គិតគូរគុណភាពចំណីអាហារនៅតាមសាលារៀន លើកកម្ពស់សុខភាពសិក្សារបស់សិស្ស

ចំណីអាហារសំខាន់សម្រាប់មនុស្សគ្រប់រូប ព្រោះបានជួយទ្រទ្រង់រាងកាយ ផ្ដល់កម្លាំង និងប្រាជ្ញា ក៏ដូចជាការធ្វើសកម្មភាពប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះ ប្រសិនបើចំណីអាហារគ្មានគុណភាព បរិភោគហើយមិនបានបំពេញសេចក្ដីត្រូវការរបស់រាងកាយ នោះនឹងនាំឱ្យឈឺ ខួរក្បាលលូតលាស់មិនបានល្អ បាត់បង់ផលិតភាពក្នុងការសិក្សា និងធ្វើការងារ។

តាមការសិក្សារបស់អ្នកជំនាញផ្នែកអាហារ បានបង្ហាញថា មានអាហារមួយចំនួនមិនបានផ្ដល់អត្ថប្រយោជន៍ដល់រាងកាយក្រោយពេលបរិភោគរួច ជាពិសេស អាហារកែច្នៃ អាហារមានជាតិខ្លាញ់ច្រើន និងភេសជ្ជៈមានជាតិផ្អែមខ្លាំង ដែលផ្ដល់ផលប៉ះពាល់ដល់កុមារយ៉ាងខ្លាំង។ ទន្ទឹមគ្នានេះ ការអប់រំ និងណែនាំកុមារអំពីរបៀបជ្រើសរើសចំណីអាហារល្អសម្រាប់សុខភាព ទាមទារឱ្យ​មានការចូលរួមគិតគូរពីភាគីពាក់ព័ន្ធ រួមមាន សាលារៀន គ្រួសារ និងសហគមន៍។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា  មានប្រសាសន៍ថា ការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀនគឺជាអាទិភាពរបស់យើងទាំងអស់គ្នាដែលត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួន ។ ហើយសុវត្ថិភាពចំណីអាហារនៅតាមសាលារៀនគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

ជាមួយគ្នានេះ ដើម្បីធានាថា ចំណីអាហារនៅក្នុងសាលារៀន មិនមានសារធាតុគីមី និងមានអនាម័យល្អ និងធានាថាសិស្សានុសិស្សមិនទទួលរងផលប៉ះពាល់អវិជ្ជមាន ពីចំណីអាហារក្នុងសាលារៀន ជាពិសេសសាលារៀននៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាល ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីយុទ្ធនាកាផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារ នៅក្នុងសាលារៀន។

តាមរយៈសេចក្ដីណែនាំលេខ១៨ អយក.សណន ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ដែលត្រូវបានហាមឃាត់មាន ៦ប្រភេទ រួមមាន ១. ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់បកាលរិច្ឆេទ ២. គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ៣. ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ៤​. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍គ្រប់ប្រភេទ ៥. ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ ៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែមខ្លាំង។

អ្នកគ្រូ ធូ ចំរើន ជាគ្រូបង្រៀននៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន រលាំងឈូក លើកឡើងដែរថា ពីមុននៅសាលារៀនជាច្រើនមានលក់ភេសជ្ជៈផ្អែមៗច្រើន ប៉ុន្តែចាប់តាំងពីក្រសួងបានចេញការណែនាំ អំពីសុវត្ថិភាពចំណីអាហារនៅក្នុងសាលារៀនមក នាយកសាលាបានអញ្ជើញលោកគ្រូ អ្នកគ្រូទាំងអស់ចូលរួមប្រជុំ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ ណែនាំសិស្សនៅពេលចេញលេងគួរទិញនំចំណីណាដែលមិនប៉ះពាល់ដល់សុខភាព ។ លើសពីនេះ លើកទឹកចិត្តឱ្យសិស្សញ៉ាំចំណីអាហារដែលផ្ដល់ប្រយោជន៍ដល់សុខភាព ជាពិសេសការលូតលាស់ផ្នែករាងកាយ និងខួរក្បាលរបស់សិស្ស ហើយបើញ៉ាំចំណីអាហារណាមិនល្អអាចធ្វើឱ្យឈឺ និងប៉ះពាល់ដល់ពេលវេលារៀនសូត្រ។

