ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៊ីអូ ចំនួន១០០កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិតបានបញ្ចប់ថ្នាក់ទី១២ ។ អាហារូបករណ៍ផ្ដល់ជូនជាភាគរយទៅតាមលទ្ធផលនៃការប្រឡងអាហារូបករណ៍របស់សិស្ស។

លក្ខខណ្ឌសម្រាប់សិស្សស្នើពាក្យប្រឡងអាហារូបករណ៍ដូចជា ៖ ត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណ សម្រាប់សិស្សត្រៀមបញ្ចប់ថ្នាក់ទី១២ត្រូវមានកាតសិស្សថ្នាក់ទី១២ និងសិស្សបានបញ្ចប់ថ្នាក់ទី១២ពីឆ្នាំមុនៗត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ។

អាហារូបករណ៍នឹងធ្វើការប្រឡងជ្រើសរើសចំនួនពីរលើក ដោយលើកទីមួយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ និងលើកទី២នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ មុខវិជ្ជាដែលបេក្ខជននឹងប្រឡងមាន៣មុខវិជ្ជាដូចជា គណិតវិទ្យា ភាសាអង់គ្លេស និងសហគ្រិនភាព(អក្សរសាស្ត្រខ្មែរ) ។ ជាមួយគ្នានេះ បេក្ខជនអាចប្រឡងប្រជែងលើកទី១ ឬលើកទី២ ឬទាំង២លើកក៏បាន ។

ដើម្បីធ្វើការដាក់ពាក្យបេក្ខជនអាចធ្វើការដាក់ពាក្យបានតាមរយៈ ​https://forms.gle/fAHMM29y4YGVpTiA7 ឬអាចដាក់ពាក្យផ្ទាល់នៅវិទ្យាស្ថានស៊ីអ៊ីអូ ដែលមានអាសយដ្ឋាននៅ អគារស៊ីអ៊ីអូ ផ្លូវលេខ២១៧(ផ្លូវចំការដូង) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ផុតកំណត់ទទួលពាក្យលើកទី១ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ និងលើកទី២ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...