ការតាំងចិត្ត ជួយ យុវតី លឹម យ៉ុងយ៉ែរ សម្រេចក្តីប្រាថ្នាទៅបន្ត​ការសិក្សា​នៅ​ប្រទេសចិន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បំណងប្រាថ្នាចង់ទៅសិក្សា​នៅ​ប្រទេសចិន គឺជា​ក្តីស្រម៉ៃរបស់យុវតី លឹម យ៉ុងយ៉ែរ ចាប់តាំងពីថ្នាក់វិទ្យាល័យ។ ដើម្បីតាមចាប់ក្តីស្រម៉ៃនេះ ក្រោយប្រឡងបញ្ចប់ថ្នាក់ទី១២ភ្លាមៗ យ៉ុងយ៉ែរ បានស្វះស្វែង​រកដាក់ពាក្យ​អាហារូបករណ៍ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេសចិនភ្លាមៗ​ប៉ុន្តែមិនទទួលបានជោគជ័យ។ ក្រោយបរាជ័យចំនួន២ដង ទីបំផុតយុវតីរូបនេះ បានប្រឡងជាប់ទទួលបានអាហារូបករណ៍​ទៅ​សិក្សា​ជំនាញវិទ្យាសាស្រ្ត​កុំព្យូទ័រ នៅ​ប្រទេស​ចិន តាមរយៈអាហារូបករណ៍ អ.ម.ត ។

យុវតី លឹម យ៉ុងយ៉ែរ និយាយថា មុនទទួលបានអាហារូបករណ៍នេះ កញ្ញាធ្លាប់ដាក់ពាក្យស្នើសុំអាហារូបករណ៍​រដ្ឋាភិបាលចិន តាមរយៈការប្រកួតប្រជែងជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួនពីរដងហើយដែរ ប៉ុន្តែមិនទទួលបានជោគជ័យ។ កត្តាដែលមិនទាន់ទទួលបានជោគជ័យ យ៉ុងយ៉ែរ យល់ឃើញថា ប្រហែលជាមកពីខ្លួនមិនទាន់ត្រៀមខ្លួនបានគ្រប់គ្រាន់អំពីចំណេះដឹងមួយចំនួនដូចជា ការដាក់ពាក្យ ការត្រៀមខ្លួនក្នុងការសម្ភាសន៍ និងចំណេះដឹងទូទៅផ្សេងទៀត។

តែយ៉ាងណានៅពេលដាក់ពាក្យស្នើសុំអាហារូបករណ៍លើកទី៣ តាមរយៈអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) យ៉ុងយ៉ែរ ទទួលបានការណែនាំ និងការជួយសម្រួលពីសំណាក់សិស្សច្បងផង នាងអាចយល់ និងដឹងកាន់តែច្រើនអំពីដំណើរការដាក់​ពាក្យ​តាំងពីការចាប់ផ្ដើមដាក់ពាក្យស្នើសុំ រហូតដល់វគ្គសម្ភាសន៍ និងការដាក់ពាក្យផ្ទាល់ទៅកាន់សាលារៀនដែលត្រូវទៅសិក្សា កម្មវិធីសិក្សា ការធ្វើឯកសារ និងត្រៀមឯកសារផ្សេងៗផងដែរ។

« ខ្ញុំបានចាប់ផ្ដើមរៀនភាសាចិនដោយខ្លួនឯងតាំងពីចុងឆ្នាំថ្នាក់ទី៨ រហូតអាចប្រើប្រាស់ច្រើនគួរសម និងអាចស្វែងរកការងារធ្វើទាក់ទងនឹងការប្រើប្រាស់ភាសាចិនបានផងដែរ» កញ្ញា លឹម យ៉ុងយ៉ែរ ។

ព្រោះតែកត្តាជីវភាព យ៉ុងយ៉ែរ មិនមានឱកាសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យឡើយ បន្ទាប់ពីប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យនៅកំឡុងឆ្នាំ២០២២ ដោយ យ៉ុងយ៉ែរ បានចាកចេញពីស្រុកកំណើត​នៅ​ខេត្តព្រៃវែង មកកាន់រាជធានីភ្នំពេញ ហើយស្វែង​រក​ការងារជា​អ្នក​បកប្រែភាសាចិន នៅ​ក្នុង​ក្រុមហ៊ុន​ឯកជនមួយ។ ក្មេងស្រីមានភាពតស៊ូនឹងភាពលំបាករូបនេះបន្តថា ការធ្លាក់អាហារូបករណ៍ចំនួន២ដងសឹងតែធ្វើឱ្យនាងបោះបង់ក្ដីស្រមៃទៅបន្តការសិក្សានៅប្រទេសចិនហើយ ប៉ុន្តែកូនចិត្តមួយបានដាស់ស្មារតីថា ប្រសិនបើទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន នឹងធ្វើឱ្យនាងអាចមានឱកាសរៀនបន្ត និងទទួលបានប្រាក់ខែពីកម្មវិធីអាហារូបករណ៍ដែលអាចសម្រួលជីវភាពក្នុងកំឡុងពេលសិក្សាផងដែរ។

ក្រោយការតាំងចិត្តមិនបោះបង់ យ៉ុងយ៉ែរ ក៏អាចយកឈ្នះការប្រកួតប្រជែងជាមួយបេក្ខជនជាច្រើនរូប និងមានឱកាសទៅបន្តការសិក្សានៅប្រទេសចិនបានសម្រេចដូចក្ដីប្រាថ្នា។

ក្រោយជាប់ជាបេក្ខភាពទៅបន្តការសិក្សានៅប្រទេសចិន យុវតី លឹម យ៉ុងយ៉ែរ បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងរៀនសូត្រដល់ទីបញ្ចប់ និងឆ្លៀតស្វែងរកឱកាសការងារ ការចែករំលែកវប្បធម៌ផ្សេងៗដើម្បីជាបទពិសោធន៍មុនត្រឡប់មកប្រទេសកម្ពុជាវិញ។

ជាមួយគ្នានេះ យុវតី លឹម យ៉ុងយ៉ែរ ក៏សូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិតដែលបានផ្ដល់នូវអាហារូបករណ៍ដែលមានតម្លៃយ៉ាងជ្រាលជ្រៅមកដល់រូបនាង និងក៏អរគុណដល់ក្រុមការងារ អ.ម.ត សម្រាប់ការតម្រង់ទិស និងការតាមដានការដាក់អាហារូបករណ៍របស់សិស្សនិស្សិតទាំងអស់គ្នា ព្រមទាំងការយកចិត្តទុកដាក់របស់ពួកគាត់ ធ្វើអោយសិស្សនិស្សិតទាំងអស់មានទំនុកចិត្តលើការដាក់អាហារូបករណ៍លើកនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...