របៀបចិញ្ចឹមកូនរបស់ជនជាតិហូឡង់ ដែលធ្វើឱ្យ​កុមារមានសុខភាពផ្លូវចិត្តល្អបំផុត

របាយការណ៍ របស់អង្គការយូនីសេហ្វ បានបង្ហាញថា កុមារហូឡង់ គឺជាកុមារ ដែលមានសុភមង្គលបំផុតលើពិភពលោក។ របាយការណ៍នេះ គឺផ្អែកលើការតាមដានមួយ ដែលធ្វើឡើងក្នុងឆ្នាំ២០០៧ ហើយប្រទេសហូឡង់ ត្រូវបានគេដាក់ឈ្មោះថា ជាប្រទេសគម្រូនៃភាពរុងរឿងក្នុងវ័យកុមារភាព។ ស្ថាប័នមួយចំនួនទៀត ដូចជា Britain’s Chlid Poverty Action Group និង WE Forum បានចាត់ទុកកុមារហូឡង់ថា មានសុភមង្គលក្នុងការរស់នៅដូចគ្នាដែរ។ ដូច្នេះ តើឪពុកម្ដាយជនជាតិហូឡង់ ចិញ្ចឹមកូនឱ្យមានសុភមង្គលបំផុតលើពិភពលោក ដោយរបៀបណា ? ខាងក្រោមនេះ គឺជាអាថ៌កំបាំងចំនួន ៦ ដែលឪពុកម្ដាយជនជាតិហូឡង់ តែងតែអនុវត្ត។

១. អនុញ្ញាតឱ្យទារកគេងបានច្រើន ៖ ក្នុងឆ្នាំ២០១៤ ការសិក្សាមួយរបស់ទស្សនាវដ្តី European Journal of Developmental Psychology បានសិក្សាអំពីភាពខុសគ្នា នៃនិស្ស័យពីកំណើតរបស់ទារកជនជាតិអាមេរិក និងហូឡង់។ ការស្រាវជ្រាវបានសន្និដ្ឋានថា «ទារកជនជាតិហូឡង់ចូលចិត្ត សើច ញញឹម និងអោប ជាងទារកអាមេរិក។»

យោងតាមការសិក្សាបង្ហាញថា ទារកជនជាតិហូឡង់ មានអាកប្បកិរិយាស្ងប់ស្ងាត់ ដោយសារតែកាលវិភាគនៃការគេងរបស់ពួកគេ គឺគ្រប់គ្រាន់ ហើយពួកគេធ្វើសកម្មភាព ដែលមានអាំងតង់ស៊ីតេទាប។ ខណៈឪពុកម្ដាយជនជាតិអាមេរិក ត្រូវបានគេសង្កេតឃើញថា ឱ្យតម្លៃលើការធ្វើរឿងថ្មីៗ ដោយបង្ហាញ និងជំរុញឱ្យកុមារទទួលបានបទពិសោធថ្មីៗច្រើនជាង។ ម្យ៉ាងវិញទៀត ឪពុកម្ដាយជនជាតិហូឡង់ ផ្ដោតលើសកម្មភាពប្រចាំថ្ងៃនៅផ្ទះ និងផ្ដល់ភាពសំខាន់នៃការសម្រាកបានទៀងទាត់របស់កុមារ។ នៅពេលដែលទារកទទួលបានដំណេកដែលស្ងប់ល្អ ឪពុកម្ដាយរបស់គេក៏អាចសម្រាកបានល្អដែរ។ ការស្រាវជ្រាវបានបង្ហាញថា ជាមធ្យមជនជាតិហូឡង់ គេងចំនួន ៨ ម៉ោង ១២នាទី រៀងរាល់យប់។ តួរលេខនេះ គឺច្រើនជាងជនជាតិដទៃទៀតលើពិភពលោក។

២. កុមារចំណាយពេលច្រើនជាមួយឪពុកម្ដាយ ៖ នៅឆ្នាំ ១៩៩៦ រដ្ឋាភិបាលហូឡង់ បានបង្កើតច្បាប់ ដែលតម្រូវឱ្យបុគ្គលិកធ្វើការក្រៅម៉ោង និងពេញម៉ោង មានសិទ្ធិស្មើៗគ្នា។​ ការផ្ដល់សិទ្ធិនេះ គឺដើម្បីត្រួសត្រាយផ្លូវសម្រាប់ប្រជាជនឱ្យមានតុល្យភាពជីវិត និងការងារ។ ការបង្កើតវប្បធម៌ការងារក្រៅម៉ោង ជាហេតុផលមួយទៀត ដែលធ្វើឱ្យប្រជាជនហូឡង់ រស់នៅដោយសប្បាយចិត្ត។ ប្រទេសហូឡង់មានម៉ោងធ្វើការតិចបំផុតក្នុងមួយសប្ដាហ៍ ដោយមានត្រឹមតែ ២៩ ម៉ោងប៉ុណ្ណោះ នេះបើយោងតាមការសិក្សារបស់ OECD ក្នុងឆ្នាំ២០១៨។

