អាការៈសម្គាល់ស្រាលៗនាំឱ្យមនុស្សមានសញ្ញាតានតឹងចិត្ត

សុខភាពផ្លូវចិត្តសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលគ្រប់រូប ។ ប្រសិនបើមនុស្សមិនបានថែទាំ ឬរកវិធីសាស្ត្រគ្រប់គ្រងស្ថានភាពផ្លូវចិត្តរបស់ខ្លួនបានល្អនោះទេ ច្បាស់ណាស់សម្ពាធទាំងឡាយជុំវិញខ្លួននឹងរុញច្រានឱ្យមនុស្សធ្លាក់ខ្លួនទៅជាបុគ្គលមានបញ្ហាធ្លាក់ទឹកចិត្ត នឹងឈានរកជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ឬតានតឹងចិត្តជាប្រចាំ (Strees) ។ ផលនៃការធ្លាក់ទឹកចិត្តរំខានយ៉ាងខ្លាំងដល់ការងារ ការសិក្សា និងដំណើរជីវិតរស់នៅប្រចំាថ្ងៃ ។

ការសិក្សាពីផលនៃការរំខានផ្លូវចិត្តជាសកលបានបង្ហាញថា សញ្ញាតានតឹងចិត្តជាប្រចាំ (Strees) កើតឡើងដោយសារសមត្ថភាពគ្រប់គ្រងចិត្តរបស់មនុស្សនៅមានកម្រិត គួបផ្សំនឹងផលរំខានពីកត្តាបរិស្ថានរស់នៅ ។ ជាមួយគ្នានេះ មានអាការៈសម្គាល់ស្រាលៗ ចំនួនប្រាំចំណុច ដែលនាំឱ្យមនុស្សកើតមានសញ្ញាតានតឹងចិត្ត។

១. ធុននឹងការងារដដែលៗ ៖ ការងារជាប្រភព នៃប្រាក់ចំណូល និងជាផ្នែកមួយនៃការកសាងសុភមង្គលរបស់មនុស្ស ។ ប៉ុន្តែពេលខ្លះការងារដដែលៗ ជាសម្ពាធផ្លូវចិត្តរ៉ាំរៃដែលកើតមានក្នុងចិត្តរបស់មនុស្សទៅវិញ ។ យើងអាចនិយាយបានថា មនុស្សជាសត្រូវនៃភាពចំ្រដែលក៏ថាបាន ហើយមនុស្សតែងចូលចិត្តអ្វីៗដែលថ្មី ច្នៃប្រតិដ្ឋ និងមានសិល្បៈជានិច្ច ។

អាស្រ័យដូច្នេះហើយទើបម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងបុគ្គល និងអ្នកជំនាញធនធានមនុស្សជាដើម តែងរកវិធីសាស្ត្រធ្វើការងារថ្មីៗដែលផ្តល់បរិយាកាសងាយស្រួលដល់បុគ្គល និងជួយកសាងសុខុមាលភាពផ្លូវចិត្តបុគ្គលិក កុំឱ្យទទួលរងសម្ពាធធ្ងន់ធ្ងរណាមួយពីការងារ ។ ភាពធុញថប់ដោយសារសម្ពាធការងារ ងាយឱ្យមនុស្សបោះបង់ការងារ ហើយបង្កើតបានជាទម្លាប់បោះបង់ការងារជាបន្តបន្ទាប់ ឬផ្លាស់ប្តូរការងារពីកន្លែងមួយទៅកន្លែងមួយ ព្រោះតែគោលដៅស្វែងរកភាពសុខស្រួលពីការងារ ។

២. ប្រើពាក្យរង់ចាំបន្តិច ៖ អារម្មណ៍បែបនេះមនុស្សជាច្រើនតែងតែមាន គឺកើ់តឡើងដោយសារភាពនឿយហត់ពីការងារ ឬការសិក្សា អាចបណ្តាលមកពីពេលវេលាអំណោយផលច្រើនពេក ឬទម្លាប់បង្កើតពាក្យសន្យាដល់ខ្លួនឯង ។ ទម្លាប់រង់ចាំពេលនេះ ឬពេលនោះដើម្បីធ្វើកិច្ចការ ម្តងជាពីរដងមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែបើច្រើនដល់ពេក នោះក៏ជាសញ្ញាមួយបញ្ជាក់ថា បុគ្គលមានភាពខ្ជិលច្រអូស និងកំពុងទទួលរងសម្ពាធផ្លូវចិត្តអ្វីមួយជាក់ជាពុំខាន ។

