លោកជំទាវ គឹម សេដ្ឋានី ៖ ដើម្បីទទួលបានការអប់រំបែបឌីជីថល ចាំបាច់ត្រូវមានសាលារៀនឌីជីថល គ្រូបង្រៀនឌីជីថល និងសិស្សឌីជីថល

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្របង្រៀនសៀវភៅគោល បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ថា្នក់ទី១០” កាលពីពេលថ្មីៗនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីទទួលបានការអប់រំបែបឌីជីថលចាំបាច់ត្រូវមានសាលារៀនឌីជីថល គ្រូបង្រៀនឌីជីថល និងសិស្សឌីជីថល។

លោកជំទាវ គឹម សេដ្ឋានី បញ្ជាក់បន្ថែមថា នាឆ្នាំ២០២២ កន្លងមកនេះ នៅក្នុងសន្និបាតអប់រំពិភពលោក របស់អង្គការសហប្រជាជាតិ (UN) បានប្រកាសថា ឆ្នាំ២០២២ ជាឆ្នាំបរិវត្តកម្មវិស័យអប់រំ ដែលត្រូវផ្សារភ្ជាប់ការប្រើប្រាស់ឌីជីថល ក្នុងកាបង្រៀន និងរៀន ក្នុងបរិបទការស្តារឡើងវិញវិស័យអប់រំក្រោយការរីករាលត្បាលជំងឺ Covid-19។ ទន្ទឹមគ្នានេះ ដើម្បីទទួលបានការអប់រំបែបឌីជីថលបាន យើងត្រូវមានសមាសធាតុចំនួនបីសំខាន់គឺ សាលារៀនឌីជីថល គ្រូបង្រៀនឌីជីថល និងសិស្សឌីជីថល។

រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា គឺគាំទ្រ ចំពោះការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើងដែលជាការចូលរួមលើកកម្ពស់គុណវឌ្ឍិគ្រូបង្រៀន ទៅលើផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាការអប់រំឌីជីថលនៅកម្ពុជា។ លើសពីនេះ មូលដ្ឋាននៃការស្រាវជ្រាវ ការអភិវឌ្ឍសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់ ដើម្បីឱ្យការអប់រំកាន់តែមានប្រសិទ្ធភាព។

ដូចគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងថា “ការអប់រំឌីជីថល គឺជាយុទ្ធសាស្ត្រគន្លឹះមួយក្នុងចំណោមយុទ្ធសាស្ត្រផ្សេងទៀត ដើម្បីជំរុញការធ្វើបរិវត្តកម្ម នៃប្រព័ន្ធអប់រំ”។ នេះមានន័យថា លោកគ្រូ អ្នកគ្រូ ជាភ្នាក់ងារនៃការផ្លាស់ប្តូរ ដើម្បីសម្រេចបាននៃការធ្វើបរិវត្តកម្មវិស័យអប់រំ។  

សូម​បញ្ជាក់ថា វគ្គបណ្តុះបណ្តលស្តីពី “វិធីសាស្ត្របង្រៀនសៀវភៅគោល បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ថា្នក់ទី១០” មានគោលបំណងបំប៉នសមត្ថភាពគ្រូបង្រៀន ICT លើវិធីសាស្ត្របង្រៀនតាមសៀវភៅសិក្សាគោលបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ថា្នក់ទី១០ ដើម្បីលើកកម្ពស់គ្រូបង្រៀន ICT ទៅលើវិធីសាស្ត្របង្រៀនថ្មីៗ ស្របទៅតាមបំណិនសតវត្សទី២១ បរិបទសេដ្ឋកិច្ចសង្គមឌីជីថល និងកម្មវិធីសិក្សាលម្អិតថ្មី ឆ្នាំ២០១៨-២០២៣។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់នៅខែតុលា ឆ្នាំ២០២៣ ដោយមានគ្រូបង្រៀនមុខវិជ្ជា ICT ចំនួន ៣០០នាក់ មកពីវិទ្យាល័យគោលដៅទូទាំងប្រទេសចំនួន ១៥០វិទ្យាល័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....