លោកបណ្ឌិត តាន់ មុនីវណ្ណ បង្ហាញវិធីសាស្រ្ត៤ចំណុចជួយដល់អ្នកញៀនគ្រឿងស្រវឹង

នៅក្នុងវេទិការបំណិតជីវិតដែលរៀបចំឡើងដោយ​សហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បានលើកឡើងវិធីសាស្រ្ត៤ចំណុចជួយដល់អ្នកញៀនគ្រឿងស្រវឹង។ វិធីសាស្រ្តនេះ គឺលើកឡើងដើម្បីជាដំណោះស្រាយដល់សិស្សស្រីម្នាក់ដែលមានម្ដាយញៀនស្រាក្រោយឪពុកបានស្លាប់ចោល។ ដោយសារក្ដីបារម្ភចំពោះសុខភាពម្ដាយ ធ្វើឱ្យប្អូនស្រីពិបាកចិត្ត គិតច្រើនលើបញ្ហានេះ ដែលនាំឱ្យការសិក្សាមិនសូវទទួលបានលទ្ធផលល្អប្រសើរ ។

ឆ្លើយតបនឹងបញ្ហានេះ លោកបណ្ឌិត តាន់ មុនីវណ្ណ មានប្រសាសន៍ថា ម្ដាយរបស់ប្អូនស្រីដែលញៀនស្រា គឺគាត់បានក្លាយទៅជាជនរងគ្រោះដោយសារគ្រឿងស្រវឹង។ ហេតុនេះ សូមប្អូនៗជាកូនៗកុំបន្ទោសគាត់ ហើយប្អូនៗគ្មានសមត្ថភាពកែគាត់បានទេ ក៏ប៉ុន្តែពិតជាមានវិធីដែលអាចដោះស្រាយបាន។ «ប្រសិនបើចង់កែមនុស្សម្នាក់ទាល់តែប្អូនជាមនុស្សម្នាក់ដែលមានឥទ្ធិពលជាងគាត់ គ្មានបុគ្គលណាដែលយើងមានឥទ្ធិពលតិចជាងគាត់យើងទៅនិយាយកឬមនុស្សដែលមានឥទ្ធិពលជាងយើងទេ»

អគនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បញ្ជាក់បន្ថែមថា ចំពោះវិធីសាស្រ្តដែលអាចជួយម្ដាយ ឬឪពុកដែលក្លាយជាអ្នកញៀនគ្រឿងស្រវឹង ចាំបាច់ត្រូវតែចូលរួមសហការជាមួយសមាជិកគ្រួសារដែលមានភាពចាស់ទុំជាងគេ ដូចជាបងប្រុស ឬបងស្រីនៅក្នុងគ្រួសារ។ ការអនុវត្តរួមមាន៖

ទី១. ផ្ដាច់ហិរញ្ញវត្ថុចំនួនណាមួយ ផ្ដាច់លុយតែទិញអាហារឱ្យគាត់តែសូមកុំឱ្យលុយ ព្រោះគាត់អាចយកលុយនោះទៅទិញស្រា។

ទី២. បបួលឪពុកម្ដាយដើរលេង ព្រោះមនុស្សមិនចេញពីកន្លែងមិនដូរការគិតទេ មនុស្សខ្លះប្ដូរការគិតនៅពេលខ្លួនឯងចេញពីតំបន់សុខស្រួល (Comfortzoon)។ ដូច្នេះ ប្អូនបបួលគាត់ទៅលេងសមុទ្រ បបួលគាត់ទៅលេងភ្នំពេញ បបួលគាត់សៀមរាប ដើម្បីលើកទឹកចិត្តគាត់ ព្រោះគាត់ខូចចិត្តហើយ ។

ទី៣. យកឪពុកម្ដាយទៅពេទ្យពិនិត្យ ហើយសហការជាមួយគ្រូពេទ្យប្រាប់ថា ដោយសារផឹកស្រាច្រើនពេកថ្លើមជិតខូចអាចគ្រោះថ្នាក់ដល់ជីវិត។ ប្រសិនបើពេទ្យប្រាប់គាត់អាចនឹងស្ដាប់ ព្រោះពេទ្យគេនឹងមានមធ្យោបាយ។

ទី៤. ពេទ្យសរសៃប្រសាទ ក៏ពូកែដែរគេអាចពន្យល់ឪពុកម្ដាយប្អូនអ្នកញៀនស្រាឱ្យឈប់ផឹកស្រាបាន។

បើតាមលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្អូនៗជាកូនៗក្នុងវ័យសិក្សាបែបនេះ មិនអាចកែឪពុកម្ដាយឱ្យឈប់ផឹកស្រាបានទេ ហេតុនិងផលវាបានកើតប្អូនត្រូវតែទទួលយក ហើយចាប់ផ្ដើមរកដំណោះស្រាយ និងអនុវត្តវិធីសាស្រ្តខាងលើតាមរយៈការសហការជាមួយបងប្អូនក្នុងក្រុមគ្រួសារលើកទឹកចិត្តឪពុកម្ដាយឱ្យឈប់ផឹកស្រា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...