អត្ថប្រយោជន៍ទាំង ៥នៃបញ្ញត្តិរស់នៅតិចនិយម (Minimalism)

ការរស់នៅប្រកបដោយសេចក្ដីសុខសុភមង្គល គឺជាបំណងប្រាថ្នាដ៏ធំបំផុតរបស់មនុស្សគ្រប់គ្នា ។ ទន្ទឹមនឹងនេះ ការអនុវត្តបញ្ញត្តិតិចនិយម (Minimalism) គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាព និងការគ្រប់គ្រងពេលវេលា។ ប្រសិនបើ គ្រួសារ មនុស្សជាទីស្រឡាញ់ និងសុខភាព ជាប្រភពសុភមង្គលនៃជីវិតអ្នក អ្នកគួរពិចារណាអំពីការអនុវត្តបញ្ញត្តិនេះក្នុងការរស់នៅប្រចាំថ្ងៃ។ យោងតាមការចេញផ្សាយរបស់ KENTUCKY COUNSELING CENTER ការអនុវត្តបញ្ញតិ្តតិចនិយម ផ្ដល់នូវអត្ថប្រយោជន៍ចម្បងចំនួន ៥ សម្រាប់ជីវិតមនុស្ស៖

១. សន្សំសំចៃថវិកា ៖ អត្ថប្រយោជន៍ចម្បងនៃបញ្ញត្តិតិចនិយម គឺអ្នកអាចកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុដោយសារសន្សំប្រាក់បានច្រើន។ នៅពេលអ្នកគ្មានបំណងទិញរបស់ដែលមិនចាំបាច់ អ្នកអាចមានមានលទ្ធភាពបង្កើតកញ្ចប់ប្រាក់សម្រាប់ដោះស្រាយបញ្ហាដែលកើតឡើងដោយចៃដន្យ ឬបញ្ហាបន្ទាន់ផ្សេងៗ និងអាចទិញរបស់របរចាំបាច់ដែលមានអត្ថប្រយោជន៍រយៈពេលវែង។ ទន្ទឹមនឹងនេះ អ្នកអាចមានប្រាក់សម្រាប់ចំណាយលើអ្វី ដែលផ្ដល់សេចក្ដីសុខពិតប្រាកដសម្រាប់ជីវិត ដូចជាការសម្រាកលំហែ និងធ្វើដំណើរកម្សាន្តជាដើម។

២. កាត់បន្ថយភាពតានតឹង ៖ ការពេញចិត្តក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិសម្ភារៈតិចតួច គឺជាផ្នែកមួយដែលផ្ដល់ឱ្យអ្នកនូវសេចក្ដីសុខផ្លូវចិត្ត និងកាត់បន្ថយភាពតានតឹងបានយ៉ាងច្រើន។ យោងតាមការស្រាវជ្រាវរបស់ Stanford University បានបង្ហាញថា ការមានបំណុលតិច សម្ភារៈក្នុងផ្ទះមានរបៀបរៀបរយ និងការមានចំណង់តិច នាំឱ្យមនុស្សរស់នៅដោយក្ដីរីករាយ។ ការសិក្សាបានបន្ថែមថា ការមានសម្ភារៈច្រើន និងភាពរញ៉េរញ៉ៃក្នុងផ្ទះនាំឱ្យកម្រិតនៃអរម៉ូនកទីសូល (អរម៉ូនស្ត្រេស) កើនឡើង ដែលជាប្រភពនៃការកាត់បន្ថយភាពរីករាយរបស់អ្នក។ លើសពីនេះ បរិយាកាសអួរអាប់អាចបង្កើតឱ្យមានវិបត្តិតានតឹង និងជំងឺផ្សេងៗដែលបង្កដោយមេរោគទៀតផង។

