លោកជំទាវ គីម សេដ្ឋានី ៖ បារីអេឡិចត្រូនិចមិនមែនជាផលិតផលផ្ដាច់បារីទេ ប៉ុន្តែជាផលិតផលជំរុញយុវជនឱ្យប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ – ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីអំពីបារីអេឡិចត្រូនិច នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បារីអេឡិចត្រូនិចមិនមែនជាផលិតផលផ្ដាច់បារីទេ ប៉ុន្តែជាផលិតផលជំរុញឱ្យប្រើប្រាស់គ្រឿងញៀន។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា កន្លងមកមានការផ្សព្វផ្សាយដល់យុវជនថា ការប្រើប្រាស់បារីអេឡិចត្រូនិចពិតជាអាចជួយផ្ដាច់បារី និងមិនផ្ដល់ផលប៉ះពាល់ដល់សុខភាព ប៉ុន្តែផ្ទុយទៅវិញការសិក្សាបានបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិច មានហានិភ័យធ្ងន់ធ្ងរចំពោះយុវជនដែលមិនធ្លាប់ប្រើប្រាស់បារីធម្មតាពីមុនមក។ ដូច្នេះហាមដាច់ខាតយុវជនមិនត្រូវសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិចឡើយពីព្រោះវាផ្ដល់ផលប៉ះពាល់ខ្លាំងជាងប្រើប្រាស់បារីធម្មតា។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

“ប្រសិនយើងមិននាំគ្នាទប់ស្កាត់ការយល់ច្រឡំអំពីការប្រើប្រាស់បារីអេឡិចត្រូនិច ឬមិនទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនៃការប្រើប្រាស់ទេ គឺយើងពិបាកទប់ស្កាត់ឆ្ពោះទៅលុបបំបាត់ការប្រើប្រាស់មិនត្រឹមតែបារីទេ គឺគ្រឿងញៀន ដែលបំផ្លាញដល់សុខភាពប្រជាពលរដ្ឋ”

រដ្ឋលេខាធិការក្រសួងអប់រំ ក៏បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅឱ្យបង្កើនការត្រួតពិនិត្យ ការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក នៅក្នុងបរិវេណគ្រឹះស្ថានរបស់ខ្លួន ស្របតាមអនុសាសន៍ដែលបានលើកឡើងនៅក្នុងស្រាវជ្រាវស្តីពីការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆិ៍ ធី ភី នៅតាមគ្រឹះស្ថានសិក្សា ដែលធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីនេះ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ផលិតផលបារីអេឡិចត្រូនិចមិនមែនជាផលិតផលប្ដាច់បារីទេ ប៉ុន្តែជាផលិតផលជំរុញឱ្យប្រើប្រាស់បារី២ទៅ៣ដងខ្លាំងជាងបារីធម្មតា។ ទន្ទឹមគ្នានេះ ជាតិនីកូទីនដែលមាននៅក្នុងបារីអេឡិចត្រូនិកគឺធ្វើឱ្យញៀនខ្លាំង។ ចំពោះស្រ្តីដែលមានផ្ទៃពោះ វាធ្វើឱ្យមានបញ្ហាដល់គភ៌ដែលកំពុងលូតលាស់​ ហើយវាក៏បំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាលផងដែរ។ ចំពោះយុវជន វាធ្វើឱ្យប៉ះពាលដល់ការសិក្សា ការចងចាំ និងការផ្ចង់អារម្មណ៍។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា

“បារីអេឡិចត្រូនិចជាអ្នកនាំផ្លូវឱ្យយុវជនក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត”

