ញាបនបត្របញ្ជាក់សុខភាព លិខិតឆ្លងដែនថតចម្លង (ចំនួន២សន្លឹក) លិខិតបញ្ជាក់ទីលំនៅអចិន្ត្រៃយ៍។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១២ ៨៣៩ ០៤០។ ចាប់ទទួលពាក្យពីថ្ងៃដំណឹងរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។