តើសុខភាពមាត់មិនល្អ ប៉ះពាល់ដល់សមធម៌សុខភាពយ៉ាងដូចម្ដេច?

យោងតាម WE Forum បានឱ្យដឹងថា មនុស្សជិត ៣,៥ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងមានបញ្ហាជំងឺមាត់ធ្មេញ ដែលក្នុងនោះមានដូចជា ប្រហោងធ្មេញ រលាកអញ្ចាញធ្មេញ និងជំងឺអញ្ចាញធេ្មញ ដែលនេះគឺជាស្ថិតិដ៏គួរឱ្យព្រួយបារម្ភមួយ នៅពេលដែលយើងចាប់ផ្ដើមពិចារណាអំពីទំនាក់ទំនង រវាងសុខភាពមាត់ធ្មេញ នឹងសុខភាពរាងកាយ និងផ្លូវចិត្ត។ គ្រាន់តែនៅក្នុងប្រទេសអាមេរិកមួយ មនុស្សពេញវ័យប្រមាណ ៤៧,២ភាគរយ ដែលមានអាយុចាប់ពី ៣០ឆ្នាំឡើងទៅ កំពុងប្រឈមមុខនឹងជំងឺអញ្ចាញធ្មេញ។ នេះគឺជាចំនួនមួយដ៏ច្រើន ដែលត្រូវមានការយកចិត្តទុកដាក់ ខណៈជំងឺនេះកំពុងប៉ះពាល់សុខភាពមនុស្សគ្រប់វ័យ រួមទាំងកុមារ មនុស្សចាស់ ជនពិការ និងអ្នកដែលមានចំណូលទាប។

វិសមភាពសុខភាពសំខាន់ៗជុំវិញពិភពលោកនៅតែបន្តកើតមានមួយផ្នែកធំ ដោយសារឧបសគ្គក្នុងការព្យាបាលមាត់ធ្មេញ, មានន័យថា ជារឿយៗបញ្ហាសុខភាពមាត់ធ្មេញ ដែលអាចការពារបាន ក្លាយទៅជាធ្ងន់ធ្ងរសម្រាប់មនុស្ស និងសហគមន៍ ដែលមានបញ្ហាខ្វះខាត ហើយប៉ះពាល់ដល់ទិដ្ឋភាពផ្សេងៗ នៃជីវិតប្រចាំថ្ងៃ និងលទ្ធភាពទទួលបានអនាគតមួយ ដែលមានសុខភាពល្អ។

ជំងឺមាត់ធ្មេញធ្វើឱ្យប៉ះពាល់ដល់សហគមន៍នៅជុំវិញពិភពលោក ។ ក្នុងឆ្នាំ ២០១៥ មនុស្សបានចំណាយទឹកប្រាក់ប្រមាណ ៣៥៧ពាន់លានដុល្លារ ដើម្បីព្យាបាលមាត់ធ្មេញ និងខាតបង់ទឹកប្រាក់ដោយប្រយោលចំនួន ១៨៨ពាន់លានដុល្លារ (ដូចជាការបាត់បង់ផលិតភាព ដោយសារតែអវត្តមានពីការងារ ឬការរៀនសូត្រជាដើម)។ ហេតុអ្វីបានជាបញ្ហានេះនៅតែបន្តកើតមាន?

