ទស្សនវិជ្ជាចំណេះដឹងស្នូលកសាងគុណតម្លៃជីវិតមនុស្ស

ទស្សនវិជ្ជាចំណេះដឹងស្នូលកសាងគុណតម្លៃជីវិតមនុស្ស
ភ្នែក (ចក្ខុវិញ្ញាណ)រាល់ពេលមនុស្សចាប់ផ្តើមគិតពិចារណាទៅលើទិដ្ឋភាពអ្វីមួយ មនុស្សតែងតែប្រើប្រាស់ការគិតពិចារណាជាមូលដ្ឋានក្នុងការសម្រេចចិត្ត ។ ការគិតពិចារណានោះ រមែងកើតឡើងតាមរយៈការប៉ះពាល់ដោយញាណរបស់មនុស្សទាំងប្រាំ រួមមានភ្នែក (ចក្ខុវិញ្ញាណ) ត្រចៀក (សោតវិញ្ញាណ) អណ្តាត (ជីវ្ហាវិញ្ញាណ) កាយ (កាយវិញ្ញាណ) និងច្រមុះ (ឃានវិញ្ញាណ) ។
ចំណែកការវិនិច្ឆ័យលើលទ្ធផលទទួលបានតាមញាណទាំងប្រាំរបស់មនុស្ស គឺអាស្រ័យលើចំណេះដឹង ពិសោធន៍ និងសមត្ថភាពនៃការគិតរបស់មនុស្ស ។ ដូច្នេះ លទ្ធផលនៃការសម្រេចចិត្តត្រូវផ្អែកទាំងស្រុងទៅលើទស្សនវិជ្ជា ឬទស្សនទានគំនិតដើមរបស់បុគ្គលណាម្នាក់ដែលទទួលស្គាល់ជាសកល ។
ច្រមុះ (ឃានវិញ្ញាណ)កាយ (កាយវិញ្ញាណ)អណ្តាត (ជីវ្ហាវិញ្ញាណ)ត្រចៀក (សោតវិញ្ញាណ)

ស្ថិតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃមនុស្សម្នាក់ៗចាំបាច់ត្រូវមានការសម្រេចចិត្តផ្ទាល់ខ្លួន ដោយផ្អែកលើមូលដ្ឋានទស្សនវិជ្ជា ហើយចំណេះដឹងស្តីពីទស្សនវិជ្ជាស្នូលជួយកសាងគុណតម្លៃជីវិតមនុស្ស និងសង្គមមនុស្ស ។ តើអ្វីជាទស្សនវិជ្ជា ? តើទស្សនវិជ្ជាកើតឡើងនៅពេលណា ?តើអ្វីជាទស្សនវិជ្ជា ? តើទស្សនវិជ្ជាកើតឡើងនៅពេលណា ?

អំពីកំណើតនៃទស្សនវិជ្ជា គេអាចសន្និដ្ឋានបានថា ទស្សនវិជ្ជាមាននិយមន័យជាច្រើន ហើយមានអ្នកគិតអំពីទស្សនវិជ្ជាក៏ច្រើន ។និយមន័យទាំងអស់របស់ទស្សនវិជ្ជា មានលក្ខណៈខុសគ្នាយោងតាមចំណាប់អារម្មណ៏ផ្ទាល់ខ្លួន និងភាពលម្អៀងរបស់ពួកគេ ។បើពិនិត្យមួយយ៉ាងល្អិតល្អន់ទន្ទឹមគ្នានេះ

ទន្ទឹមគ្នានេះ និយមន័យទាំងអស់
របស់ទស្សនវិជ្ជា មានលក្ខណៈខុសគ្នាយោងតាមចំណាប់អារម្មណ៏ផ្ទាល់ខ្លួន និងភាពលម្អៀង
របស់ពួកគេ ។

ពាក្យថា ទស្សនវិជ្ជា បានមកពីពាក្យក្រិចថា Philosophy ដោយពាក្យPhilia មានន័យថា ស្រឡា​ញ់​ ឬចូលចិត្ត និងពាក្យ Sophia មានន័យថា ស្លូតបូត ចេះដឹង បណ្ឌិត ឬពុទ្ធិ ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេ​សចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ។ស្រលាញ់ ចូលចិត្តស្លូតបូត ចេះដឹងបណ្ឌិត​ ពុទ្ធិវប្បធមអប់រំ ទេ​សចរណ៍

