ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ ២០២២» ដែលមានបញ្ចូលពាក្យថ្មីជាង៤ម៉ឺនពាក្យ

ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានដាក់សម្ភោធឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ ២០២២» ដែលមានជា​ការ​បោះពុម្ព និងទម្រង់ឌីជីថល បន្ទាប់ពីបានស្រាវជ្រាវនិងចងក្រង អស់រយៈពេល៥ឆ្នាំ។

លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រក្សាជាតិភាសាខ្មែរ មានប្រសាសន៍ថា ភាសាតែងតែមានការវិវត្តជានិច្ច ក្នុងរយៈកាលជាងកន្លះសតវត្ស គិតពីការបោះពុម្ពផ្សាយវចនានុក្រមខ្មែរគ្រាទី៥ ឆ្នាំ១៩៦៧-១៩៦៨ មកទល់ពេលនេះ ពាក្យជាច្រើននៅមិនទាន់បានបំពេញក្នុងវចនានុក្រមនៅឡើយ។ ដូច្នេះ ការរៀបចំធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរត្រូវធ្វើឡើងជាបន្តបន្ទាប់ៗគ្មានទីបញ្ចប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ភាសាខ្មែរផង និងដើម្បីស្របទៅតាមស្ថានភាពនៃការរីកចម្រើនរបស់សង្គមខ្មែរ និងពិភពលោក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្រ្ត ព័ត៌មានវិទ្យាក្នុងបរិបទសាកលភាវូបនីយកម្មនេះផងដែរ។

លោកបណ្ឌិត ហ៊ាន សុខុម បញ្ជាក់បន្ថែមថា ការរៀបចំធ្វើ «វចនានុក្រម ឆ្នាំ២០២២» នេះ គឺបន្តពីការយកចិត្តទុកដាក់ ស្រឡាញ់ ថែរក្សា ការពារមរតកបុព្វបុរសខ្មែរគ្រប់ជំនាន់ និងអំពីបណ្ដាបញ្ញវន្តទូទៅ ជាពិសេសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ ការបង្កើតគណកម្មាធិការរៀបចំវចនានុក្រម នៅឆ្នាំ២០១៨  ក្នុងគោលដៅធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្មវចនានុក្រមខ្មែរសម្រាប់សុខដុមនីយកម្មក្នុងការប្រើប្រាស់ភាសាខ្មែរ។ លោកបណ្ឌិត បន្តថា ការធ្វើវចនានុក្រមនេះ មានរយៈពេល៥ឆ្នាំ គិតតាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ ២០២២ និងមានសមាសភាពគណៈកម្មការចំនួន ៦៥អង្គនាក់ ដែលជាបញ្ញវន្តគ្រប់វិស័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃដែលមានជំនាញភាសាវិទ្យា អក្សរសាស្រ្ត ប្រវត្តិវិទ្យា សេដ្ឋកិច្ចជាដើម ។

ប្រធានក្រុមប្រក្សាជាតិភាសាខ្មែរ បន្ថែមថា ការធ្វើបច្ចុប្បន្នកម្មវចនានុក្រមនេះ មានដំណើរការដោយក្រុមការងារខិតខំប្រឹងប្រែងប្រមូលពាក្យពេចន៍ទៅតាមលំដាប់នៃពេលវេលានៅក្នុងឯកសារសរសេរនានា និងទៅតាមវិស័យនៃការប្រើប្រាស់ពាក្យ។ ទន្ទឹមនឹងនេះ ក្រុមការងារបានបង្កើតមូលទិន្នន័យ ពាក្យខ្មែរដែលមាននៅក្នុងវចនានុក្រមកន្លងមក រួមទាំងពាក្យថ្មីៗសម្រាប់ជាឃ្លាំងរក្សាទុកដែលអាចប្រើជាប្រយោជន៍ផ្សេងៗទៀតទៅតាមតម្រូវការ។

