គន្លឹះក្នុងការគ្រប់គ្រង និងប្រើប្រាស់ពេលវេលាប្រចាំថ្ងៃ

ការប្រើ​​​​​​ប្រាស់ ឬគ្រប់គ្រងពេលវេលា ក្លាយជាប្រធានបទដ៏ពេញនិយមមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលគេលើកយកម​​​​​​​​កជជែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនថានៅកន្លែងសិក្សា ការងារ និងការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃនោះទេ ដោយហេតុថា វាជួយសម្រួលក្នុងការស់នៅ ថែមទាំងជំរុញផលិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តភាព និងសុខុមាលភាព ។ ពេលក្រឡេកមើលទៅម៉ោងម្តងៗ តើលោកអ្នកធ្លាប់ទទួលអារម្មណ៍ថា​​​​​​​​​រយៈពេលមួយថ្ងៃពេញនេះ ហាក់មិនគ្រប់គ្រាន់ទាល់តែសោះ ហើយនៅមានភារកិច្ចជាច្រើនទៀតដែលមិនទាន់ធ្វើ​ឱ្យកើតការនូវឡើយ? បើតាមគេហទំព័រ GOOD MEN PROJECT បានលើកយកគន្លឹះ១០ចំណុចដើម្បីបង្ហាញអំពីការគ្រប់គ្រង និងការប្រើប្រាស់ពេលឱ្យមានប្រសិទ្ធភាព។

១. រៀបចំគោលដៅនិងយុទ្ធសាស្រ្ត ៖ ចំពោះគោលដៅ និងយុទ្ធសាស្រ្ត គឺត្រូវតែច្បាស់អំពីគោលដៅក្នុងរយៈពេលវែង និងរយៈពេលខ្លី ។ ដោយសរសេរចំណុចទាំងនោះ ចូលទៅក្នុងក្រដាសសៀវភៅ។ ទន្ទឹមគ្នានោះក៏ត្រូវច្បាស់ផងដែរ អំពីអ្វីដែលអ្នកពិតជាមានចំណង់ក្នុងការសម្រេចកិច្ចការធុរៈទាំងនោះ។ ហើយតើមូលហេតុអ្វី បានជាអ្នកចង់ធ្វើកិច្ចការនោះឱ្យចេញជាសមិទ្ធផល ? កាលដែលធ្វើបែបនេះ គឺដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ថាអ្វីទៅដែលគួរតែសម្រេចឱ្យបាន ថែមទាំងបង្កភាពងាយស្រួលពេលធ្វើផែនការដើម្បីបញ្ចប់ភារកិច្ចនោះ។

២. ផ្តោតលើអ្វីដែលជាអទិភាពបំផុត ៖ ធ្វើសកម្មភាព ដែលឆ្លើយតបនឹងទំនួលខុសត្រូវ ហើយនឹងមហិច្ឆតា គឺពិតជាចាំបាច់ក្នុងការស្គាល់អ្វីទៅ គឺជារឿងដែលអទិភាពជាងគេក្នុងការពង្រីក អ្វីដែលលោកអ្នកកំពុងរំពឹងទុកដូចជា អាជីវកម្ម ការពង្រឹងសមត្ថភាព។ មួយវិញទៀត ការដឹងពីសកម្មភាពអទិភាព ប្រៀបដូចជា កំពុងកសាងមូលដ្ឋានគ្រឹះមួយ ដែលមានភាពរឹងមាំ។ តាមរយៈការចំណាយពេល និងថាមពល ឱ្យស្របទៅនឹងអ្វីដែលលោកអ្នកចង់បាន ដែលជាលទ្ធផលអាចនាំឱ្យលោកអ្នករីករាយជាមួយនឹងអ្វីដែលខ្លួនមាន និងជំរុញឱ្យមានលទ្ធភាព ឬផលិតភាពក្នុងរយៈពេលវែង រួមទាំងសេចក្ដីសម្រេចនានាផងដែរ។

៣. រៀបចំពេលវេលា ៖ ចំណែកសំខាន់ នៃការបង្កើនផលិតភាព គឺពេលវេលា វាជាចំណុចសំខាន់ក្នុងការជំរុញរបៀបវារៈនេះ ដូច្នេះការកំណត់ផែនការជាក់លាក់ ក៏ជាផ្នែកមួយជួយឱ្យការប្រើប្រាស់ពេលមានប្រសិទ្ធភាព ថែមទាំងកាត់បន្ថយភាពភ័យខ្លាចទាក់ទងនឹងការមិនបានបំពេញកិច្ចការមួយចំនួនដែលបានកំណត់ទុកពីមុនៗ ឬកាត់បន្ថយក្ដីបារម្ភអំពីការមិនមានពេលគ្រប់គ្រាន់សម្រាប់បំពេញបេសកកម្មជីវិត។