ឧបសគ្គក្នុងការថែទាំសុខភាពមាត់ដោយសមធម៌

ឧបសគ្គចំពោះការព្យាបាល និងលើកកម្ពស់ការយល់ដឹងអំពី ជំងឺមាត់ធ្មេញ កើតឡើងដោយសារហេតុផលមួយចំនួន ដូចជា ការចំណាយខ្ពស់ ភាពឯកោនៃភូមិសាស្ត្រ រហូតដល់មានការភ័យខ្លាច និងថប់បារម្ភ កត្តាសង្គម និងសេដ្ឋកិច្ច។ ការសិក្សាបានបង្ហាញថា ការតម្រូវឱ្យចំណាយប្រាក់ខ្ពស់ខ្លាំងពេក សម្រាប់ការព្យាបាលមាត់ធ្មេញ ជារឿយៗបានធ្វើឱ្យមនុស្ស មិនស្វែងរកការព្យាបាលនៅពេលចាំបាច់។ វិបត្តិនេះបាននាំឱ្យមានបញ្ហាសេដ្ឋកិច្ច និងផលិតភាពការងារ ដោយការស្ទង់មតិបានរកឃើញថា ជិត ២៩ភាគរយនៃមនុស្សវ័យជំទង់ដែលមានប្រាក់ចំណូលទាប និងមនុស្សវ័យធ្វើការ នៅសហរដ្ឋអាមេរិក រាយការណ៍ថា បញ្ហាមាត់ និងធ្មេញរបស់ពួកគេ ប៉ះពាល់ដល់សមត្ថភាពរបស់គេក្នុងការសម្ភាសន៍ការងារ។

បញ្ហាចម្បងមួយទៀត គឺទាក់ទងនឹងការប្រាស្រ័យទាក់ទងជាមួយវេជ្ជបណ្ឌិត និងអ្នកជំងឺ រួមទាំងសមត្ថភាពផ្នែកវប្បធម៌ និងភាសារបស់អ្នកផ្ដល់សេវាថែទាំ និងចំណេះដឹងផ្នែកសុខភាពរបស់អ្នកជំងឺ។

អនាគតដ៏ភ្លឺស្វាងចាប់ផ្តើមដោយស្នាមញញឹមស្រស់ស្អាត

ការស្វែងយល់ពីបញ្ហានៅពីក្រោយភាពមិនស្មើគ្នា នៃសុខភាពមាត់គឺជារឿងសំខាន់។ វាជារឿងសំខាន់ដែលរដ្ឋាភិបាល ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំ ត្រូវយល់ពីអសមភាពសុខភាពមាត់ធ្មេញ និងចាត់វិធានការការពារ។ វិស័យធុរកិច្ច និងរដ្ឋាភិបាល អាចបង្កើតលទ្ធភាព ដើម្បីឱ្យប្រជាជនទទួលបានសុខភាពមាត់ធ្មេញ ដែលមានសមភាព ដោយអនុវត្តកម្មវិធី និងគោលនយោបាយសុខភាពមាត់ធ្មេញឱ្យកាន់តែប្រសើរឡើង ដោយរួមបញ្ចូលនូវសកម្មភាពមួយចំនួនដូចជា៖

  • ត្រូវធានាថា ប្រជាជននៅតាមសហគមន៍ទាំងអស់ មានចំណេះដឹង អំពីសុខភាពមាត់ធ្មេញរបស់ពួកគេ។
  • ចូលរួមជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីជំរុញការផ្សព្វផ្សាយអំពីសារៈសំខាន់នៃសុខភាពមាត់ធ្មេញ។ លើសពីនេះ បង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលអ្នកជំនាញផ្នែកថែទាំសុខភាព អំពីឥទ្ធិពលនៃសុខភាពមាត់ធ្មេញមកលើរាងកាយទាំងមូល។
  • ចាប់ផ្ដើមភាពជាដៃគូជាសកល និងក្នុងស្រុក ដើម្បីកែលម្អភាពចម្រុះនៅក្នុងកម្លាំងពលកម្មថែទាំសុខភាព ជូនដំណឹងអំពីគោលការណ៍ណែនាំអំពីគោលនយោបាយសុខភាព និងដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចសង្គមនៃសុខភាពមាត់ធ្មេញមិនល្អ។
  • ការប្រើប្រាស់បច្ចេកវិទ្យា និងការស្រាវជ្រាវទំនើប ដើម្បីដោះស្រាយបផលប៉ះពាល់​នៃសុខភាពមាត់ធ្មេញមិនល្អ ដើម្បីធានាបាននូវអនាគត ដែលមានសុខភាពល្អសម្រាប់ទាំងអស់គ្នា៕

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...