៣. សល់ពេលវេលាច្រើន ៖ ជាទូទៅផ្ទះរបស់បុគ្គល ដែលអនុវត្តបញ្ញតិ្តតិចនិយម មិនសូវមានវត្ថុ ឬរបស់របរច្រើនទេ។ ហេតុនេះ គេមិនសូវចំណាយពេលយូរក្នុងការសម្អាតផ្ទះឡើយ។ ម្ល៉ោះហើយ បន្ទាប់ពីសម្រាកពីការងារ និងការសិក្សា គេមានពេលកាន់តែច្រើនសម្រាប់ចំណាយជាមួយខ្លួនឯង និងគ្រួសារ។ យោងតាមអត្ថបទស្រាវជា្រវរបស់គេហទំព័រ tinybeans បានបង្ហាញថា នៅក្នុងគ្រួសារប្រជាជនអាមេរិក ជាទូទៅមនុស្សម្នាក់ចំណាយពេលសម្អាតផ្ទះយ៉ាងតិច ២៤ម៉ោងក្នុងមួយខែ ដែលនេះជាពេលវេលាមួយដែលច្រើនគួរសមផងដែរ។ លើសពីនេះ ក្នុងករណីផ្ទះកាន់តែធំ កន្លែងទំនេរដែលត្រូវតុបតែង និងទុកដាក់របស់របរក៏ច្រើន ដែលតម្រូវឱ្យអ្នកចំណាយពេលវេលា និងកម្លាំងច្រើនដើម្បីសម្អាត។

៤. ល្អសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ៖ បរិយាកាសរស់នៅដែលមានរបៀបរៀបរយ និងរបស់របររញ៉េរញ៉ៃ ផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ដូចដែលបានលើកឡើងពីខាងលើថា ចំណង់គឺជាប្រភពនៃភាពតានតឹង និងជំងឺថប់បារម្ភ។ នៅពេលដែលអ្នកមានរបស់របរច្រើនត្រូវរៀបចំ និងសម្អាត វាក៏បង្កឱ្យមានក្ដីបារម្ភ និងការគិតច្រើនផងដែរ។ ជាមួយគ្នា ផ្ទះដែលមានបរិយាកាសរញ៉េរញ៉ៃ គឺជាមូលហេតុបង្កឱ្យខួរក្បាលរបស់អ្នកស្មុគស្មាញ។

ផលប៉ះពាល់នៃភាពតានតឹង និងវិបត្តិថប់បារម្ភ មានឥទ្ធិពលអវិជ្ជមានជាខ្លាំងចំពោះសុខភាព ដែលអាចបង្កជាជំងឺដូចជា ជំងឺលើសឈាម ជំងឺបាក់ទឹកចិត្ត ឈឺក្បាល និងអស់កម្លាំងជាប្រចាំ បញ្ហារំលាយអាហារ ផ្លាស់ប្ដូរទម្លាប់គេង និងញ៉ាំ ព្រមទាំងបង្កឱ្យមានភាពតានតឹងសាច់ដុំ និងកម្លាំងចុះខ្សោយ។ ហើយបញ្ហានេះគឺជាចំណុចដែលយើងមិនអាចមើលរំលងបានឡើយ។

៥. ចូលរួមចំណែកលើកកម្ពស់បរិស្ថាន ៖ ការអនុវត្តបញ្ញត្តិតិចនិយម មិនគ្រាន់តែផ្ដល់អត្ថប្រយោជន៍សម្រាប់ជីវិតខ្លួនឯងប៉ុណ្ណោះទេ។ យើងក៏ក្លាយជាបុគ្គលដែលចូលរួមលើកកម្ពស់បរិស្ថានភពផែនដីផងដែរ។ សកម្មភាពនៃការធ្វើជាម្ចាស់កម្មសិទ្ធិរបស់របរតិចតួច គឺជាការបញ្ជាក់ថា អ្នកកំពុងជួយកាត់បន្ថយកាកសំណល់ និងលើកកម្ពស់បរិស្ថានបៃតង។ ជាមួយគ្នានេះ ការរស់នៅក្នុងផ្ទះទំហំសមរម្យ ក៏ជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដែលជាប្រភពនៃការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាសផងដែរ។ ទង្វើនេះគឺជាការបង្ហាញសេចក្ដីគោរពចំពោះផែនដី ដែលទីកន្លែងយើងរស់នៅ។ វាបង្ហាញពីការយកចិត្តទុកដាក់របស់យើង ចំពោះពិភពលោក និងអ្នកជំនាន់ក្រោយ ដែលផ្ដល់ឱកាសឱ្យពួកគេបានរស់នៅក្នុងបរិយាកាសបរិសុទ្ធ និងមានទឹកស្អាតប្រើប្រាស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...