«គោលការណ៍នៃការធ្វើបច្ចុប្បន្នកម្មត្រូវរក្សាទម្រង់ដើមនៃវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ដោយបន្ថែមពាក្យថ្មីមួយចំនួនដែលគ្មានក្នុងវចនានុក្រមចាស់ ក៏ដូចជាការដាក់សូរអានគ្រប់ពាក្យ និងការកែសម្រួលវេយ្យាករណ៍តិចតួច ដូចជាថ្នាក់ពាក្យជាដើមនៅក្នុងវចនានុក្រមនេះ»

លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រក្សាជាតិភាសាខ្មែរ

បើតាម លោកបណ្ឌិត ហ៊ាន សុខុម មុនការប្រកាសឱ្យប្រើប្រាស់វចនានុក្រមនេះ ក្រុមការងារបានបង្កើតសូហ្វ៊ែ (Software) វចនានុក្រមដាក់ឱ្យអ្នកប្រើប្រាស់ភាសាមានមតិយោបល់កែតម្រូវអស់រយៈពេល៣ខែ និងរយៈពេល៣ខែទៀតសម្រាប់ការកែសម្រួលទៅតាមយោបល់របស់អ្នកប្រើប្រាស់។ វចនានុក្រមនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈសៀវភៅ និងទម្រង់ជាឌីជីថល។ ហើយការបង្កើតជាទម្រង់ឌីជីថលបែបនេះ គឺដើម្បីធ្វើឱ្យចំណេញពេលវេលា ងាយស្រួលក្នុងការប្រើប្រាស់ ផ្សព្វផ្សាយបានទូលាយ ជាពិសេសងាយស្រួលធ្វើបច្ចុប្បន្នកម្មពាក្យថ្មីបន្ថែមទៀត។

ប្រធានក្រុមប្រក្សាជាតិភាសាខ្មែរ លើកឡើងដែរថា នៅក្នុងការធ្វើបច្ចុប្បន្នកម្មវចនានុក្រមនេះ ជួបបញ្ហាប្រឈមមួយចំនួនដូចជា ធនធានមនុស្សនៅមានកម្រិត ពេលវេលាមានកំណត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាមានការខ្វះខាតផ្នែកបច្ចេកទេសក្នុងការធ្វើវចនានុក្រមជាខ្នាតអន្តរជាតិ។ ដូច្នេះ នៅក្នុងវចនានុក្រមនេះ មានលទ្ធភាពបញ្ចូលពាក្យតែមួយចំនួន ដោយមិនអាចបញ្ចូលពាក្យទាំងអស់ដែលប្រមូលបាននោះឡើយ ដោយសារពេលវេលាមានកំណត់មិនអាចរង់ចាំបាន។ លោកបណ្ឌិតបន្តថា ទោះជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏គណៈកម្មការរៀបចំវចនានុក្រមខ្មែរ យល់ឃើញថា វចនានុក្រមនេះ នៅមិនទាន់បំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងស្រុងនៅឡើយទេ ហើយគណៈកម្មការរង់ចាំទទួលមតិស្ថាបនាកែលម្អពីគ្រប់មជ្ឈដ្ឋាន។

លោកបណ្ឌិត ហ៊ាន សុខុម បញ្ជាក់ថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងបន្តបេសកម្មរបស់ខ្លួនដោយពន្លឿនការអនុម័តពាក្យឱ្យទាន់ការវិវត្តិផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា និងបន្តធ្វើឌីជីថលនីយកម្មភាសាខ្មែរឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ លោកបណ្ឌិត សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្របេសសកម្មរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីអភិរក្ស និងអភិវឌ្ឍភាសាខ្មែរដែលរក្សាបាននូវអត្តសញ្ញាណជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច។

គួរជម្រាមជូនថា ពាក្យដែលមានក្នុងវចនានុក្រមភាសាខ្មែរថ្មីនេះ គឺ​ខុស​ប្លែក​ពី​វចនានុ​ក្រម​ចាស់​ របស់​សម្តេច​ ជួន​ ណាត​ ដោយ​មាន​ការ​បូក​បញ្ចូល​នូវ​ពាក្យ​ថ្មីៗ​​សរុប​ទាំង​អស់ ​៤ ៤៦៩៦​ពាក្យ ​និង​មេពាក្យ​ចំនួន​ ៣១ ០៧៣ ​ពាក្យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...