គន្លឹះកែច្នៃសៀវភៅដែលឈប់ប្រើប្រាស់ឱ្យ​មានប្រយោជន៍

ចំពោះបុគ្គលដែលស្រឡាញ់សៀវភៅខ្លាំង តែងប្រទះនូវបទពិសោធន៍មួយគឺ មានសៀវភៅចាស់ៗ ឬលែងត្រូវការអានជាច្រើនក្បាលតាំងទុកក្នុងទូ ។ ត្បិតថាសៀវភៅខ្លះចាស់ៗហើយអត្ថន័យក្នុងសៀវភៅទាំងនោះប្រើការមិនបានក៏ពិតមែន ប៉ុន្តែបើបោះចោលគឺគួរឱ្យស្តាយជាពន់ពេក។ ដូច្នេះមកដឹងពីគន្លឹះ នៃការកែច្នៃសៀវភៅចាស់ៗឡើងវិញតាមរយៈគេហទំព័រ Wealthofgeeks ដូចតទៅ ៖

១. បង្កើតទៅជាបណ្ណាល័យសម្រាប់មនុស្សទូទៅអាន ៖ កាលដែលប្រមូលសៀវភៅចាស់ៗ ធ្វើជាបណ្ណាល័យតូចមួយដាក់នៅក្រៅផ្ទះ ឬក្បែរផ្ទះ ដើម្បីឱ្យអ្នកដទៃមានឱកាសបានអានដែរ គឺជាការប្រើប្រាស់សៀវភៅចាស់ៗយ៉ាងមានប្រសិទ្ធភាព ដោយហេតុថា យើងបានចូលរួមចំណែក្នុងការជំរុញឱ្យមនុស្សជុំវិញខ្លួនចូលចិត្តអំណាន ជាពិសេសនោះគឺអ្នកជិតខាងតែម្តង។

២​. បរិច្ចាគ ៖ ការរៀបសៀវភៅដើម្បីបរិច្ចាគទៅកាន់បុគ្គលដទៃ មិនថានៅបណ្ណាល័យ ហាងសៀវភៅ ឬក៏ទីតំបន់ដែលមានតម្រូវការនោះទេ គឺបានផ្តល់គុណសម្បត្តិជាងយកទៅទុកចោល ហើយថែមទាំងក្លាយជាចំណែកនៃការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គមទៀតផង។

៣. ផ្លាស់ប្តូរសៀវភៅជាមួយមិត្តភក្តិ ៖ រៀបចំជាកម្មវិធីផ្លាស់ប្តូរសៀវភៅអាន ជាពិសេសជាមួយ​មិត្តដែលស្រឡាញ់សៀវភៅដែរ ។ ការផ្លាស់ប្តូរសៀវភៅគឺជាវិធីដ៏ល្អក្នុងការផ្តល់សៀវភៅចាស់ៗរបស់អ្នកឱ្យមានផ្ទះថ្មី និងទទួលបានសៀវភៅថ្មីមួយចំនួនមកវិញ។

៤. បង្កើតការតុបតែងដោយប្រើសៀវភៅ ៖ សៀវភៅដែលដាក់តម្រៀបគ្នា​នៅលើតុ គឺកំពុងតែពេញនិយមនៅក្នុងការតុបតែងផ្ទះ។ សម្រាប់សៀវភៅដែលនៅក្នុងសភាពល្អ លោកអ្នក​អាចបន្សំដាក់លើតុដើម្បីធ្វើឱ្យ​កន្លែងរបស់អ្នកកាន់តែស្រស់ស្អាត។ ប្រសិនបើអ្នកមានសៀវភៅដែលមិនសូវល្អ អាចលាបពណ៌លើវា និងបន្សំគ្នាដើម្បីបង្កើតជាផ្នែកតុបតែងដែលទាន់សម័យ ហើយ​ដាក់វាលើតុ ជាដើម។

៥. លក់សៀវភៅរបស់អ្នកតាមអនឡាញ ៖ ប្រសិនបើអ្នកមានសំណាង អ្នកអាចរកបានលុយពីការលក់សៀវភៅចាស់របស់អ្នកតាមអនឡាញ។ អ្នក​អាចផ្សព្វផ្សាយ​លក់សៀវភៅចាស់នោះ​នៅលើបណ្តាញសង្គម ឬគេហទំព័រផ្សេងទៀតដែលអ្នកអាចដាក់ការផ្សាយដោយសេរី។ ដើម្បីឱ្យវាបានប្រសិទ្ធភាព សូម​លក់សៀវភៅដែលមានសភាពល្អ និងមានតម្លៃសមរម្យ។ អ្នកក៏អាចផ្តល់ជូននូវតម្លៃបញ្ចុះសម្រាប់កញ្ចប់សៀវភៅ ឬផ្លាស់ប្តូរសៀវភៅរបស់អ្នកជាមួយវត្ថុផ្សេងទៀត។

៦. ផ្តល់សៀវភៅជាអំណោយ ៖ ការស្វែងរកអំណោយដ៏ល្អសម្រាប់មិត្តភក្តិ និងអ្នកជាទីស្រឡាញ់ គឺមានការលំបាកណាស់ ។ ដូច្នេះប្រសិនបើអ្នកមានសៀវភៅចាស់ៗណាដែលនៅមានសភាពល្អ អ្នកអាចធ្វើជាអំណោយបាន។ អំណោយជាសៀវភៅរបស់អ្នក គឺមានតម្លៃបំផុត ប្រសិនបើអ្នក​ទទួល​អំណោយ​ជាអ្នក​ចូលចិត្ត​ការអាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។