៤ចំណុចបង្ហាញថា ផ្ទះដែលពោរពេញដោយសៀវភៅលើកទឹកចិត្តឱ្យមានវប្បធម៌នៃការអានសម្រាប់កុមារ

បើតាមការបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រសង្គម (Social Science Research) បង្ហាញថា ការចិញ្ចឹមកូននៅក្នុងផ្ទះដែលពោរពេញទៅដោយសៀវភៅមានឥទ្ធិពលជាវិជ្ជមានដល់ការលូតលាស់នៃការសិក្សារបស់ពួកគេនាពេលអនាគត និងការសម្រេចបានការងារ។ ស្របគ្នានេះ ការរាយការណ៍របស់ Pacific Standard ការសិក្សាបានរកឃើញថា នៅពេលនិយាយអំពីការធ្វើតេស្តស្តង់ដារ មិនថាសៀវភៅប៉ុន្មានក្បាលដែលគ្រួសារមានរួចហើយ ការបន្ថែមសៀវភៅនីមួយៗឱ្យទៅជាបណ្ណាល័យនៅផ្ទះជួយឱ្យកុមារពូកែជាងមុន។

ខាងក្រោមនេះ ជាគន្លឹះមួយចំនួនជួយឪពុកម្ដាយលើកទឹកចិត្តកូនឱ្យមានវប្បធម៌នៃការអានយ៉ាងរីករាយ រួមមាន៖

១. បង្កើតកន្លែងដាក់សៀវភៅនៅផ្ទះ ៖ កុមារអាចមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រធានបទជាក់លាក់មួយ។ ទន្ទឹមគ្នានេះ ឪពុកម្ដាយអាចរៀបចំជាកន្លែងដាក់សៀវភៅនៅផ្ទះ ដូចជា ទូរសៀវភៅ ឬធ្នើរសៀវភៅ ដោយត្រូវស្វែងរកសៀវភៅដែលកូនៗរបស់ខ្លួនអាចចាប់អារម្មណ៍ដោយខ្លួនឯង ក៏ដូចជាសៀវភៅដែលនឹងជួយពួកគេរកឃើញមនុស្ស និងវប្បធម៌ជុំវិញពិភពលោក។ ឧទាហរណ៍ បញ្ចូលប្រភេទសៀវភៅជាច្រើនរួមទាំង រឿងប្រឌិត និងរឿងវិទ្យាសាស្រ្តពិត។

២. ចែករំលែកសៀវភៅដែលអ្នកស្រឡាញ់កាលពីក្មេង ៖ គ្មានអ្វីជាគំរូនៃការស្រឡាញ់ល្អជាងការអានដ៏រីករាយរបស់អ្នកនោះទេ នៅពេលដែលអ្នកចែករំលែកសៀវភៅដែលអ្នកស្រឡាញ់តាំងពីកុមារភាពទៅកូនៗរបស់ខ្លួននោះទេ។ ទន្ទឹមគ្នានេះ ប្រហែលជាអ្នកមានអនុស្សាវរីយល្អៗដែលអ្នកបានរក្សាទុកកាលពីជំនាន់អ្នកនៅក្មេង ដែលវាក៏ជាភាពភ្ញាក់ផ្អើលមួយប្រសិនអ្នកចែករំលែករបស់ទាំងនោះទៅកូនៗ។

៣. ស្វែងរកសៀវភៅដែលត្រូវនឹងចំណាប់អារម្មណ៍របស់កូនអ្នក ៖ ភ្ជាប់ទំនាក់ទំនងកុមារជាមួយសៀវភៅ គឺពិតជាពិបាកណាស់ ក្នុងនាមជាឪពុកម្តាយក្នុងសម័យបច្ចេកវិទ្យា ។ យ៉ាងណាក៏ដោយ ឪពុកម្ដាយត្រូវគិតអំពីប្រធានបទដែលកូនរបស់អ្នកចូលចិត្ត ឬប្រហែលជាមានការជក់ចិត្តតាមរយៈសៀវភៅ ដែលអាចជា តារាវិទ្យា រហូតដល់សត្វនៅក្នុងសួនសត្វ។ល។

៤. ផ្តល់សៀវភៅដើម្បីអបអរសាទរព្រឹត្តិការណ៍ និងសមិទ្ធផលនានា៖ នៅពេលកូនៗរបស់អ្នកទទួលបានលទ្ធផលសិក្សាល្អ ឈ្នះការប្រកួតផ្សេងៗ ឬបញ្ចប់ថ្នាក់បឋមសិក្សា គឺជាឱកាសដែលឪពុកម្ដាយអាចផ្ដល់សៀវភៅដែលពួកគេពេញចិត្តសម្រាប់ជាកាដូ។ បន្ទាប់មក នៅពេលដែលកូនៗរបស់អ្នករំលឹកអនុស្សាវរីយ៍របស់ពួកគេអំពីព្រឹត្តិការណ៍ទាំងនេះ ពួកគេក៏នឹងភ្ជាប់សៀវភៅដ៏មានអត្ថន័យផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...