៤. ហ៊ានបដិសេធ ៖ មុនពេលដែលលោកអ្នក ចាប់កាន់ ឬទទួលភារកិច្ចថ្មី ឬការតាំងចិត្តសម្រេចអ្វីមួយចំពោះជំហានបន្ទាប់ លោកអ្នកគួរតែទុកចន្លោះខ្លះ ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងកាលវិភាគការងារដែលមានរួចស្រេចជាមុនសិន មុនទទួលការងារបន្ទាប់។ សូម កុំបណ្តោយឱ្យមហិច្ឆតា ឬកិច្ចការណា ដែលមិនចាំបាច់មានឱកាសឆកយកពេលដែលលោកអ្នកទុកសម្រាប់តែសម្រេចគោលដៅឱ្យសោះ។ ដូច្នេះការនិយាយថាទេ ចំពោះករណីដែលចាំបាច់ គឺមានន័យថា​ លោកអ្នកកំពុងតែការពារពេលវេលា ក៏ដូចជាថាមពល ហើយនឹងការផ្តោតផងដែរ។

៥. បង្កើនប្រព័ន្ធគាំទ្រ ៖ ចំណុចនេះ រួមបញ្ចូលទាំងការឆ្លើយតប ការគ្រប់គ្រងព័ត៌មាន និងការពង្រឹងទំនាក់ទំនងជាប្រព័ន្ធ ក្នុងការគាំទ្រគ្នាជាកម្លាំងចិត្ត និងធ្វើឱ្យមានអារម្មណ៍ថា មនុស្សក្នុងសហគមន៍ហាក់ផ្សារភ្ជាប់គ្នាដោយស្និតស្នាល ដើម្បីបង្កើននូវផលិតភាព និងរបៀប រៀបចំ ដំណើរការ ការងារ ក៏ដូចជាការរស់នៅប្រចាំថ្ងៃ។

៦. ត្រួតពិនិត្យឱ្យជាក់លាក់ ៖ ដាក់សំណួរមួយថា តើអ្វីដែលអ្នកកំពុងធ្វើបច្ចុប្បន្ន ពិតជានាំទៅរករឿងរ៉ាវដែលល្អមែនទេ ឬគ្រាន់តែ ដើម្បីគេចវេសពីអ្វីមួយ? សួរខ្លួនឯងនឹងសំណួរបែបនេះ គឺអាចជួយឱ្យលោកអ្នក ឈានទៅរកការសម្រេចគោលដៅ។ រៀងរាល់ មុនពេលចាប់ផ្តើមសកម្មភាពអ្វីមួយ សូ​មទុកពេលបន្តិចដើម្បីឆ្លុះបញ្ចាំងអំពីគោលបំណង ហើយនឹងពង្រឹងលើការសម្រួចគោលដៅ។

៧. ផ្ទេរភារកិច្ច ៖ កំឡុងពេលលោកអ្នកគិតថា អ្នកនៅតែអាចធ្វើសកម្មភាពដែលលឿន និងប្រសើរជាងមុន ដូច្នេះសូមបន្តធ្វើទៀតចុះ ប៉ុន្តែក៏គួរគិតអំពី ដំណើរការក្នុងរយៈពេលវែងដែរ ហើយការផ្ទេរកិច្ចការទៅកាន់អ្នកដទៃ វានឹងជួយឱ្យលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កចំណេញពេលវេលា និងបង្កើនការជំរុញចិត្ត ក៏ដូចជាធ្វើឱ្យក្រុមទាំងមូលកាន់តែប្រសើរផងដែរតាមរយៈកិច្ចសហការ។ ការប្រគល់កិច្ចការទៅកាន់អ្នកផ្សេង ជាមួយនឹងទំនួលខុសត្រូវ មួយដែលមានភាពជាក់លាក់ គឺដូចជាការជំរុញ និងលើកទឹកចិត្ត ថែមទាំងការបង្កើនទំនុកចិត្តទៅកាន់សមាជិកក្រុម។ ហើយថែមទាំងផ្តល់ឱកាសឱ្យសមាជិកក្រុមមានវិធីបន្ថែមដើម្បីដុសខាត់សមត្ថភាព ឬក៏ការពង្រឹងសមត្ថភាពនៃមនុស្សជុំវិញខ្លួន។