ទស្សនវិជ្ជាក្រិច (Greek philosophy)មានកំណើតដំបូងបង្អស់នៅសមុទ្រមេឌីទែរ៉ាណេ (Mediterranean) រវាងសតវត្សទី៧ មុនគ្រឹស្តសករាជ ។ មនុស្សដែលឱ្យនិយមន័យទស្សនវិជ្ជាដំបូងគេ គឺលោកតាលេស (Thales) ដែលជាអ្នកបង្កើតទ្រឹស្តីផ្នែកគណិតសាស្ត្រ ។ លោកតាលេសមានកំណើតនៅទីក្រុង Miletus តំបន់ឆ្នេរសមុទ្រនៃប្រទេសទួគីបច្ចុប្បន្ន ។តើទស្សនវិជ្ជាមាននិយមន័យយ៉ាងដូចម្តេច? លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេ​សចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ថា ផ្អែកតាមការសិក្សាស្រាវជ្រាវ ទស្សនវិជ្ជាមាននិយមន័យផ្សេងៗប្លែកៗគ្នា ។

SmithTitus Steven BittleAristotlePythagoras

លោកពីតាហ្គ័រ (Pythagoras) ទស្សនវិទូក្រិកបុរាណ បានផ្ដល់និយមន័យទស្សនវិជ្ជាថា គឺជាការស្រឡាញ់គតិបណ្ឌិត ។លោកអារីស្ដូត (Aristotle) បានឱ្យនិយមន័យទស្សនវិជ្ជា គឺជាការគិតដែលមានគោលបំណងខ្ពស់បំផុត ដែលទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍ទាំងអស់ ។លោក Steven Bittle យល់ថា ទស្សនវិជ្ជា គឺជាវិទ្យាសាស្ដ្រស្ដីអំពីភាវៈដែលនៅក្នុងការពិចារណា បុព្វហេតុ និងគោលការណ៍ខ្ពស់បំផុតរបស់វាគេអាចទទួលបានតែតាមរយៈជំនួយនៃវិចារណាញ្ញណរបស់មនុស្សតែមួយគត់ប៉ុណ្ណោះ ។លោក Titus និង Smith បានផ្ដល់នូវទស្សនៈ៥យ៉ាងស្ដីពីទស្សនវិជ្ជា ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក រួមមាន ៖
១. ឥរិយាបថផ្ទាល់ខ្លួនចំពោះជីវិត និងសាកលលោក
២. វិធីនៃការគិតពិចារណាបែបឆ្លុះបញ្ចាំង និងការអង្កេតប្រកបដោយវិចារណញ្ញាណ
៣. ការព្យាយាមដើម្បីទទួលបាននូវទស្សនៈរួមមួយ
៤. ការវិភាគពីភាសាតាមបែបតក្កវិជ្ជា និងបញ្ជាក់អត្ថន័យនៃពាក្យ និងបញ្ញត្ដិ
៥. និងជាចង្កោមបញ្ហា ហើយក៏ជាទ្រឹស្ដីស្ដីពីដំណោះស្រាយបញ្ហាទាំងនោះផងដែរ ។
“ថ្វីត្បិតមាននិយមន័យជាច្រើនក៏ពិតមែន ប៉ុន្តែគេអាចពន្យល់ជារួមមកវិញថា ទស្សនវិជ្ជា គឺជាការសិក្សាអំពីបញ្ហាសំខាន់ៗ ដូចជា អត្ថិភាព ភាវៈ ពុទ្ធិ សច្ចភាព សោភ័ណភាព យុត្តិធម៌ សុពលភាព ចិត្ត ភាសា …។ ទស្សនវិជ្ជា គឺជាការសិក្សាយ៉ាងហ្មត់ចត់ និងជាប្រព័ន្ធអំពីបញ្ហាសំខាន់ៗ ទាំងនៅក្នុងជីវិតប្រចាំថ្ងៃ ទាំងការប្រតិបត្តិជំនាញដទៃទៀត ។”  នេះបើតាមលោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេ​សចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ។