«ការលក់ចំណីអាហារឥឡូវមិនសូវមានអ្វីប៉ះពាល់ដល់សិស្សានុសិស្សទេ ទោះបីជាសិស្សយកនំចំណីមកពីផ្ទះ ឬសិស្សទិញភេសជ្ជៈគ្រឿងកប៉ុងមករៀន ក៏មិនអនុញ្ញាតឱ្យយកចូលក្នុងបរិវេនសាលាបានដែរ»

អ្នកគ្រូ ធូ ចំរើន

អ្នកគ្រូ ធូ ចំរើន ក៏បានសំណូមពរថា ប្រសិនបើអ្នកលក់នៅសាលារៀន ផ្ដូរមកលក់នំបត់ នំគម ជានំដែលដូនតាខ្មែរបានបន្សល់ទុក គាត់ពិតជាសប្បាយចិត្ត ព្រោះវាមិនប៉ះពាល់ដល់សុខភាពសិស្ស ជាពិសេស ប្រសិនបើលក់ផ្លែឈឺគ្មានជាតិគីមី និងមានតម្លៃសមរម្យទៀតនោះកាន់តែល្អសម្រាប់សិស្ស។

ចំណែកអ្នកគ្រូ ឃឿន ម៉ាលីស បង្រៀននៅវិទ្យាល័យហ៊ុនសែនទឹកឃ្លាំងវិញ មានប្រសាសន៍ថា តាមការសង្កេតរាល់ថ្ងៃ នៅតាមសាលារៀនមួយចំនួន ជាពិសេសសាលានៅតាមបណ្ដាខេត្ត(ជនបទ)ការលក់ចំណីអាហារនៅតាមសាលារៀនមិនទាន់គោរពតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំនៅឡើយទេ។ អ្នកគ្រូបន្តថា ប្រភេទនំចំណីទាំងនោះ ភាគច្រើនជាប្រភេទនំ ឬភេសជ្ជៈមានរសជាតិផ្អែមខ្លាំង មានជាតិខ្លាញ់ ហើយអាហារខ្លះក៏ខ្វះអនាម័យ។

«ខ្ញុំតែងណែនាំ និងពន្យល់សិស្សឱ្យជ្រើសរើសញ៉ាំអាហារណាដែលមានប្រយោជន៍ដល់សុខភាព ដូចជា បន្លែ ផ្លែឈើ ទឹកដោះគោ គ្រាប់ធញ្ញជាតិ និងផឹកទឹកឱ្យបានច្រើន»

អ្នកគ្រូ ឃឿន ម៉ាលីស

អ្នកគ្រូ ម៉ាលីស បញ្ជាក់បន្ថែមថា ក្រោយពេលក្រសួងអប់រំ យុវជន និងកីឡា បង្កើតឱ្យមានយុទ្ធនាការផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារក្នុងសាលារៀនឃើញថា មានសាលារៀនរដ្ឋមួយចំនួនចាប់ផ្ដើមរឹតបន្តឹងការលក់ចំណីអាហារដែលគ្មានគុណភាព និងប៉ះពាល់ដល់សុខភាពសិស្ស។  នេះជាការប្រសើរដែលបញ្ហាចំណីអាហារនៅតាមសាលារៀន ជារឿងដែលយើងគួរយកចិត្តទុកដាក់ និងចូលរួមទាំងអស់គ្នា។

បើយោងតាមរបាយការណ៍ឆ្នាំ​២០២១ ​​របស់​អង្គការ​សុខភាព​ពិភពលោក ​(WHO) បាន​បង្ហាញថា ​អត្រា​នៃ​ការឡើង​ទម្ងន់​និង​ជំងឺ​ធាត់កុមារ​ បាន​និង​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បណ្តាល​មកពី​ការបរិភោគ​អាហារ​សម្រន់​កញ្ចប់​មាន​ជាតិ​អំបិល ស្ករ និង​ខ្លាញ់​ខ្ពស់ ហើយ​មាន​សារជាតិ​ចិញ្ចឹ​ម​តិចតួច ​។ ក្នុងនោះដែរកុមារនៅកម្ពុជា​អាយុចាប់ពី​៥-១៩ឆ្នាំ​ ប្រមាណ​ជាង១/៨ មានបញ្ហា​ឡើងទម្ងន់​ និងជំងឺធាត់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។