ស្ទើរតែពាក់កណ្ដាលនៃចំនួនប្រជាជនពេញវ័យរបស់ហូឡង់ធ្វើការក្រៅម៉ោង ក្នុងនោះបុរសមាន ២៦,៨ ភាគរយ ធ្វើការតិចជាង ៣៦ ម៉ោងក្នុងមួយសប្ដាហ៍ និង ៧៥ភាគរយ នៃស្ត្រី ធ្វើការក្រៅម៉ោង។ ដូចគ្នានឹងស្ត្រីដែរ ឪពុកជនជាតិហូឡង់ភាគច្រើន ធ្វើការពេញម៉ោង ត្រឹមតែបួនថ្ងៃប៉ុណ្ណោះ។ ដូច្នេះ គេមានពេលយ៉ាងហោចណាស់មួយថ្ងៃ ដើម្បីចំណាយពេលជាមួយកូនៗ។

៣. កុមារមិនសូវមានសម្ពាធ ទោះរៀនមិនពូកែ ៖ ក្នុងចំណោមការសម្រេចចិត្តសំខាន់ៗរបស់ឪពុកម្ដាយ, ជនជាតិហូឡង់ចាត់ទុក ការជ្រើសរើសសាលារៀនសម្រាប់កូន ជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់កុមារ។ ក្នុងប្រទេសហូឡង់ គេមិនឱ្យតម្លៃខ្ពស់ខ្លាំងពេក លើ GPA និងការចូលរៀនក្នុងសាលាលំដាប់កំពូលនោះទេ។ ប៉ុន្តែការអប់រំ គឺផ្ដោតសំខាន់ទៅលើសុខុមាលភាព និងការអភិវឌ្ឍអត្តចរិត និងសីលធម៌សិស្ស។ គុណវុឌ្ឍថ្នាក់ឧត្តមសិក្សារបស់ប្រទេសហូឡង់ មានពីរប្រភេទ៖ ទី១ សញ្ញាបត្រដែលផ្ដោតលើការស្រាវជ្រាវ ត្រូវបានផ្ដល់ឱ្យសិស្សដោយសាកលវិទ្យាល័យ ចំណែកសញ្ញាបត្រតម្រង់ទិសវិជ្ជាជីវៈ ត្រូវបានផ្ដល់ដោយមហាវិទ្យាល័យ។ ការចូលរៀននៅសាកលវិទ្យាល័យភាគច្រើន មិនតម្រូវឱ្យសិស្សមានកម្រិតពិន្ទុជាក់លាក់នោះទេ អ្វីដែលសំខាន់នោះ គឺ ពួកគេត្រូវប្រឡងជាប់សញ្ញាបត្រកម្រិតវិទ្យាល័យ។

លោក Ruut Veenhoven សាស្រ្តាចារ្យផ្នែកសុភមង្គលនៅសាកលវិទ្យាល័យ Erasmus ទីក្រុង Rotterdam បានលើកឡើងថា «សាលាក្នុងប្រទេស​ហូឡង់ ផ្ដោតសំខាន់ក្នុងការលើកចិត្តសិស្ស ជាជាងសមិទ្ធផលដែលសិស្សសម្រេចបាន។ ផ្ទុយពីសាលានៅក្នុងប្រទេសបារាំង និងអង់គ្លេស ឱ្យតម្លៃខ្ពស់លើស្នាដៃ ឬសមិទ្ធផល ប៉ុន្តែការស្រាវជ្រាវរបស់លោកបានបង្ហាញថា ជំនាញសង្គម (Social skill) គឺជាផ្នែកសំខាន់នៃការបង្កើតសុភមង្គលជីវិត។ ជំនាញនេះ មានសារៈសំខាន់ជាង IQ ទៅទៀត។ »