តើទស្សនវិជ្ជាមានសារ:
សំខាន់យ៉ាងដូចម្តេច?
ទស្សនវិជ្ជា គឺជាវិធីនៃការវិភាគអំពីបាតុភូតនៃជីវិតដែលគ្មានទីបញ្ចប់ ទាំងបាតុភូតធម្មជាតិ ទាំងបាតុភូតដែលបង្កើតឡើងដោយមនុស្ស និងផ្ដល់ឱ្យមនុស្សនូវទស្សនៈរិះគន់ និងទស្សនៈពិចារណាជ្រៅជ្រះពីជីវិតរបស់គេ ។ទស្សនវិជ្ជាជាមុខវិជ្ជាមួយជួយអ្នកសិក្សាឱ្យចេះគិត ពិចារណាបានត្រឹមត្រូវ ឈានទៅធ្វើការសម្រេចចិត្ដប្រកបដោយគតិបណ្ឌិត និងការប្រព្រឹត្ដិប្រកបដោយសីលធម៌ ដែលនាំឱ្យពួកគេទទួលបានសេចក្ដីសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ និងភាពសុខដុមរមនានៅក្នុងគ្រួសារ សហគមន៍ ជាតិ តំបន់ អន្ដរជាតិ និងពិភពលោកទាំងមូល ។យោងតាម Jonathan Cahnមនុស្សប្រកបដោយគតិបណ្ឌិត គឺជាអ្នកដែលមានការយល់ដឹងបែបទស្សនវិជ្ជា ។ មនុស្សបែបនេះ មិនអាចត្រូវគេបំភ័យតាមរយៈអំណះអំណាងបែបមានះ ឬបែបគម្ពីរនិយម (dogmatic statements) បានឡើយ ហើយគេត្រៀមតស៊ូប្រឆាំងនឹងអ្នកដែលត្រួតត្រាគំនិតរបស់គេ ។

លោកបណ្ឌិត
ឈត ប៊ុនថង
“ការសិក្សាទស្សនវិជ្ជា អាចផ្ដល់ជាកំពែងការពារប្រឆាំងនឹងទាសភាពខាងគំនិត (mental servitude) និងផ្ដល់នូវក្របខ័ណ្ឌមួយដែលនៅក្នុងនោះ យើងអាចគិត និងធ្វើអំពើប្រកបដោយបញ្ញា ។”

និស្សិត ឬអ្នកសិក្សាដែលបានឆ្លងកាត់ការសិក្សាមុខវិជ្ជា នឹងទទួលបានពុទ្ធិជាច្រើន ៖អ្នកសិក្សាស្គាល់ខ្លួនឯងកាន់តែច្បាស់ក្នុងទំនាក់ទំនង ។
និស្សិតក្លាយទៅជាធនធានមនុស្សពិត បង្រៀននិស្សិតឱ្យចេះឆ្ងល់ និងចេះសួរសំណួរដែលមានតម្លៃ ។
អ្នកសិក្សាធ្វើសេចក្ដីសម្រេចចិត្ដប្រកបដោយគតិបណ្ឌិតផ្អែកលើការវិនិច្ឆ័យត្រឹមត្រូវដែលអនុលោមតាមវិចារញ្ញណ និងបទពិសោធន៍ ប្រសើរជាងអាស្រ័យទៅលើវេទនារម្មណ៍ ។
និស្សិតមានការគិតដោយឯករាជ្យ ស្វ័យភាព ស្វ័យគ្រប់គ្រង ទស្សនវិស័យទូលាយពីជីវិត ប្រើប្រាស់ចំណេះដឹង សមត្ថភាព អំណាច ទ្រព្យសម្បត្តិ និងសក្ដានុពលរបស់ខ្លួនប្រកបដោយភាពចាំបាច់ សមហេតុផល និងសីលធម៌ ។
លោក Steven Bittle យល់ថា ទស្សនវិជ្ជា គឺជាវិទ្យាសាស្ដ្រស្ដីអំពីភាវៈដែលនៅក្នុងការពិចារណា បុព្វហេតុ និងគោលការណ៍ខ្ពស់បំផុតរបស់វាគេអាចទទួលបានតែតាមរយៈជំនួយនៃវិចារណាញ្ញណរបស់មនុស្សតែមួយគត់ប៉ុណ្ណោះ ។អ្នកសិក្សាមានសមត្ថភាពស្វែងរកការណ៍ពិត តាមរយៈគោលការណ៍ច្បាស់លាស់មុនធ្វើការសន្និដ្ឋានអំពីអ្វីមួយ ។អ្នកសិក្សាមានសមត្ថភាពពង្រីកលើការពិចារណា ជំនាញគិតហ្មត់ចត់ និងគិតសមហេតុ ដែលនាំទៅដល់សច្ចភាព និងយុត្ដិធម៌ ។

