កំហុសហិរញ្ញវត្ថុដែលយុវជនគួរជៀសវាង

ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុមួយចំនួន មើលទៅហាក់ដូចជារឿងធម្មតាក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែវាអាចបង្ករជាហានិភ័យនៅថ្ងៃអនាគតរបស់អ្នកយ៉ាងខ្លាំង នឹកស្មានមិនដល់ ព្រមទាំងអាចបង្កើតឱ្យមានវិបត្តិរយៈពេលវែងទៀតផង។ ហេតុដូច្នេះហើយ បានជាយើងត្រូវស្វែងយល់ពីកំហុសហរិញ្ញវត្ថុចំនួន ៦ដែលយុវជន តែងតែធ្វើដោយមិនដឹងខ្លួន ។

. ចំណាយលើសចំណូល ៖ គ្រប់ពេលដែលមានពាក្យថា «ពេក» គឺមិនមែនជារឿងល្អនោះទេ ដូចជា ស្រឡាញ់ពេក ស្អប់ពេក ខំពេក ហូបច្រើនពេក សុទ្ធតែបង្កើតឱ្យមានបញ្ហា។ ទន្ទឹមនឹងនេះ ចាយលុយច្រើនពេករឹតតែជាកំហុសថែមទៀត បើទោះជាអ្នកមានប្រាក់ចំណូល ឬប្រាក់ខែខ្ពស់ក៏ដោយ ប្រសិនបើអ្នកមិនមានទម្លាប់គ្រប់គ្រងការចំណាយឱ្យតិចជាងចំណូល អ្នកនឹងមិនងាយមានសុវត្ថិភាពហិរញ្ញវត្ថុនោះទេ។ លើសពីនេះ ទម្លាប់ចំណាយច្រើន ក៏អាចបង្ករជាហានិភ័យសម្រាប់អនាគតផងដែរ។

. រស់ឱ្យតែដល់ថ្ងៃបើកលុយ ៖ យុវជនមួយចំនួនកំពុងមានទម្លាប់មួយនេះ ដោយសារតែឧស្សាហ៍ចំណាយលើរបស់មិនចាំបាច់ និងមិនមានទម្លាប់សន្សំ។ ជាទូទៅ ពិបាកចាយលុយឱ្យបានសល់ក្នុងមួយខែៗណាស់ ប៉ុន្តែសូមអ្នកចងចាំថា អនាគតនៃហិរញ្ញវត្ថុរបស់អ្នក គឺពឹងលើទម្លាប់គ្រប់គ្រងលុយរបស់អ្នកក្នុងពេលបច្ចុប្បន្ន។ ម្ល៉ោះហើយ អ្នកគួរកាត់បន្ថយការចំណាយលើរបស់មិនចាំបាច់ និងធ្វើយ៉ាងណាឱ្យចំណូលប្រចាំខែរបស់អ្នកនៅសល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

. ទម្លាប់ខ្ចីលុយមិត្តភក្តិរាល់ខែ ៖ តើអ្នកតែងតែខ្ចីលុយមិត្តភក្តិ ឬអ្នកជិតដិត ដើម្បីផ្គត់ផ្គង់ការចំណាយរាល់ខែមែនទេ? បើពិតមែន សូមសួរខ្លួនឯងថា ហេតុអ្វីបានជានៅតែបន្តទម្លាប់បែបនេះ? ហើយអាចបញ្ឈប់វាបាននៅពេលណា? មែនទែនទៅ ការរស់នៅដោយអាងការខ្ចីគេរាល់ខែ គឺបង្ហាញភាពអសមត្ថភាពក្នុងការគ្រប់គ្រងចំណូលខ្លួនឯង ជាពិសេស ធ្វើឱ្យអ្នកចំណាយកាន់តែច្រើនដោយមិនដឹងខ្លួន។

៤. មិនបង្កើតកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ ៖ ការបង្កើតកញ្ចប់ប្រាក់ក្នុងករណីបន្ទាប់គឺជារឿងសំខាន់ខ្លាំងណាស់ ប៉ុន្តែជាអកុសលមានមនុស្សមិនច្រើនទេ ដែលមានវា ជាពិសេសយុវជនតែម្ដង ។ យ៉ាងណាមិញ សូមកុំភ្លេចថា អ្នកមិនអាចព្យាករណ៍អំពីបញ្ហាដែលអាចកើតឡើងដោយចៃដន្យនោះទេ ហើយច្បាស់ណាស់បញ្ហាមួយចំនួនដូចជា បង់ថ្លៃពេទ្យ ជួសជុលម៉ូតូ ឬជួលជុលទូរស័ព្ទ សុទ្ធត្រូវការលុយបន្ទាន់ទាំងអស់។ ហេតុនេះ ប្រសិនបើអ្នកមានកញ្ចប់ទឹកប្រាក់ត្រៀមទុកជាមុនសម្រាប់ប្រឈមនឹងបញ្ហាទាំងនេះ វានឹងជួយឱ្យអ្នកដោះស្រាយបញ្ហាដោយរលូន។

៥. មិនមានគោលដៅហិរញ្ញវត្ថុ ៖ ការចាយលុយដោយមិនខ្វល់ពីអនាគត បានបង្ហាញថា អ្នកមិនបានគ្រប់គ្រងលុយត្រឹមត្រូវនោះទេ។ ជាពិសេស វាអាចនាំឱ្យអ្នកធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុនាពេលអនាគតទៀតផង។ ដូច្នេះ ការរៀបចំផែនការ និងយុទ្ធសាស្ត្រ ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុពិតជាសំខាន់ណាស់ ព្រោះការអនុវត្តវិធីនេះ នាំឱ្យអ្នកអាចកសាងទ្រព្យសម្បត្តិ និងមានសុវត្ថិភាពហិរញ្ញវត្ថុនាពេលអនាគត។

៦. មិនឆ្លៀតវិនិយោគ ៖ ប្រសិនបើអ្នកចង់មានជីវិតក្រោយចូលនិវត្តន៍ដែលមានភាពរីករាយ និងសុភមង្គលពិតប្រាកដ ព្រមទាំងមិនចាំបាច់បារម្ភបញ្ហាចំណាយ អ្នកគួរគិតគូរពីការវិនិយោគឱ្យបានឆាប់ចាប់ពីពេលនេះ។ ការវិនិយោគ គឺជាមធ្យោបាយមួយដែលអាចជួយឱ្យអ្នកមានសេរីភាពហិរញ្ញវត្ថុនៅថ្ងៃអនាគត ជាពិសេសអាចផ្គត់ផ្គងការចំណាយពេលមានគ្រួសារ និងក្រោយចូលនិវត្តន៍។

សរុបមក ការគិតគូរអំពីបញ្ហាហិរញ្ញវត្ថុគឺជាកត្តាចម្បងបំផុតមួយ ដែលយុវជន និងមនុស្សគ្រប់វ័យ មិនអាចមើលរំលង និងត្រូវចិត្តទុកដាក់ជៀសវៀងរាល់ទម្លាប់មិនល្អ ជាពិសេសគឺទម្លាប់ដែលបានរៀបរាប់ខាងលើទាំងប្រាំមួយ។ ព្រោះវាគឺជាប្រភពនៃការរស់នៅដោយមិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាបំណុល និងជៀសផុតពីវិបត្តិហិរញ្ញវត្ថុក្នុងការរស់នៅប្រចាំថ្ងៃ ពេលមានគ្រួសារ និងក្រោយពេលចូលនិវត្តន៍៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