លោកវេជ្ជបណ្ឌិត មុំ គង់ បន្ថែមថា បើយោងតាមមជ្ឍមណ្ឌល CDC នៃសហរដ្ឋអាមេរិក ដែលបានធ្វើការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យចាប់ពីខែសីហា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញថា មានប្រជាជនអាមេរិកចំនួន ២៨០៧នាក់ ឈឺ និង ៦៨នាក់ បានស្លាប់ដោយសារតែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក។ លោកបន្តថា នៅលើពិភពលោកមានប្រទេសចំនួន៤៧ បានហាមឃាត់ការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក។ ក្នុងនោះ នៅតំបន់អាស៊ានមានប្រទេសចំនួន៥ រួមមាន ប្រទេសកម្ពុជា (ENDs, HTPs) ប្រទេសប៊្រុយណេ (ENDs, HTPs) ប្រទេសឡាវ (ENDs) ប្រទេសថៃ (ENDs, HTPs) និង ប្រទេសសិង្ហបុរី (ENDs, HTPs)។

ជាមួយគ្នានេះ លោក សួន លីលាប មន្រ្តីនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ​ យុវជន និងកីឡា មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆិ៍ ធី ភី នៅតាមគ្រឹះស្ថានសិក្សារកឃើញថា សិស្សភាគច្រើនបានដឹងនិងស្គាល់ពីបារីអេឡិចត្រូនិក និងច្រើនជាង៥០% និងបានស្គាល់តាមរយៈបណ្ដាញព័ត៌មានសង្គម ដូចជាហ្វេសប៊ុក និងទិកតុក ជាដើម។ ទន្ទឹមនឹងនេះ មានគ្រូនិងសិស្សជាង៦០% បានបញ្ជាក់ថា មិនបានយល់ដឹងពីផលប៉ះពាល់នៃបារីអេឡិចត្រូនិកឡើយ។ ពួកគាត់យល់ថាអ្នកដែលបាននិងកំពុងប្រើបារីអេឡិចត្រូនិកនោះគឺដោយសារតែជឿតាមការឃោសនារបស់អ្នកលក់ថាជាម៉ាស៊ីនផ្ដាច់បារីនិងមានសុវត្ថិភាព។

លោក សួន ភីលាប បន្ថែមថា ការស្រាវជ្រាវនេះបានបង្ហាញថា ការហាមឃាត់ការប្រើប្រាស់និងការចែកចាយបារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី(HTPs) នៅគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនកន្លងមកគឺមានប្រសិទ្ធភាពល្អ ។ ប៉ុន្តែទន្ទឹមគ្នានេះ ការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពនិងសុខុមាលភាពធនធានមនុស្សកម្ពុជា ដែលបង្កដោយការសេពបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ហាក់នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងគោលដៅគោលនយោបាយលើកកម្ពស់សុខភាពសិក្សានៅឡើយ។

លោក សួន ភីលា ក៏បានសំណូមពរបន្ថែមដល់ក្រសួង/ស្ថាប័នមានសមត្ថកិច្ច គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ពិសេសការផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ជាអាទិ៍ ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្តាក្រាម(Instagram)។ល។ ដែលជាប្រភពចម្បងនៃការចែកចាយបារីអេឡិចត្រូនិកដល់កុមារ និងយុវជនវ័យក្មេង។ ជាងនេះទៀត ក្រសួងស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុក គប្បីពិនិត្យលទ្ធភាពគ្រប់គ្រង ហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់ប្រភេទ ក្នុងគោលបំណងបង្ការធនធានយុវជន និងកុមារ ពីការបំផ្លាញសុខភាពនិងអនាគតដោយផលិតផលនេះ។

គួរបញ្ជាក់ផងដែរថា កន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញលេខក្ដីណែនាំលេខ ០០១/១៤ ស.ណ.ន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ដីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា(SISHA) និងបារីអេឡិចត្រូនិច(E-Cigarette) នៅព្រះរាជាណាចក្រកម្ពុជា។ លុះដល់ឆ្នាំ២០២១ កម្ពុជាបានហាមឃាត់បន្ថែមទៀតលើការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផលអេចឈ៍ ធី ភី (HTPs) បន្ថែមទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...