លោកបណ្ឌិត​ ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់បន្តថា ជាប្រពៃណីមែកធាងសំខាន់ៗរបស់ទស្សនវិជ្ជាមាន ៥ រួមមាន អស្តិរូបវិជ្ជា ពុទ្ធិវិជ្ជា តក្កវិជ្ជា សីលវិជ្ជា ឬទស្សនវិជ្ជាសីលធម៌ និងសោភណវិជ្ជា ។ មែកធាងរបស់ទស្សនវិជ្ជានេះ ជាប់ពាក់ព័ន្ធជាមួយប្រធានបទ ឬវិស័យមួយចំនួននៅក្នុងជីវភាពប្រចាំថ្ងៃ ។

ទស្សនវិជ្ជានអំពីច្បាប់ទស្សនវិជ្ជានយោបាយទស្សនវិជ្ជាអំពីវិទ្យាសាស្ត្រទស្សនវិជ្ជាអំពីសាសនាទស្សនវិជ្ជាអំពីចិត្តទស្សនវិជ្ជាអំពីភាសាទស្សនវិជ្ជាអំពីការអប់រំPhilosophy of educationPhilosophy of languagePhilosophy of mindPhilosophy of religionPhilosophy of sciencePolitical philosophyPolitical philosophy

ទស្សនវិជ្ជាអំពីវិទ្យាសាស្ត្រទស្សនវិជ្ជានអំពីច្បាប់ទស្សនវិជ្ជានយោបាយទស្សនវិជ្ជាអំពីសាសនាទស្សនវិជ្ជាអំពីចិត្តទស្សនវិជ្ជាអំពីភាសាទស្សនវិជ្ជាអំពីការអប់រំPhilosophy of educationPhilosophy of languagePhilosophy of mindPhilosophy of religionPhilosophy of sciencePolitical philosophyPhilosophy of law

អស្តិរូបវិជ្ជា (Metaphysics) ៖ សិក្សាអំពីសំណួរមូលដ្ឋានស្ដីអំពីតថភាព ធម្មជាតិនៃភាវៈ និងតថភាព (ភាវវិទ្យា/ontology, ចក្រវាលវិទ្យា/លោកធាតុវិទ្យា/cosmology, ហើយក៏សិក្សាអំពីអធិធម្មជាតិនិយម/ជំនឿខាងអធិធម្មជាតិ/mysticism, ទេវវិជ្ជា/សាសនវិជ្ជា/theology…)ដែរ ។
តក្កវិជ្ជា (Logic) ៖ សិក្សាអំពីគំរូនៃការគិតដែលផ្ដើមចេញពីមូលបដិញ្ញាពិតទៅដល់សន្និដ្ឋាន ។
ពុទ្ធិវិទ្យា (Epistemology) ៖ សិក្សាអំពីធម្មជាតិ ប្រភព សុពលភាព និងវិសាលភាពនៃពុទ្ធិនិងជំនឿ (សច្ចភាព/truth, យុត្តិកម្ម/justification ..., វិធីសាស្ត្រ / methodology) និងអ្វីដែលយើងអាចដឹងបាន ។ សីលវិជ្ជា ឬទស្សនវិជ្ជាសីលធម៌ (Ethics or moral philosophy ៖ សិក្សាអពីសំណួរនានាស្ដីអំពីរបៀបដែលមនុស្សគួរប្រព្រឹត្ត (សីលធម៌ គុណធម៌/ morality, virtue) និងសិក្សាអំពីតម្លៃមនុស្ស ។ សោភ័ណវិជ្ជា (Aesthetic) ៖ សិក្សាអំពីសញ្ញានៃសោភណភាព និងទស្សនវិជ្ជាអំពីសិល្បៈ (សិល្បៈ, សេចក្ដីរីករាយ, តម្លៃខាងអារម្មណ៍) ។

តើមនុស្សម្នាក់ៗចាំបាច់ត្រូវ
មានចំណេះដឹងទស្សនវិជ្ជា
ដែរឬទេ? ហេតុអ្វី?
អស្តិរូបវិជ្ជាទស្សនវិជ្ជាអំពីចិត្តពុទ្ធិវិទ្យាទស្សនវិជ្ជាអំពីសាសនាទស្សនវិជ្ជាអំពីចិត្តពុទ្ធិវិទ្យាអស្តិរូបវិជ្ជា