៣. ប្រើអារម្មណ៍គ្រប់គ្រងចិត្ត ៖ យកចិត្តគ្រប់គ្រងអារម្មណ៍ ប្រសើរជាងអារម្មណ៍គ្រប់គ្រងចិត្ត នេះជាឃ្លាដែលអ្នកសិក្សាចិត្តវិទ្យាតែងពន្យល់អំពីការគ្រប់គ្រងចំណង់ចិត្តរបស់មនុស្ស ។ មនុស្សគ្រប់រូបសុទ្ធសឹងតែមានអារម្មណ៍ ប៉ុន្តែអារម្មណ៍មិនមែនជាការពិត ឬជាកម្មវត្ថុជាក់លាក់ដូចស្ថានភាពចិត្តនោះទេ ។ ជម្រើសល្អបំផុតត្រូវបញ្ជៀសការសម្រេចចិត្តដោយប្រើអារម្មណ៍ តែផ្ទុយទៅវិញត្រូវយកចិត្តទៅលើបញ្ជាអារម្មណ៍ ឬគ្រប់គ្រងអារម្មណ៍ឱ្យបានល្អបំផុត ។

ឧទាហរណ៍បុគ្គលម្នាក់មានអារម្មណ៍ថា ចង់សរសេរសារមិនសប្បាយចិត្តនឹងនរណាម្នាក់នៅលើបណ្តាញសង្គមរបស់ខ្លួន នោះនឹងសរសេរបានដោយងាយប្រសិនបើមិនបានយកចិត្តមកគ្រប់គ្រង ។ ប៉ុន្តែបើបុគ្គលយកចិត្តគ្រប់គ្រងអារម្មណ៍វិញ នោះគេនឹងរកវិធីសាស្ត្ររំងាប់អារម្មណ៍នោះដោយងាយស្រួល មានភាពរឹងមាំ និងថ្លៃថ្នូរបំផុត ។ រឿងផ្សេងក៏បែបនេះដែរ ។

៤. អារម្មណ៍ប្រៀបធៀបតាមលងបន្លាចខ្លួន ៖ ជីវិតប្រចាំថ្ងៃការប្រៀបធៀបតែងតែមានជានិច្ច មិនអាចកាត់ផ្តាច់ពីជីវភាពរស់នៅបានឡើយ ។ ការប្រៀបធៀបវិជ្ជមានទាំងនោះ ដូចជា ឃើញគេរៀនពូកែត្រូវប្រឹងរៀននឹងគេ និងឃើញជីវភាពគេធូរធា គឺត្រូវខិតខំប្រឹងរកនឹងជាដើម ។ បន្ថែមលើនេះ ការប្រៀបធៀបដែលនាំឱ្យកើតមានអាការៈរំខានដល់ចិត្ត គឺប្រៀបធៀបសម្ភារនិយមកំពុងប្រើប្រាស់ ប្រៀបធៀបតំណែង ឋានៈតួនាទី វង្សត្រកូល និងប្រៀបធៀបវ័យ ។

ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃច្រើនពេកអាចឱ្យមនុស្សភ្លេចអភិវឌ្ឍន៍ខ្លួនឯង ឬបោះបង់គោលដៅរបស់ខ្លួនដោយងាយ ព្រោះគិតថា មិនឈ្នះ មិនកើត ទៅមិនរួច និងធ្វើមិនបាន ។ ការប្រៀបធៀបខ្លាំងពេកជាសម្ពាធផ្លូវចិត្តដ៏ធ្ងន់របស់មនុស្ស ។

៥. ដាក់ទណ្ឌកម្មខ្លួនឯងលើបណ្តាញសង្គម ៖ សព្វថ្ងៃបណ្តាញសង្គមដើរតួនាទីសំខាន់ និងមានឥទ្ធិពលដល់សុខភាពផ្លូវចិត្តបុគ្គល ។ មនុស្សប្រើប្រាស់បណ្តាញសង្គមបានត្រឹមត្រូវ នឹងទាញបានប្រយោជន៍ជាច្រើនពីបណ្តាញសង្គមដើម្បីជួយកសាងគុណភាពជីវិត ។ ចំណែកអ្នកយកបណ្តាញសង្គមជាមធ្យោបាយបំពេញបេសកកម្មមនោសញ្ចេតនាគ្រប់រឿង គឺកំពុងដាក់ខ្លួនឯងជាតួអង្គស្ទើគ្រប់សាច់រឿងលើបណ្តាញសង្គម ដែលងាយធ្វើឱ្យអារម្មណ៍វិលវល់ទៅតាមរឿងរ៉ាវសង្គមនីមួយៗគ្មានទីបញ្ចប់ ។ រូបភាពប៉ះទង្គិចផ្លូវចិត្តស្រាលៗនេះ យូរទៅបង្កើតជាសញ្ញាតានតឹងចិត្តចំពោះសង្គម ខ្លួនឯង និងមនុស្សជុំវិញខ្លួន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...