៤. កុមារត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញមតិ ៖ សមាជិកក្នុងគ្រួសារទាំងអស់ មានសិទ្ធិក្នុងការបញ្ចេញមតិយោបល់ និងចរចា នៅពេលមិនសប្បាយចិត្តនឹងរឿងអ្វីមួយ។ សកម្មភាពនេះ អាចនឹងលំបាក នឿយហត់ និងទាមទារការអត់ធ្មត់ច្រើនពីសំណាក់ឪពុកម្ដាយ ប៉ុន្តែនេះជាអ្វីដែលអាណាព្យាបាលអាចបង្រៀនកូន ឱ្យចេះបង្កើតដំណោះស្រាយប្រកបដោយហេតុផល។ ម្យ៉ាងទៀត ទម្លាប់នេះ ធ្វើឱ្យកូនអាចដឹងអំពីរបៀបកំណត់ព្រំដែនសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់គេ និងមានឯករាជ្យភាព។ យ៉ាងណាក៏ដោយ ក្នុងនាមជាឪពុកម្ដាយ ត្រូវដឹងអំពីវិធីសាស្ត្រពន្យល់នឹងចរចាជាមួយកូន ព្រមទាំងត្រូវមានគោលជំហរផ្ទាល់ខ្លួនច្បាស់លាស់ នៅពេលពន្យល់កូនពីរឿងអ្វីមួយ។ ឧទាហរណ៍ នៅពេលដែលអ្នកចង់ឱ្យកូនចូលគេងលឿន អ្នកអាចពន្យល់ប្រាប់គេថា កូនត្រូវតែសម្រាកឱ្យបានច្រើន ដើម្បីឆាប់ធំ រឹងមាំ និងមានកម្ពស់ខ្ពស់ដូចអ្នកដទៃទៀត។

៥. កេ្មងត្រូវញ៉ាំសូកូឡា Hagel slag សម្រាប់អាហារពេលព្រឹក ៖ ការអង្គុយនៅតុ ដើម្បីញ៉ាំអាហារពេលព្រឹកជុំគ្នា គឺជាទម្លាប់ដ៏សំខាន់ សម្រាប់គ្រួសារហូឡង់។ លើសពីនេះ សមាជិកគ្រួសារ តែងតែរង់ចាំរហូតដល់ជុំគ្នា ទើបចាប់ផ្ដើមញ៉ាំអាហារ នេះគឺជាសីលធម៌រស់នៅមួយ។

យោងតាមរបាយការណ៍ របស់អង្គការយូនីសេហ្វ បានបង្ហាញថា ៨៥ភាគនៃកុមារហូឡង់ (អាយុចន្លោះពី ១១ ទៅ ១៥ឆ្នាំ) តែងតែញ៉ាំអាហារជាមួយគ្រួសាររបស់គេជារៀងរាល់ព្រឹក ហើយអាហារនោះទៀតសោត តែងតែមាន សូកូឡា Hagel slag ជានិច្ច។ តាមការស្រាវជ្រាវបានបង្ហាញថា ការញ៉ាំអាហារជុំគ្នា មិនត្រឹមតែជួយឱ្យលទ្ធផលនៃការសិក្សាកុមារល្អ និងកាត់បន្ថយបញ្ហាអាកប្បកិរិយាប៉ុណ្ណោះទេ សកម្មភាពនេះ ក៏ជាចំណែកនៃការពង្រឹងចំណងទំនាក់ទំនងក្នុងគ្រួសារដែរ។

៦. កុមារត្រូវបានលើកទឹកចិត្តឱ្យជិះកង់ ៖ ជនជាតិហូឡង់មិនឱ្យតម្លៃខ្ពស់លើការជិះឡាននោះទេ ដោយសារតែសណ្ឋានដីប្រទេសនេះ មានសភាពរាបស្មើ និងមានបណ្ដាញផ្លូវសម្រាប់កង់គ្រប់កន្លែង។ កង់បានក្លាយជា មធ្យោបាយធ្វើដំណើរមួយ ដ៏ពេញនិយមសម្រាប់ជនជាតិហូឡង់។ ជាមួយគ្នានេះ កុមារ ក៏ត្រូវបានលើកទឹកចិត្តឱ្យជិះកង់គ្រប់ទីកន្លែង និងគ្រប់លក្ខខណ្ឌអាកាសធាតុ។ ការជំរុញឱ្យកុមារជិះកង់គ្រប់ស្ថានការណ៍នេះ ឪពុកម្ដាយចង់បង្ហាញថា ជីវិតមិនមែនតែងតែស្រស់បំព្រងរហូតនោះទេ កូនពួកគេត្រូវចេះប្រឈមមុខនឹងព្យុះភ្លៀង និងឧបសគ្គដែលត្រូវដោះស្រាយជាច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..