មនុស្សម្នាក់ៗចាំបាច់ត្រូវមានទស្សនវិជ្ជា (ដែលកើតឡើងពីការពិនិត្យ បទពិសោធន៍ ការពិចារណាផ្ទាល់ខ្លួនផង និងពីការសិក្សារៀនសូត្រ ឬការទទួលយកទស្សនវិជ្ជារបស់ ទស្សនវិទូនានាផង) ដើម្បីស្វែងយល់អំពីខ្លួនឯង ភាពជាមនុស្ស សង្គម ជីវិត ធម្មជាតិ និងបញ្ហាផ្សេងៗ ដែលកើតឡើងនៅក្នុងពិភពលោកនេះ។
ជួយអ្នកសិក្សាឱ្យចេះធ្វើសេចក្ដីសម្រេចចិត្ដប្រកបដោយគតិបណ្ឌិត ពោលគឺ ការសម្រេចចិត្ដមួយផ្អែកលើការវិនិច្ឆ័យត្រឹមត្រូវ ដែលអនុលោមតាមវិចារណញ្ញាណ និងបទពិសោធន៍ ជាជាងអាស្រ័យទៅលើវេទនារម្មណ៍ ។
មនុស្សត្រូវការទស្សនវិជ្ជា ដើម្បីវិភាគអំពីបាតុភូតនៃជីវិតដែលគ្មានទីបញ្ចប់ ទាំងបាតុភូតធម្មជាតិ ទាំងបាតុភូតដែលបង្កើតឡើងដោយមនុស្ស និងផ្ដល់ឱ្យមនុស្សនូវទស្សនៈរិះគន់និងទស្សនៈ ពិចារណាជ្រៅជ្រះពីជីវិតរបស់គេ ។ទស្សនវិជ្ជា ជាមុខវិជ្ជាមួយជួយអ្នកសិក្សាឱ្យចេះគិត ពិចារណាបានត្រឹមត្រូវ ឈានទៅធ្វើការសម្រេចចិត្ដប្រកបដោយគតិបណ្ឌិត និងការប្រព្រឹត្ដិប្រកបដោយសីលធម៌ដែលនាំឱ្យពួកគេទទួលបានសេចក្ដីសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ និងភាពសុខដុមរមនានៅក្នុងគ្រួសារ សហគមន៍ជាតិ តំបន់ អន្ដរជាតិ និងពិភពលោកទាំងមូល ។យោងតាម Jonathan Cahn  មនុស្សប្រកបដោយគតិបណ្ឌិត  គឺជាអ្នកដែលមានការយល់ដឹងបែបទស្សនវិជ្ជា ។ មនុស្សបែបនេះ មិនអាចត្រូវគេបំភ័យតាមរយៈអំណះអំណាងបែបមានះឬបែបគម្ពីរនិយម (dogmatic statements) បានឡើយ ហើយគេត្រៀមតស៊ូប្រឆាំងនឹងអ្នកដែលត្រួតត្រាគំនិតរបស់គេ។ ដូច្នេះ ការសិក្សាទស្សនវិជ្ជា អាចផ្ដល់ជាកំពែងការពារប្រឆាំងនឹងទាសភាពខាងគំនិត (mental servitude) និងផ្ដល់នូវក្របខ័ណ្ឌមួយ ដែលនៅក្នុងនោះ យើងអាចគិតនិងធ្វើអំពើប្រកបដោយបញ្ញា ។

ហេតុអ្វីបានជារាល់កម្រិតសិក្សានៅថ្នាក់ឧត្តមសិក្សា គេតម្រូវឱ្យនិស្សិតសិក្សាពីទស្សនវិជ្ជា ? លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ត្រង់នេះថា ទស្សនវិជ្ជា គឺជាឫសគល់ឬជាមាតានៃវិទ្យាសាស្ត្រដទៃទៀត ។ ជាមួយគ្នានេះ ទស្សនវិជ្ជាជួយឱ្យមុខវិជ្ជាដទៃទៀត និយាយ សរសេរ និងបង្កើតទឡ្ហីករណ៍ដោយមានភាពច្បាស់លាស់ ភាពជាក់លាក់ ភាពត្រឹមត្រូវ ភាពទាក់ទងគ្នា សង្គតិភាព ភាពត្រឹមត្រូវខាងហេតុផល ភាពពេញលេញ និងយុត្តិធម៌ ព្រមទាំងអាចគេចផុតពីវិរុទ្ធនិទស្សន៍នានា ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៧ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី