លោក ឃីម សុខហេង ៖ យុវជនចង់មានជីវិតខ្ពង់ខ្ពស់ស្កឹមស្កៃ រឹងមាំ និងកិត្តិយសល្អត្រូវមានបំណិនជីវិត

ភ្នំពេញ- មនុស្សជាច្រើនតែប្រាថ្នាចង់បានជីវិតខ្ពង់ខ្ពស់ស្កឹមស្កៃ ចង់បានជីវិតរឹងមាំ ចង់បានជីវិតមានលុយច្រើន ចង់មានការងារល្អខ្ពង់ខ្ពស់ គឺចាំបាច់ត្រូវការបំណិនជីវិត។ ទន្ទឹមគ្នានេះ បំណិនជីវិតគឺជាភាពប៉ិនប្រសប់ដែលតំណាងឱ្យទេពកោសល្យរបស់មនុស្សម្នាក់ៗហើយកើតចេញពីការរៀនសូត្រនៃវ័យនីមួយៗរួចបង្កើតទៅជាការអនុវត្តជាក់ស្ដែងក្នុងការយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រសិទ្ធផល ការសិក្សា ការងារ និងសង្គម។

នៅក្នុងវេទិកាបំណិនជីវិត ប្រធានបទ «ទីពឹងជីវិត» ដែលធ្វើ​ឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ លោក ឃីម សុខហេង ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ (LSI) មានប្រសាសន៍ថា មនុស្សជាច្រើនមិនអាចជោគជ័យបានដោយសារបង្អាក់គោលដៅកណ្ដាលទី មកពីគិតខ្លាចលំបាក និងមិនហ៊ានដើរផ្លូវវែងឆ្ងាយ។

តើអ្វីទៅជាទីពឹងជីវិត? តើជីវិតពឹងផ្អែកលើកត្តាអ្វីខ្លះ? ឆ្លើយតបនឹងសំណួរនេះ លោក ឃីម សុខហេង បញ្ជាក់ថា ទីពឹងជីវិត គឺជាជន់ទល់នៃដំណើរជីវិតដ៏រឹងមាំ ដែលយើងម្នាក់ៗត្រូវមាន នោះគឺ សុខភាពល្អ ចំណេះដឹង សមត្ថភាព ជំនាញ អាជីព និងបំណិនជីវិត ។ ទន្ទឹមគ្នានេះ នៅពេលដែលយុវជនដឹងថាខ្លួនចូលចិត្តអ្វី? ពូកែអ្វី? យើងជាអ្នករុញគាត់ទៅដើម្បីឱ្យយុវជន យុវនារីទាំងឡាយ សម្រួចការផ្ដោតរបស់ខ្លួនទៅផលិតបានអ្វីមួយដែលយើងហៅថាជាស្នាដៃ ឬជាផលិតភាពការងារខ្ពស់។

លោក ឃីម សុខហេង ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ (LSI)

“ខ្ញុំរំភើបហើយរីករាយសប្បាយចិត្រចង់ឃើញប្អូនៗជាយុវជន យុវនារីជំនាន់ក្រោយ ក្លាយទៅជាទំពាំងស្នងឬស្សីពិតប្រាកដនៅក្នុងប្រទេសកម្ពុជាយើង ជាពលរដ្ឋល្អហើយមិនមែនតែជាពលរដ្ឋល្អសម្រាប់តែប្រទេសកម្ពុជាយើងទេ គឺជាពលរដ្ឋសាកលដ៏ល្អដែលចេញពីកម្ពុជាទៅ”

យុវតី ខុន ម៉ាណែត ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកលាប បាននិយាយថា ការកសាងកេរ្តិ៍ឈ្មោះពិតជាសំខាន់ក្នុងការជួយឱ្យយុវជនមានជីវិតខ្ពង់ខ្ពស់ស្កឹមស្កៃ រឹងមាំ និងកិត្តិយសល្អ ព្រោះប្រសិនបើមនុស្សមានចំណេះដឹង របៀបរស់នៅ ឬអាកប្បកិរិយាផ្សេងៗទៅប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមនោះនឹងនាំឱ្យអាប់ឱនកេរ្តិ៍ឈ្មោះមិនខាន។ ម៉ាណែត បន្តថា សម្រាប់ខ្លួនជាសិស្សានុសិស្សទង្វើដែលមិនគួរប្រព្រឹត្ត មានដូចជា ការសេពគ្រឿងញៀន ការកេងប្រវ័ញ្ចឆបោក និងការបោះបង់ចោលការសិក្សា។

ជាមួយគ្នានេះ យុវសិស្ស សំអុន ធាវី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកលាប បញ្ជាក់បន្ថែមថា រូបនាងផ្ទាល់មានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមកម្មវិធីនេះ និងបានជួបវាគ្មិនដែលមានបទពិសោធន៍ល្អ ។ លើសពីនេះ ធាវី ក៏បានដឹងអំពីក្ដីរំពឹងជីវិតជាច្រើន រួមមាន ចំណេះដឹង ការតស៊ូព្យាយាម សុជីវធម៌ សីលធម៌ និងគុណធម៌ និងភាពស្មោះត្រង់ ដែលរួមចំណែកឱ្យជីវិតជោគជ័យ និងមានអនាគតភ្លឺស្វាង។

យុវសិស្ស សំអុន ធាវី ក៏បានលើកទឹកចិត្តដល់យុវជន និងសិស្សានុសិស្សដទៃទៀតមានឱកាសចូលរួមក្នុងវេទិកាបំណិនជីវិតនេះ ដើម្បីទទួលបានចំណេះដឹងថ្មីៗតាមរយៈវាគ្មិនដ៏ពូកែរៗនៅក្នុងប្រទេសកម្ពុជា ដើម្បីជាពុទ្ធិក្នុងការអភិវឌ្ឍសមត្ថភាពចំណេះដឹង អកប្បកិរិយា និងមានបំណិនជីវិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...