៨. ឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃវិស្សមកាល ៖ ការឈប់សម្រាកដែលមានប្រសិទ្ធភាពត្រង់ចំណុចនេះ គឺសំដៅលើ ថាតើវាជួយអ្នកឱ្យទទួលបានអារម្មណ៍កម្សាន្ត មានថាមពល និងជំរុញឱ្យអារម្មណ៍ស្រស់ស្រាយដើម្បីបន្តកិច្ចការវិញ។ រៀងរាល់ពេល ដែលទទួលបានវិស្សមកាល ត្រូវចាំផងដែរថា តើត្រូវប្រើរយៈពេលប៉ុន្មានក្នុងការបញ្ចប់ គឺត្រូវគិតឱ្យបានមុនពេលចេញទៅ។ ឬថាតើផែនការនិងចំណុចសំខាន់ៗអ្វីខ្លះ ដែលជួយឱ្យអ្នកកាន់តែមានប្រសិទ្ធភាព ពេលទទួលបានឱកាសសម្រាកម្តងៗ។

៩. មានតុល្យភាពជីវិត ៖ រៀបចំសកម្មភាពប្រចាំថ្ងៃដោយសរសេរដាក់ក្នុងកាលវិភាគ ដើម្បីបែងចែក ពេលសម្រាប់គ្រួសារ មិត្ត ឬពេលសម្រាប់ថែទាំសុខភាព និងការកម្សាន្តនានា។ កាលដែលធ្វើឱ្យជីវិតមានតុល្យភាព គឺអាចកាត់បន្ថយស្រ្តេស និងជួយឱ្យអ្នកមានថាមពលច្រើនជាងមុន។ ហើយការគ្រប់គ្រងពេលវេលា គឺពិតជាមានន័យណាស់សម្រាប់ជីវិតប្រចាំថ្ងៃទូទៅ។ ដើម្បីឱ្យដំណើរជីវិត មានបែបបទក្នុងការរស់នៅល្អ ក៏គួរចងចាំដែរថា ជីវិតគឺមានភារកិច្ចលើសអំពីការងារ និងផលិតភាព។ ដូច្នេះ ត្រូវទុកពេលខ្លះដើម្បីរៀបចំសកម្មភាពផ្ទាល់ខ្លួន ដើម្បីពន្លឿនភាពរស់រវើកទៅកាន់ខ្លួនឯង។ ហើយក៏ត្រូវរៀបពេលសម្រាប់មនុស្សជាទីស្រឡាញ់ផងដែរ​ តាមរយៈការរក្សាទំនាក់ទំនង និងឱ្យអទិភាពទៅលើសុខភាព រួមបញ្ចូលទាំងសកម្មភាពកម្សាន្តឯទៀត។

១០. បិទបញ្ចប់ថ្ងៃចាស់ ៖ ពេលព្រះអាទិត្យលិចទៅ ការប្រើប្រាស់សកម្មភាពនានា ក៏គួរតែបិទបញ្ចប់ដូចគ្នា! ដូច្នេះការប្រើប្រាស់ពេលខ្លះដើម្បីជម្រះសកម្មភាពចាស់ៗ ដែលមានដូចជា សម្អាតធូលីពីកន្លែងដែលប្រើប្រាស់ច្រើនជាងគេ ដូចជាបន្ទប់ ឬតុធ្វើការ រៀបចំវិធីក្នុងការបង្កើនសកម្មភាពឱ្យស្រស់ស្រាយសម្រាប់ពេលព្រឹក ឬរៀបសកម្មភាពដែលបន្សល់ថាមពលសម្រាប់ផ្តោតលើសកម្មភាពថ្ងៃថ្មី ដោយចាត់ចែងសកម្មភាពណាដែលសំខាន់ៗប៉ុណ្ណោះ។ កាលដែលអនុវត្តន៍សកម្មភាពបែបនេះបានខ្ជាប់ខ្ជួន នោះវានឹងអាចជួយឱ្យលោកអ្នក កាត់បន្ថយក្ដីបារម្ភនៅពេលយប់ ថែមទាំងមានការត្រៀមខ្លួនរួចរាល់ សម្រាប់ពេលព្រឹកថ្ងៃថ្មី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...